រលកនៃការសន្យាដើម្បីបិទបញ្ចប់នៃសន្និសីទនៅទីក្រុងនីស

រដ្ឋជាង ១៧០ បានអនុម័តសេចក្តីប្រកាសនយោបាយដ៏មានមហិច្ចតាដែលសន្យាសម្រាប់សហគមន៍អន្តរជាតិដើម្បីធ្វើប្រតិកម្មបន្ទាន់ក្នុងការការពារសមុទ្រ។
លោកលី ជុនហ័រ អនុអគ្គលេខានៃអង្គការសហប្រជាជាតិសម្រាប់កិច្ចការសេដ្ឋកិច្ច និងសង្គម និងជាអគ្គលេខានៃសន្និសីទ បានថ្លែងថា ៖ ”យើងនឹងបិទបញ្ចប់សប្តាហ៍ជាប្រវត្តិសាស្រ្តនេះ មិនមែនគ្រាន់តែមានក្តីសង្ឃឹម ប៉ុន្តែក៏មានការសន្យាច្បាស់ៗ អំពីទិសដៅយ៉ាងច្បាស់ និង ថាមភាពដែលមិនអាចតវ៉ាបាន”។
ដោយរៀបចំឡើងសហការគ្នារវាងប្រទេសបារាំង និងប្រទេសកូស្តារីកា កិច្ចប្រជុំកំពូលដែល មានរយៈពេល ៥ថ្ងៃ បានប្រមូលផ្តុំអ្នកចូលរួម ១៥០០០នាក់ ដែលមានប្រមុខរដ្ឋ និង រដ្ឋាភិបាល ជាង ៦០រូប នៅលើច្រាំងសមុទ្រ មេឌីទែរ៉ាណេប្រទេសបារាំង។
សន្និសីទត្រូវបានបិទបញ្ចប់ដោយមានការអំពាវនាវរួមឲ្យពង្រឹងការការពារសមុទ្រ ប្រឆាំងនឹងការបំពុល កំណត់ក្របខណ្ឌនៃការធ្វើអាជីវកម្មនៅសមុទ្រជ្រៅ និងគៀងគរហិរញ្ញប្បទានជា ប្រយោជន៍សម្រាប់ប្រទេសតាមតំបន់ឆ្នេរ និងប្រទេសជាកោះ។
ផែនការសកម្មភាពនៃទីក្រុងនីសសម្រាប់សមុទ្ររួមមានអ័ក្សពីរ ៖ សេចក្តីប្រកាសនយោបាយដែលអនុម័តដោយរដ្ឋសមាជិក និងការសន្យាស្ម័គ្រចិត្តជាង ៨០០ ដែលត្រូវបានប្រកាន់យកដោយសន្និសីទលើកមុនអំពីសមុទ្រ ដោយរដ្ឋនានា អ្នកវិទ្យាសាស្រ្ត ទីភ្នាក់ងារអង្គការសហ ប្រជាជាតិ និងតួអង្គសង្គមស៊ីវិល។
ការសន្យាដែលត្រូវបង្ហាញនៅសប្តាហ៍នេះ ឆ្លុះបញ្ជាំងអំពីវិសាលភាពនៃវិបត្តិសមុទ្រ។ គណកម្មការអឺរ៉ុប បានថ្លែងអំពីការវិនិយោគមួយពាន់លានអឺរ៉ូដើម្បីគាំទ្រការអភិរក្សសមុទ្រ វិទ្យាសាស្រ្ត និងការនេសាទដោយចីរភាព នៅខណៈដែល ដែនដីប៉ូលីនេស៊ី បារាំង បានសន្យាបង្កើតតំបន់សមុទ្រការពារដែលធំបំផុតដែលនៅលើពិភពលោក ដែលគ្រប់ដណ្តប់ ភាពទាំងមូលនៃតំបន់សេដ្ឋកិច្ចពិសេសរបស់ខ្លួន ឬមានប្រមាណ ៥លាន គម២។
ប្រទេសអាឡឺម៉ង់បានដាក់ចេញនូវកម្មវិធីដែលមានទំហំទឹកប្រាក់ ១០០ លានអឺរ៉ូ ដើម្បីដោះមីនក្រោមទឹកនៅសមុទ្របាល់ទិច និងសមុទ្រខាងជើង។ លើសពីនេះ ប្រទេសញូហ្ស៉េឡេន បានសន្យាផ្តល់នូវទឹកប្រាក់ ៥២លាន ដុល្លារដើម្បីពង្រឹងអភិបាលកិច្ចនៃសមុទ្រនានានៅក្នុងមហាសមុទ្រប៉ាស៊ីហ្វ៊ីក ហើយប្រទេសអេស្ប៉ាញ បានប្រកាសអំពីការបង្កើតតំបន់អភិរក្សថ្មីចំនួន ៥។
សម្ព័ន្ធមិត្តនៃ ៥៧ ប្រទេស ដែលដឹកនាំដោយប្រទេសប៉ាណាម៉ា និងកាណាដា បានដាក់ ចេញនូវកម្មវិធីសម្ព័ន្ធមិត្តនៃមហិច្ចតាខ្ពស់សម្រាប់សមុទ្រស្ងប់ស្ងាត់ ដើម្បីប្រយុទ្ធប្រឆាំងនឹង ការបំពុលដោយសម្លេងនៅក្រោមទឹក។ ទន្ទឹមគ្នានេះដែរ ឥណ្ឌូនេស៊ី និងធនាគារពិភពលោក បានបង្កើតកម្មវិធី កាតព្វកិច្ចផ្កាថ្មដើម្បីចូលរួមចំណែកផ្តល់ហិរញ្ញវត្ថុនៃការអភិរក្សនៃកោះ ប៉ប្រះទឹកផ្កាថ្មនៅក្នុងប្រទេស។
លោកលី បានគូសបញ្ជាក់ទៀតថា ៖ ”រលកនៃការផ្លាស់ប្តូរដ៏ខ្លាំងក្លា ពីពេលនេះតទៅ វាគឺជាទំនួលខុសត្រូវសមូហភាពរបស់យើងក្នុងការទទួលរ៉ាប់រង សម្រាប់ប្រជាជនភពផែនដី និងសម្រាប់អ្នកជំនាន់អនាគត”។
លោកអន់តូនីញ៉ូ ហ្គូទែរ៉េស អគ្គលេខានៃអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា ៖ “យើងមិនបានយកចិត្តដាក់លើសមុទ្របានខ្ពង់ខ្ពស់ដូចតម្លៃរបស់វាទេ គឺតម្លៃជាសារប្រយោជន៍រួមនៃពិភពលោកជាមួយនិងភាពប្រសើរបំផុត”។ ប្រធានាធិបតីនៃម្ចាស់ផ្ទះទាំងពីរ លោកអេម៉ានូអែល ម៉ាក្រុង និងលោករ៉ូឌ្រីហ្គោ ហ្គូទែរ៉េស ក៏បាននិយាយការពារសម្រាប់ភាពជាពហុភាគីថ្មី ដែលឈលើមូលដ្ឋានគ្រឹះនៃវិទ្យាសាស្រ្ត។
Daily Program
