យុទ្ធនាការដាំដើមឈើមួយឆ្នាំ១លានដើមមិនទាន់គ្រប់ គ្រាន់ក្នុងការបង្កើតគំរបព្រៃឈើឲ្យបាន៦០%នៅឆ្នាំ២០៥០
រដ្ឋមន្ត្រីក្រសួងបរិស្ថានបានគូសបញ្ជាក់ថាយុទ្ធនាការដាំដើមឈើមួយលានដើមក្នុងមួយឆ្នាំក៏មិនទាន់អាចគ្រប់គ្រាន់ក្នុងការបង្កើតគំរបព្រៃឈើឡើងវិញឲ្យបាន៦០%នៅឆ្នាំ២០៥០ខាងមុននៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែសូមចូលរួមដាំដើមឈើឲ្យបានច្រើន។ ថ្លែងកិច្ចសម្ភាស៍ជាមួយក្រុមអ្នកសារព័ត៌មាននាព្រឹកថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២៤នៅទីស្តី ការក្រសួងលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានបញ្ជាក់ប្រាប់យ៉ាងដូច្នេះថា៖ យុទ្ធនាការដាំដើមឈើយ៉ាងតិច១លានដើមក្នុងមួយឆ្នាំហើយដើម្បីបានកូនឈើទៅដាំដុះក្រសួងបរិស្ថានបានឲ្យមន្ទីបរិស្ថាទាំង២៥រាជធានី ខេត្តទាំងអស់ចូលរួមបណ្តុះ ដែលមកដល់ពេ ល នេះបានជាង១លាន៣សែន(ចាប់ផ្តើមពីខែតុលា ឆ្នាំ២០២៣)ដើមហើយ ។
ពាក់ព័ន្ធនឹងការដាំដើមឈើនេះដែរលោករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ថា៖«ដាំដើមឈើមួយឆ្នាំ១លានដើមនេះ មិនទាន់គ្រប់គ្រាន់ទេក្នុងការពង្រីក គំរបព្រៃឈើនៅកម្ពុជាយើង ឲ្យ បានឈានដល់ជាង៦០%នៅឆ្នាំ២០៥០ ដូចដែលបានដាក់ចុះក្នុងយុទ្ធ សាស្ត្របញ្ចកោណរ បស់រាជរដ្ឋាភិបាលដំណាក់កាលទី១ »។បើតាមលោករដ្ឋមន្ត្រីបានឲ្យដឹងថាក្រសួងបរិស្ថានបានធ្វើការបង្កើតថ្នាលក្នុងការបណ្តុះកូនឈើមានចំនួន៥ខេត្តគឺនៅខេត្តសៀមរាប ខេត្តមណ្ឌលគិរី ខេត្តត្បូងឃ្មុំ ខេត្តកោះកុង និង ខេត្ត កំពង់ស្ពឺ។
ជាមួយគ្នានោះដែរលោករដ្ឋមន្ត្រីក៏បានលើកឡើងថាដោយឃើញនូវយុទ្ធនាការរបស់ក្រសួងបរិស្ថានក្នុងការពង្រីកវិសាលភាពព្រៃឈើក្រុមហ៊ុនកូកាកូឡាបានស្នើសុំក្រសួងបរិស្ថានជួយបំពាក់ប្រពន្ធស្រោចស្រប់ថ្នាល់បណ្តុះកូនឈើដោយបំពាក់ប្រព័ន្ធសូឡាសម្រាប់ធ្វើការស្រោចស្រប់។ លោករដ្ឋមន្ត្រីក៏បានឲ្យដឹងថាថ្នាលកូនឈើទាំង៥កន្លែងនៅតាមបណ្តាខេត្តនោះអាចផលិតកូនឈើបានប្រមាណ១០លានដើមក្នុងមួយឆ្នាំ។ ចំនួន១០លានដើមនេះមិនបានគិតបូក នឹងដើមឈើដែលត្រៀមនឹងចែកជូនសម្រាប់ដាំនោះទេ។
លោករដ្ឋមន្ត្រីបានបន្ថែមថាការដាំដើមឈើនេះដើម្បីឲ្យប្រជាពលរដ្ឋចេះស្រឡាញ់បរិស្ថាន និងធម្មជាតិព័ណ៌បៃតង ពិសេសនោះសិស្សានុសិស្សតែម្តង៕