ពូជសត្វច្រើនជាង ៣៥០០ ទទួលការគំរាមដោយការធ្លាក់អន់ថយខាងអាកាសធាតុ

ការសិក្សាជាអន្តជាតិថ្មី បង្ហាញថា ពូជសត្វចំនួន ៣៥០០ពូជ ទទួលការគំរាមកំហែង​​ដោយ​ឥទ្ធិពល​នៃការប្រែប្រួលអាកាសធាតុ។ ចំណែកវិបប្លាសនៃស្ថានប្រព័ន្ធ ការស្លាប់ទ្រង់ទ្រាយធំ និង​ការដួលរលំជាចង្វាក់ បានគំរាមកំហែង និងដាក់ទម្ងន់លើស្ថានជីវចម្រុះផងដែរ។

ការធ្លាក់អន់ថយខាងអាកាសធាតុកើតមានកាន់តែច្រើនឡើងៗ ជាកត្តាសំខាន់ការនៃធ្លាក់ចុះ​នៃ​ស្ថានជីវចម្រុះនាពេលសព្វថ្ងៃ។ វាក៏ជាមូលហេតុ​ចម្បង នៅពីក្រោយការធ្វើ​អាជីវកម្ម​ហួសហេតុលើពូជសព្វ និងការបំផ្លិចបំផ្លាញទីជម្រករបស់ពួកវា។

ការសិក្សាមួយដែលត្រូវបានផ្សព្វផ្សាយនៅក្នុងព្រឹត្តិបត្រ BioScience ដែលដឹកនាំដោយអ្នក​សិក្សា​ស្រាវជ្រាវ​របស់សហរដ្ឋអាម៉េរិក និងម៉ិកស៊ិក បង្ហាញថា ពូជសត្វ​ច្រើនជាង ៣៥០០ ពូជ ត្រូវ​បានទទួលការគំរាមកំហែងដោយផ្ទាល់ដោយឥទ្ធិពលនៃការកើន​កម្តៅអាកាសធាតុ។
លោកវីលៀម រីបផល ដែលជាអ្នកសិក្សាស្រាវជ្រាវនៅសកល​វិទ្យាល័យ​រដ្ឋអូរីហ្គេន សហរដ្ឋ​អាម៉េរិក ដែលដឹកនាំការសិក្សា បានព្រមានថា ៖ ”យើងស្ថិតនៅ​ដើម​​ដំបូងនៃវិបត្តិជាអាយុជីវិត​សម្រាប់​សត្វនៅលើភពផែនដី”។

ការកើនឡើងនូវសីតុណ្ហភាពមានវិបាកជាច្រើនសម្រាប់សត្វ។ វាអាចជះ​ឥទ្ធិពលនៅលើ​តំបន់​​ដែល​​ពួកវារស់នៅរាយប៉ាយ ឥវិយាបថ ផ្លូវចិត្ត ឬក៏វដ្តនៃការបន្តពូជ​របស់​ពួកវាផងដែរ ជា​ការ​ពិតគឺសំណុំទាំងមូលនៃប្រព័ន្ធបរិស្ថាន​ដែលពូជសត្វទាំងនោះរស់​នៅ​ត្រូវ​រង​វិបប្លាស។

ជា​លទ្ធផល រលកកម្តៅនានាបង្កឲ្យមាននូវសេរីនៃការស្លាប់ទ្រង់ទ្រាយ​ធំ​ជា​បន្តបន្ទាប់

ឧទាហរណ៍ជាច្រើនថ្មីៗ គឺផ្តល់ការនូវការប្រកាសអាសន្នជាពិសេស។ ការបាត់បង់ក្តាមព្រិល​រាប់​ពាន់លានក្បាល​នៅសមុទ្របេរីង ការស្លាប់របស់ត្រីបាឡែន ៧០០០ ក្បាល នៅក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វីកខាង​ជើង ឬក៏ជាការបាត់បង់បក្សីត្រូអ៊ីល ៤លាន​ក្បាល នៅលើឆ្នេរខាងលិច​នៃ​​ទ្វីប​អាម៉េរិកខាងជើងរវាងឆ្នាំ២០១៥ និង២០១៦ ជាដើម។ របាំងផ្កាថ្មដ៏ធំ ក៏ទទួលរង​ការ​ខូច​ខាត​ដ៏សម្បើម ជាមួយនឹង ៣០%នៃផ្កាថ្ម ងាប់នៅអំឡុង រលកកម្តៅឆ្នាំ២០១៦។

ព្រឹត្តិការណ៍ទាំងនេះមិនកើតឡើងនៅឆ្ងាយ និងរងហានិភ័យនឹងមានកំណើនជាច្រើនដង​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំខាងមុខដែលនឹងមកដល់។ ច្បាស់ណាស់ ពួកវានឹងហុចផលវិបាកលើបរិស្ថាន​ផង​ដែរ ជាពិសេសការប៉ះទង្គិចលើវដ្តនៃចំណីអាហារ។

លោកវីលៀម រីបផល បន្ថែមថា ៖ “ឥទ្ធិពលទាំងនេះក៏ប្រហែលនឹងមានឥទ្ធិពលផងដែរលើ​ទំនាក់​ទំនងរវាងពូជសត្វ មានដូចជា ការចាប់ចំណី ការប្រកួតប្រជែង ការចម្លងលម្អង និង​ប៉ារ៉ាស៊ីត ដែលសុទ្ធសឹងតែមានសារសំខាន់សម្រាប់ដំណើរការនៃប្រព័ន្ធបរិស្ថាន”។

ដើម្បីកត់ត្រាចំនួនសត្វដែលទទួលរងការគំរាមកំហែង ក្រុមអ្នកសិក្សាស្រាវជ្រាវពឹងផ្អែកលើ​មូលដ្ឋាន​នៃទិន្នន័យនៃសហភាពអន្តរជាតិសម្រាប់​ការអភិរក្សធម្មជាតិ (UICN)។ អង្គការ​នេះ​មាន​បញ្ជីក្រហមនៃពូជសត្វដែលទទួលការគំរាមកំហែងនៅលើពិភពលោក។ សេចក្តីសន្និដ្ឋានរបស់អ្នកសិក្សាស្រាវជា្រវាគឺថា នៅក្នុងចំណោម ពូជសត្វ ៧០៨១៤ ដែលត្រូវ​បានវាយតម្លៃ មាន៥,១% តំណាងឲ្យងាយរងគ្រោះដោយអាកាសធាតុសព្វថ្ងៃ។ វាតំណាងឲ្យ​ការ​បាត់បង់​ដ៏ធំធេង។ ​ការ​វិភាគ​ដែល​ដឹកនាំដោយលោកវីលៀម រីបផល និងសហការីរបស់​លោក​​អាច​គេឲ្យចាត់​វិធាន​ការ​ចំពោះ​ការគំរាមកំហែងដោយអាកាសធាតុ​សម្រាប់មួយផ្នែកនៃ​ពពួក​សត្វ​លើ​ពិភពលោក។

ប៉ុន្តែមួយភាគធំនៃពពួកពូជសត្វស្ថិតនៅអវត្ត​មាន​សម្រាប់ការវាយតម្លៃ។ មកទល់សព្វថ្ងៃនេះ មានតែ ៥,៥% នៃពូជសត្វដែលពិព៌នា​ត្រូវ​បាន​ពិនិត្យដោយ UICN ហើយនៅក្នុងចំណោមនេះ សត្វឆ្អឹងកងខ្នង គឺមានភាគច្រើនគ្រប​ដណ្តប់។ អតុល្យភាពនេះធ្វើឲ្យលំអៀងនៃការយល់ដឹង​ជាសកលនៃបាតុភូត នៅខណៈដែល​សត្វអត់ឆ្អឹងកងតំណាងឲ្យភាគច្រើនដាច់ខាតនៃស្ថាន​ជីវចម្រុះសត្វនៅលើផែនដី។

 

Daily Program

Livesteam thumbnail