ពលករ៧០% នៅក្នុងពិភពលោកជួបគ្រោះថ្នាក់ដោយសារការប្រែប្រួលអាកាសធាតុ
អង្គការពលកម្មអន្តរជាតិ (OIT) បានបង្ហាញឲ្យដឹងថា ចំនួនដ៏គួរឲ្យភ្ញាក់ផ្អើលនៃពលករ គឺ ប្រហែលច្រើនជាង ៧០% នៃពលករសរុបនៅលើពិភពលោក ត្រូវបានគេជឿថា រងការ ប្រឈម ខាងសុខភាពពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ។ ចំណែកវិធានការដែលមានទាក់ទងនឹងសុវត្ថិភាព និងសុខភាព នៅកន្លែងការងារ មានការលំបាកនឹងប្រឈមនឹងហានិភ័យដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុនេះ។
មន្រ្តីខាងផ្នែកសុវត្ថិភាព និងសុខភាពនៅកន្លែងការងារ OIT បានថ្លែងថា ៖ “វាច្បាស់ណាស់ថា ការប្រែប្រួលអាកាសធាតុ បានបង្កឲ្យមានរួចហើយនូវហានិភ័យខាងសុខភាពបន្ថែមដ៏ខ្លាំងសម្រាប់ពលករ។”
OIT បញ្ជាក់ថា វិបាកខាងសុខភាពនៃការប្រែប្រួលអាកាសធាតុអាចរួមបញ្ចូលឲ្យមានជំងឺមហារីក ជំងឺសសៃឈាមបេះដូង ជំងឺប្រព័ន្ធផ្លូវដង្ហើម ដំណើរការមិនប្រក្រតីនៃតម្រងនោម និងបញ្ហាសុខភាពផ្លូវចិត្ត។
យោងតាមរបាយការរបស់ OIT ដែលដាក់ឈ្មោះថា ធានាសុវត្ថិភាព និងសុខភាពនៅកន្លែង ការងារនៅយុគសម័យប្រែប្រួលអាកាសធាតុ បានឲ្យដឹងថា ការប្រែប្រួលអាកាសធាតុ បាន មានឥទ្ធិពលធ្ងន់ធ្ងរនៅលើសុវត្ថិភាព និងសុខភាពរបស់ពលករ នៅគ្រប់តំបន់នៃ ពិភពលោក។
យោងតាមតួលេខថ្មីបំផុត OIT វាយតម្លៃថា ពលករច្រើនជាង ២,៤ពាន់លាននាក់ ក្នុង ចំណោមពលករសរុប ៣,៤ ពាន់លាននាក់ ត្រូវបានគេជឿថា ទទួលរងកម្តៅលើលលប់នៅពេលមួយ ឬទាំងស្រុង នៅពេលធ្វើការរបស់ពួកគេ។ ដោយត្រូវគណនាជាភាគរយនៃពលករនៅលើពិភពលោក អត្រានេះបានឆ្លងពី៦៥,៥% ទៅកាន់ ៧០,៩% ចាប់តាំងពីឆ្នាំ២០០០។
តួលេខ ឆ្នាំ២០២០ បានបង្ហាញថា មានមនុស្ស ២៦,២ លាននាក់នៅលើពិភពលោក បានទទួលរងជំងឺតម្រងនោមរ៉ាំរ៉ៃដោយសារស្រ្តេសនៅកន្លែងធ្វើការព្រោះតែកម្តៅ។
របាយការណ៍ បង្ហាញថា ឥទ្ធពលនៃការប្រែប្រួលអាកាសធាតុសម្រាប់ពលករទៅឆ្ងាយលើសពីការត្រូវកម្តៅបន្តបន្ទាប់ទៅទៀត ដែលបង្កើតបានជាហានិភ័យជាបន្តបន្ទាប់សម្រាប់សុខភាព។
របាយការណ៍កត់សម្គាល់ថា បញ្ហាជាច្រើននៃសុខភាពសម្រាប់ពលករ ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ មានជាអាទិ៍ ជំងឺមហារីក ជំងឺសរសៃឈាមបបេះដូង ជំងឺផ្លូវដង្ហើម ដំណើរការមិនប្រក្រតីនៃតម្រងនោម និងបញ្ហាសុខភាពផ្លូវចិត្ត។ រឿងនេះ រាប់បញ្ចូល ៖
ពលករ ១,៦ ពាន់លាននាក់ទទួលរងកាំរស្មី UV ដោយមាន មនុស្សច្រើនជាង ១៨៩៦០ ស្លាប់ទាក់ទងនឹងការងារជារៀងរាល់ឆ្នាំដោយសារជំងឺមហារីកស្បែក។ ១,៦ ពាន់លាននាក់ងាយរងការបំពុលខ្យល់នៅកន្លែងការងារ និងបង្កជារៀងរាល់ឆ្នាំរហូតដល់មនុស្ស ៨៦០០០០នាក់ស្លាប់ នៅកន្លែងការងារក្នុងចំណោមពលករដែលធ្វើការនៅខាងក្រៅត្រូវហាលថ្ងៃ។ពលករខាងកសិកម្មច្រើនជាង ៨៧០លាននាក់ ងាយរងនឹងត្រូវថ្នាំពុល ដោយមានមនុស្សច្រើនជាង ៣០០០០០នាក់ ស្លាប់ដោយសារត្រូវថ្នាំពុលកសិកម្មជារៀងរាល់ឆ្នាំ។ ១៥០០០នាក់ស្លាប់នៅពេលធ្វើការជារៀងរាល់ឆ្នាំដោយសារហេតុផលត្រូវជំងឺឆ្លងប៉ារ៉ាស៊ីត និងជំងឺដែលមានប្រភពពីភ្នាក់ងារចម្លង។
លោកស្រី Azzi មន្រ្តី OIT បានបញ្ជាក់ថា ៖ “វាមានសារសំខាន់ដែលថា យើងត្រូវ យក ចិត្ត ទុកដាក់នឹងការព្រមាន។ ការពិចារណាទៅលើសុវត្ថិភាព និងសុខភាពនៅពេលធ្វើការ ត្រូតែ ជាផ្នែករួមបញ្ចូលនៃការឆ្លើយតបរបស់យើងចំពោះការប្រែប្រួលអាកាសធាតុ។ វាគឺជា នយោបាយ ឬសកម្មភាព។”
OIT បញ្ជាក់ថា ធ្វើការនៅក្នុងបរិស្ថានត្រឹមត្រូវ និងស្អាត គឺជាគោលការណ៍មួយ និងជាសិទ្ធមូលដ្ឋានគ្រឹះនៅកន្លែងការងារ។ OIT បន្ថែមថា យើងចង់ឲ្យការតាំងចិត្តនេះត្រូវបានគោរពនៅក្នុងក្របខណ្ណនៃការប្រែប្រួលអាកាសធាតុ និងនៅគ្រប់ទិដ្ឋភាពផ្សេងៗ ទៀតនៃការងារ”។