ថាមពលកកើតឡើងវិញអាចធ្វើឲ្យមានការប្រែប្រួលទិន្នន័យប្រើប្រាស់

យោងតាមអគ្គនាយក​នៃទីភ្នាក់ងារអន្តរជាតិសម្រាប់ថាមពលកកើតឡើងវិញ (IRENA) បាន ឲ្យ​ដឹងថា ថាមពលកកើតឡើងវិញ អាចធ្វើឲ្យប្រែប្រួលទិន្នន័យយ៉ាងពិតប្រាកដ បើនិយាយ អំពីការ​ប្រើប្រាស់ដោយសមធម៌សម្រាប់ថាមពលដែលសម្បូរបែប​ និងស្អាត។ ថាមពលនេះ​អាច​រីកលូតលាស់​ក្នុងករណី​ដែលវាត្រូវបានគាំទ្រដោយរដ្ឋាភិបាល និង​ធ្វើឲ្យចេញពី​ការ​សន្យា​ឲ្យទៅជាសកម្មភាព។

ថាមពលកកើតឡើងវិញ ជាទូទៅ ត្រូវបានឲ្យនិយមន័យជាប្រភពនៃថាមពល ដែលកកើត​ឡើង​វិញជាអចិន្ត្រៃយ៍។ ពួកវារួមមានថាមពលពន្លឺព្រះអាទិត្យ និងកង្ហារខ្យល់ ព្រមទាំង​ថាមពល​ជីវសាស្រ្ត (រូបធាតុសិរីរាង្គដែលត្រូវបានគេដុតដូចជាឥន្ធនៈ) និងថាមពល​វារី​អគ្គីសនី ជាដើម។

លោកហ្វ្រ៉ង់ស៊ីស្កូ ឡា កាមឺរ៉ា ប្រមុខ IRENA បានរៀបរាប់ថា វាមិនមានការលំបាក​ទេ​ក្នុង​ការ​បញ្ចុះ​បញ្ចូលរដ្ឋាភិបាលឲ្យអនុម័ត​ថាមពល​កកើតឡើងវិញ ប៉ុន្តែវាស្ថិតនៅរវាង​ការសន្យា និង​សកម្មភាព។

គ្រប់ប្រទេសទាំងអស់បានប្រកាន់យកការសន្យា។ យើងត្រូវតែសរសេរឡើងវិញនូវម៉ូដ​ដំណើរ​​ការនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ដោយមើលលើរឿងនេះ គ្រប់អង្គភាពដែល​ពាក់ព័ន្ធ​ត្រូវតែធ្វើការខិតខំប្រឹងប្រែង។

នៅ IRENA យើងបានធ្វើការជាមួយ​ប្រធានាធិបតី កេនយ៉ា លោកវីលៀម រូតូ ដើម្បីស្ថាបនា​ដៃគូ​ដែលសំដៅ​បង្កើនល្បឿន​ការពង្រាយថាមពលកកើតឡើងវិញ​នៅទ្វីបអាហ្វ្រិក។ គំនិតផ្តួចផ្តើម​ដែលហៅថា “Accelerated Partnership for Renewables in Africa” APRA ដៃគូ​បង្កើនល្បឿនដើម្បីថាមពលកកើតនៅអាហ្វ្រិក ត្រូវបាន​បង្កើតឡើង​នៅអំឡុងពេលកិច្ច​ប្រជុំ​កំពូល​អាហ្វ្រិកអំពី​អាកាសធាតុ​នៅទីក្រុង ណៃរ៉ូប៊ី​ កាលពីឆ្នាំមុន។ 

សេចក្តីប្រកាសរួមគ្នាត្រូវបានចុះហត្ថលេខាដោយមេដឹកនាំ​នៃ APRA នៅអំឡុងសន្និសីទ្ធ​អន្តរជាតិ​ស្តីអំពីអាកាសធាតុ​លើកទី២៨ ដើម្បី​បង្កលក្ខណៈអនុគ្រោះ​ដល់ការផ្ទេរទៅកាន់​ថាម ពល​កកើតឡើងវិញ​ក្នុងនាមជាដំណោះស្រាយយុទ្ធសាស្រ្តដើម្បីអាចទទួលបានថាមពល សន្តិសុខ និងកំណើនសេដ្ឋកិច្ចបៃតងនៅទ្វីបអាហ្វ្រិក។

ជារួម យើងប្រែក្លាយយន្តការថ្មី​នៃកិច្ចសហប្រតិបត្តិការជាអន្តរជាតិ​ដើម្បី​ធ្វើឲ្យផែនការរបស់​ពួកគេ​ក្លាយជាការពិតជាក់ស្តែង។

ប្រទេសអភិវឌ្ឍន៍ត្រូវតែផ្លាស់ប្តូរប្រព័ន្ធ។ ប៉ុន្តែប្រទេសកំពុងអភិវឌ្ឍអាចទៅមុន និង​ប្រើប្រាស់​ប្រព័ន្ធថាមពលថ្មីតែម្តង ដោយសារតែវាមិនមាន​ប្រព័ន្ធថាមពលពិតប្រាកដពីមុនទេនៅទីនោះ​។ ភាព​ខុស​គ្នាគឺ​​ស្ថិត​នៅលើលក្ខខណ្ឌតិកៈ នៃប្រព័ន្ធថាមពល​នៅក្នុងផ្នែកផ្សេងៗ នៃ​ពិភពលោក ដែលឆ្លុះ​បញ្ចាំង ដ៏ទូលំទូលាយ​នៅក្នុងអសមភាព​ដែលមាន។

ទន្ទឹមគ្នានេះ ​ប្រទេសអភិវឌ្ឍ​អាចមានសម្ភារៈ ឧបករណ៍ និងធនធានហិរញ្ញវត្ថុ​ចាំបាច់ដើម្បី​ដឹកនាំ​ការ​ផ្លាស់ប្តូរ។

ប្រទេសកំពុងអភិវឌ្ឍត្រូវការគាំទ្រ​លើចំនុចជាច្រើន។ ប្រទេសទាំងនេះ ត្រូវការការគាំទ្រ​ហិរញ្ញវត្ថុ និងបច្ចេកវិទ្យាដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងបច្ចេកវិទ្យា។ ទាំងនេះ គឺជាឧបសគ្គ​ដែលត្រូវជម្នះ​នាពេលសព្វថ្ងៃ​ដើម្បីបង្កើនល្បឿន​ផ្ទេរថាមពល ជាពិសេស​នៅទ្វីបអាហ្រ្វិក។

សង្គមក៏ត្រូវបង្កើត​បរិស្ថាន​ឲ្យ​កាន់តែងាយស្រួល និងកាន់តែសាមញ្ញ​ដើម្បីឲ្យមនុស្សម្នា ធ្វើការ​ជ្រើស​រើសបានជម្រើសល្អ បើនិយាយអំពីប្រសិទ្ធភាព និងការថែរក្សាទុកដាក់ថាមពល។

 

Daily Program

Livesteam thumbnail