ឆ្នាំ២០២៥ គឺជាឆ្នាំនៃការដើរថយក្រោយខាងបរិស្ថាន
ឆ្នាំកន្លងទៅត្រូវបានកត់សម្គាល់ដោយការថយក្រោយនៃរឿងការពារបរិស្ថាន នៅរដ្ឋកេប៊ិច ប្រទេសកាណាដា។ ការថយក្រោយត្រូវបានវិនិច្ឆ័យថា ដោយសារសេចក្តីសម្រេចចិត្តរបស់ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ ដែលអាចទ្រាំទ្រនឹងការរិះគន់ច្រើន។ យោងតាមអ្នកសង្កេតការណ៍ គេក៏បានអំពាវនាវឲ្យរដ្ឋាភិបាលនានាតតាំងនឹងសំពាធដែលសំដៅធ្វើឲ្យដើរថយក្រោយនៃរឿងការពារធម្មជាតិ។
ការពន្យាពេលគ្មានដែនកំណត់សម្រាប់ការកម្រិតការបំភាយឧស្ម័នផ្ទះកញ្ចក់នៅក្នុងវិស័យប្រេង និងឧស្ម័ន ការលប់បំបាត់នយោបាយកំណត់កាបូន ការបន្ថយភាពតឹងរ៉ឹងលើស្តង់ដាររថយន្តអគ្គីសនី ហើយក៏មានគម្រោងច្បាប់ជាច្រើនដែលអនុញ្ញាតឲ្យពង្វាងលើច្បាប់ និងបទបញ្ញត្តិបរិស្ថានដើម្បីបង្កើនល្បឿនធ្វើឲ្យសម្រេចនូវគម្រោងអាជីវកម្មធំៗ។
រឿងនេះគឺជាឧទាហរណ៍មួយចំនួនដែលទាញចេញពីបញ្ជីដ៏វែងនៃសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលសហព័ន្ធ ដែលសេចក្តីសម្រេចចិត្តជាច្រើនត្រូវបានចាត់ទុកជាការដើរថយក្រោយដ៏ខ្លាំងនៃរឿងរ៉ាវដែលពាក់ព័ន្ធនឹងការការពារបរិស្ថាននៅប៉ុន្មានខែចុងក្រោយនេះ។
លោកស្រីអាមី ចានវូដ សាស្រ្តាចារ្យជំនួយនៃដេប៉ាតឺម៉ង់វិទ្យាសាស្រ្តនយោបាយនៃសកលវិទ្យាល័យម៉ាកហ្ស៊ីល ទីក្រុងម៉ុងត្រេអាល់ ប្រទេសកាណាដា រៀបរាប់ថា ទោះបីមានការដើរថយក្រោយទាំងនេះ មនុស្សជាច្រើនមានទំនោរនឹងយល់ព្រមជាមួយនាយករដ្ឋមន្រ្តីកាណាដា។ ពួកគេទន្ទឹងដោយអត់ធ្មត់នឹងមើលនូវអ្វីដែលគាត់នឹងស្នើឡើង ដើម្បីជំនួសនយោបាយប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដែលត្រូវបានដាក់ទៅជ្រុងម្ខាង។ ហើយចុងក្រោយ ការដើរថយក្រោយក៏បានបន្ថែមទៀត គឺមិនមានផែនការអាកាសធាតុណាមួយទេ។”
កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៥ គឺនៅពេលដែលរដ្ឋាភិបាលបានបោះពុម្ពផ្សាយនូវរបាយការណ៍ជំហានមួយដែលបញ្ជាក់ថា ប្រទេសកាណាដា នឹងបរាជ័យសម្រាប់គោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់សម្រាប់ឆ្នាំ២០៣០ និង ២០៣៥។
លោកស្រីអាមី ចានវូដ អ្នកនិពន្ធសៀវភៅ បំពង់ប្រេងធំ ការតវ៉ាធំ (Mega Pipelines, Mega Resistance) បានអធិប្បាយថា ទទួលស្គាល់ថា យើងនឹងបរាជ័យលើគោលដៅ នេះយ៉ាងហោចណាស់ក៏ជាជំហានមួយឆ្ពោះទៅកាន់តម្លាភាពដែរ។
ប៉ុន្មានខែមុននឹងការផ្សព្វផ្សាយអំពីរបាយការណ៍ដែលបញ្ជាក់ថា កាណាដានឹងបរាជ័យសម្រាប់គោលដៅសំខាន់ៗ នៃបរិស្ថាន ការវាយតម្លៃអំពីការបំភាយឧស្ម័នផ្ទះកញ្ចក់ជាតិសម្រាប់ឆ្នាំ២០២៤ ដែលត្រូវបានផ្សព្វផ្សាយដោយវិទ្យាស្ថានអាកាសធាតុកាណាដា បានបង្ហាញថា ការកាត់បន្ថយប្រចាំឆ្នាំនៃការបំភាយឧស្ម័នផ្ទះកញ្ចក់នៅក្នុងប្រទេសត្រូវបានរារាំងដោយវិស័យប្រេង និងឧស្ម័ន សាជាថ្មី។
ការបំភាយដែលទាក់ទងនឹងផលិតកម្មប្រេង និងឧស្ម័ន ដែលជាវិស័យដែលបំភាយច្រើនបំផុតនៃឧស្ម័នផ្ទះកញ្ចក់នៅក្នុងប្រទេសដែលមានចំនួនតួលេខ ៣១% បានកើនឡើង ១,៩% ទៀត នៅឆ្នាំ២០២៤ នៅខណៈដែលការបំភាយដែលមានប្រភពពីវិស័យធំៗដទៃទៀត ដូចជា ការដឹកជញ្ជូន អគារ និងឧស្សាហកម្ម បានថយចុះ ឬនៅនឹង។
លោករ៉ូស លីនដេន ហ្វ្រ៉ាសើ ដែលទទួលបន្ទុកសិក្សាស្រាវជ្រាវសម្រាប់គម្រោងការ ៤៤០ម៉េហ្គាតោននៃវិទ្យាស្ថានអាកាសធាតុ នៅអំឡុងការផ្សព្វផ្សាយការវាយតម្លៃ បានអធិប្បាយថា ៖ “និន្នាការនៅរវាងឆ្នាំ២០២៣ និង២០២៤ គឺដូចគ្នានៅចន្លោះឆ្នាំ២០២៥ និងសព្វថ្ងៃ នៅក្នុងន័យដែលជានិច្ចកាលវិស័យប្រេង និងឧស្ម័ន មានការបំភាយឧស្ម័នផ្ទះកញ្ចក់កើនឡើងជាងគេបំផុត ហើយគឺដោយសារវវិស័យនេះដែរ ដែលជាឧបសគ្គដ៏ធំបំផុតសម្រាប់កាត់បន្ថយការបំភាយឧស្ម័នកាបូនរបស់យើង។”