ខ្សាច់បម្រុងតាមដីសណ្តទន្លេមេគង្គទទួលរងការគំរាមកំហែងបាត់បង់

តាមចង្វាក់សព្វថ្ងៃ ខ្សាច់ពី៣៥លានម៉ែត្រគូប ទៅ ៥៥លានម៉ែត្រគូប​ត្រូវបាន​ដក​យក​ធ្វើអាជីវកម្មជា​រៀង​រាល់​​ឆ្នាំ។ អង្គការក្រៅរដ្ឋាភិបាលមួយ បានចង្អុលបង្ហាញថា ៖ “ស្តុកខ្សាច់​ធ្វើ​អាជីវកម្មនៅអាងទន្លេមេគង្គ​មិនអាចផ្គត់ផ្គង់បានច្រើនជាង ១០ឆ្នាំ ទៀតទេ”។

បើតាមអ្នកនិពន្ធម្នាក់នៃរបាយការណ៍មូលនិធិសត្វព្រៃពិភពលោក បានព្រមានកាលពីដើម ខែ​តុលា ឆ្នាំ២០២៣ ថា អនាគតដីសណ្តទន្លេមេគង្គ​នៅវៀតណាម តំបន់យុទ្ធសាស្រ្តនៃស្រូវ និង​​ស្ថានជីវចម្រុះ ត្រូវទទួលរងការគំរាមកំហែងដោយហានិភ័យ​នៃការខ្សោះអាងបម្រុងខ្សាច់​ពី​ពេលនេះ ដល់ត្រឹមឆ្នាំ២០៣៥។

នៅក្នុងរបាយការណ៍ បានបញ្ចាក់ថា តាមចង្វាក់សព្វថ្ងៃ ខ្សាច់ចំនួនពី៣៥លានម៉ែត្រគូប ទៅ ៥៥​លាន​ម៉ែត្រគូប​ត្រូវបានយកចេញពីដីសណ្តទន្លេមេគង្គ។  អង្គការ​ការពារបរិស្ថាន ដែល​ជា​អង្គការ​ក្រៅរដ្ឋាភិបាលមួយ បានចេញផ្សាយអត្ថបទកាលពីខែសីហា ថា ស្តុកខ្សាច់​សម្រាប់​ធ្វើ​អាជីវក​ម្ម​នៅពោះទន្លេ គឺមានប្រមាណជានៅចន្លោះ៣៦៧លានម៉ែត្រគូប ទៅ ៥៥០លាន ម៉ែត្រ​គូប។ ហើយបើតាមល្បឿនបូមយកខ្សាច់សព្វថ្ងៃ វាមិនអាចទ្រទ្រង់បានដល់ជាង ១០ឆ្នាំ ទៀត ទេ។ អ្នកសិក្សាស្រាវជ្រាវក៏បានសរសេរថា ៖ “តំបន់មេគង្គនេះ បានប្រឈមមុខនឹង​ការគំរាម​កំហែង​ដ៏​មាន​សក្តានុពល​នៅអំឡុងពេល ៣ទសវត្សខាងមុខ ប្រសិនបើមិនមានការ​ផ្លាស់​ប្តូរប្រែប្រួល​ធំ​ដុំ​លើការគ្រប់​គ្រងតំបន់នេះទេនោះ។

តំបន់នៃដីសណ្តទន្លេមេគង្គ ត្រូវបានចាត់ទុកជាជង្រុកស្រូវរបស់ប្រទេសវៀតណាម ដែល​មាន​ប្រជាជនរាប់សិបលាននាក់រស់នៅពឹងអាស្រ័យ ក្នុងការផលិតចំណីអាហារបរិភោគ។ នេះ​ក៏ជាតំបន់​ដែលមានជីវចម្រុះសម្បូរបែប ហើយតុល្យភាពរបស់វា​កំពង់ទទួលរង​ការគំរាម​កំហែង​​ពីការធ្លាក់អន់ថយចុះខាងអាកាសធាតុ មានជាអាទិ៍​ការឡើងនូវកំពស់ទឹកសមុទ្រផង​ដែរ។

លោកសេប៉េ អេស្លាមី អ្នកសិក្សាស្រាវជ្រាវបានពន្យល់នៅក្នុងរបាយការណ៍ថា ការខ្សោះ​នៃ​អាង​បម្រុងខ្សាច់អាចនាំទៅដល់​ការកើនឡើង ១០% នូវ​តំបន់ដែលប៉ះពាល់​ដោយអំបិល​សមុទ្រ​ជ្រៀតចូល ដែលបានជះឥទ្ធិពលដល់​ការប្រមូលផលកសិកម្មរួចហើយនាពេល​កន្លង​មក។ អ្នក​ជំនាញ​​ក៏បាន​បន្ត​ឲ្យ​ដឹងថា បាតុភូតនេះអាចបង្កើនល្បឿនការបាក់ច្រាំង​ទន្លេ និង​ទឹក​ជោរ​ឡើង​កាន់តែធំ ដែល​អាច​នាំទៅដល់​ការកើនឡើងនូវទឹកជំនន់ និងការសឹករិចរិល​ដី​កាន់​​តែ​ធំ”។

របាយការណ៍ក៏បានចង្អុលទៅលើឥទ្ធិពលដ៏បំផ្លិចបំផ្លាញ​នូវទំនប់វារីអគ្គីសនី​ដែលស្ថាបនា​នៅ​តាម​ដងទន្លេមេគង្គ ដែលផ្តល់មួយផ្នែកនៃកំណក់កករចាំបាច់ក្នុងការដុះដាលឡើងវិញនូវ​អាង​បម្រុងខ្សាច់។ ដីខ្សាច់ក៏ត្រូវបានទាញយកនៅវៀតណាម ឡាវ និងថៃច្រើនផងដែរ​ដើម្បី​ឆ្លើយ​តប​នឹងតម្រូវការនៃការសាងសង់នៅប្រទេសទាំងនោះ។

តម្រូវការបានធ្វើឲ្យបណ្តាញខុសច្បាប់នៃ​ការទាញយកធ្វើអាជីវកម្មខ្សាច់ត្រូវបានបង្កើតឡើង ជួនកាលធ្វើនៅពេល​យប់ ជួនកាលជាមួយនឹងការទទួលយល់ព្រមសំណូកពីអាជ្ញាធរ​ពុក​រលួយ។ នគរបាល​វៀតណាម​​កាលពីខែសីហា បានឃាត់ខ្លួនមន្ត្រីជាន់ខ្ពស់ម្នាក់នៅខេត្ត​អានគៀងតាមដី​សណ្ត​ទន្លេ​មេគង្គ ដែលត្រូវ​សង្ស័យ​ថាបានយល់ព្រមទទួលលុយ ៥០០០០ ដុល្លា​រ​​ពី​សហគ្រាស​​ទាញ​យកធ្វើអាជីវកម្ម​ខ្សាច់​មួយ។

យោងតាមរបាយការណ៍ អង្គការសត្វព្រៃពិភពលោក ក៏បានឲ្យផ្តល់អនុសាសន៍ដល់​ប្រទេស​តាមដងទន្លេមេគង្គស្រុះស្រួលគ្នាលើផែនការអំពីបញ្ហានេះ ព្រមទាំងលើកកម្ពស់​នូវ​វិធីសាស្រ្ត​ស្ថាបនា​សាងសង់ឲ្យកាន់តែមានចីរភាព។

នៅក្នុងដីសណ្តទន្លេមេគង្គ​ ក្រសួងកសិកម្ម និង​អភិវឌ្ឍ​ជនបទរបស់វៀតណាម ចាប់តាំង​ពី​ឆ្នាំ​២០១៦ បានធ្វើជំរឿននៅទីកន្លែងប្រមាណ ៨០០ ដែល​ពាក់ព័ន្ធនឹងការបាក់ច្រាំង​នៅលើ​ចំនួន​សរុប​ច្រើនជាង ១១០០ គីឡូម៉ែត្រនៃច្រាំង​ទន្លេ​រហូត​ដល់សមុទ្រ។

ហើយចាប់តាំងពីដើមខែកញ្ញា អង្គការសហប្រជាជាតិក៏មានរបាយការណ៍មួយ ព្រមានថា ខ្សាច់ប្រមាណ ៦ពាន់លាន​តោន ត្រូវបានដកយកជារៀងរាល់ឆ្នាំពីសមុទ្រនានា។

Daily Program

Livesteam thumbnail