កូឡំប៊ី ទទួលរៀបចំកិច្ចប្រជុំកំពូលអំពីស្ថានជីវចម្រុះ​ នៅសន្និសីទអន្តរជាតិស្តីអំពី អាកាសធាតុលើកទី១៦

សន្និសីទអន្តរជាតិស្តីអំពីអាកាសធាតុលើកទី១៦ នៃភាគីនានា​​នៃអង្គការសហប្រជាជាតិ​អំពី​ស្ថានជីវចម្រុះ​​ជីវ​សាស្រ្ត បានប្រមូលផ្តុំអ្នកចូលរួម ១៥០០០នាក់ ប្រមុខរដ្ឋចំនួន ១២រូប រដ្ឋ​មន្រ្តី​បរិស្ថានចំនួន ១០៣ រូប និងអ្នកកាសែតជាង ១០០០នាក់ មកពីទូទាំងពិភពលោក។

ប្រទេសកូឡំប៊ីជាម្ចាស់ផ្ទះទទួលរៀបចំសន្និសីទលើកទី១៦នេះ នៃភាគីនានានៃកិច្ចព្រមព្រៀង​របស់​អង្គការសហប្រជាជាតិ​នៃជីវចម្រុះជីវសាស្រ្ត ពីថ្ងៃទី២១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា នៅ​​ទីក្រុងកាលី។ កូឡំប៊ីមានមហាសមុទ្រប៉ាស៊ីហ្វ៊ីក និងត្រូវបាន​ចាត់​​ទុកថាជាប្រទេសមួយ​ក្នុង​​ចំណោម​​ប្រទេសនានាដែលមានភាពសម្បូរបែប​បំផុតនៃស្ថានជីវ​ចម្រុះ​នៅលើ​ពិភពលោក ដោយ​មានប្រព័ន្ធបរិស្ថានទ្វីប និងសមុទ្រចំនួន ៣១១ ប្រភេទ ក្នុង​មួយ​គីឡូម៉ែត្រការ៉េ។

យោងតាមអត្ថបទមួយ​ពីវិទ្យុជាតិកូឡំប៊ី បានឲ្យដឹងថា ផ្ទៃដីច្រើនជាងពាក់កណ្តាលនៃ​ប្រទេស​កូឡំប៊ី គឺ៥៣% ត្រូវបានគ្របដណ្តប់ដោយព្រៃឈើ។ ប្រទេសនេះ មានឧទ្យានជាតិចំនួន ៦៣ ដែលគ្របដណ្តប់ផ្ទៃដី ២០លាន ហិចតា និងជាជម្រកដល់ ពូជសត្វ និងរុក្ខជាតិ​ដែលរាប់​មិន​អស់។ ប្រទេសនេះ មានបក្សី ១៥៥៨ ពូជ ដែលមានបក្សីតូចៗ ឆើតឆាយមាន​ពណ៌​ចម្រុះ​ចំនួន ១៧០ពូជ។ គេក៏ប៉ាន់ស្មានថា ប្រទេសកូឡំប៊ី មានពូជផ្កាអ័រគីដេ ច្រើនជាង ៤២៥០ ពូជ។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធាននៃសន្និសីទអន្តរជាតិស្តីអំពីអាកាសធាតុលើកទី១៦ នៅ​ប្រទេសកូឡំប៊ី លោកស្រី ស៊ូសាណា មូហាម៉ាត ហ្គុងហ្ស៉ាឡេ បានបញ្ជាក់ថា ប្រទេសកូឡំប៊ី បាន​ក្លាយជាចំនុចស្នូលនៃ​សកម្មភាពអាកាសធាតុពិភពលោក ដែលប្រមូលផ្តុំ​នៃមេដឹកនាំ​នានា និងអ្នកជំនាញ ដើម្បីលើកឡើងអំពីបញ្ហាប្រឈមនៃយុគសម័យរបស់យើង គឺថែរក្សា​ភព​ផែនដី និងធានានូវអនាគតដែលមានចីរភាព។

នៅខណៈដែលទង់ជាតិពណ៌ខៀវរបស់អង្គការសហប្រជាជាតិស្ថិតនៅក្នុងកិច្ចប្រជុំ មន្រ្តីជាន់​ខ្ពស់​របស់កូឡំប៊ី បានបន្ថែមថា ៖ “មជ្ឈមណ្ឌលព្រឹត្តិការណ៍នៅមហាសមុទ្រប៉ាស៊ីហ្វ៊ីក គឺជា​ម្ចាស់​ផ្ទះនៃកិច្ចពិភាក្សាដ៏ធំ។”​ នេះគឺជាកិច្ចខិតខំប្រឹងប្រែងជាមូលដ្ឋានដើម្បីអភិរក្សគ្រប់ទម្រង់នៃជីវិត ដែលមិនគ្រាន់តែជា​ជីវិត​មនុស្ស។ ដោយការយល់ថា ប្រសិនបើយើងអភិរក្សគ្រប់ទម្រង់នៃជីវិត យើងក៏អភិរក្ស​ខ្លួន​យើង​ដែរ។ យើងស្ថាបនាគោលការណ៍សន្តិភាពជាមួយធម្មជាតិ។ នេះក៏មានន័យថា ជាការ​ស្វែង​រកសន្តិភាពរវាងប្រជាជនដែរ”។

នៅយុគសម័យដែលការការពារធម្មជាតិ​បានជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ដូចជា​ការ​គំរាម​​កំហែង​​ដោយ​ការប្រែប្រួលអាកាសធាតុ ការធ្វើអាជីវកម្ម​លើសលុបលើធន​ធាន​ធម្មជាតិ និងការបំពុល គេត្រូវតែទុកដាក់ធនធានល្មមគ្រប់គ្រាន់សម្រាប់​ការការពារ​ស្ថាន​ជីវិ​ចម្រុះ។

សន្និសីទនៃអង្គការសហប្រជាជាតិអំពីស្ថានជីវចម្រុះ ត្រូវបានចាត់ទុកថា ជា ព្រឹត្តិការណ៍​ដែល​មាន​សារសំខាន់បំផុត​នៅលើពិភពលោកសម្រាប់អភិរក្សស្ថានជីវចម្រុះ ហើយរៀបចំឡើង ២ឆ្នាំ ម្តង ដែលប្រមូលផ្តុំប្រទេសចំនួន ១៩៦។ នៅអំឡុងកិច្ចប្រជុំនេះ ប្រទេសនានាពិភាក្សា និង​ប្រកាន់យកការសម្រេចចិត្ត​អំពីរបៀបថែរក្សាបរិស្ថាន។ នេះគឺជាទីលានមួយដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការជាអន្តរជាតិ សម្របសម្រួលការ​វិនិយោគ​ដើម្បីការពារប្រព័ន្ធបរិស្ថាន និងពង្រឹងនយោបាយបរិស្ថានពិភពលោក ហើយ​ក៏​លើក​យក​ជាផែនទីបង្ហាញផ្លូវ​នៅក្នុងក្របខណ្ឌពិភពលោក គូនមីង ម៉ុងត្រេអាល់ សម្រាប់​ស្ថាន​ជីវចម្រុះ។ នេះគឺជាផែនការពិភពលោកដើម្បីបញ្ឈប់ និងបង្វែផ្លូវពីការបាត់បង់​ស្ថានជីវចម្រុះ​ពី​ពេល​នេះ​រហូតដល់ឆ្នាំ២០៣០ ដែលត្រូវបានប្រកាន់យក​នៅអំឡុងសន្និសីទអន្តរជាតិស្តីអំពី​អាកាស​ធាតុ​លើកទី១៥ នៅប្រទេសកាណាដា។

 

 

 

 

 

 

Daily Program

Livesteam thumbnail