ការអំពាវនាវពិភពលោកដើម្បីកាត់បន្ថយ​ផលិតកម្មផ្លាស្ទីក

សន្និសីទនៃអង្គការសហប្រជាជាតិអំពីមហាសមុទ្រនៅទីក្រុងនីស ប្រទេសបារាំង កាលពីថ្ងៃ​ទី១០ ខែមិថុនា ប្រទេសចំនួន ៩៥ បាននិយាយឡើង​វិញអំពីឆន្ទៈរបស់ពួកគេ​ដើម្បីកាត់​បន្ថយ​ផលិតកម្ម និងការប្រើប្រាស់​ប្លាស្ទីក។ ប្រទេសដែល​ចូលរួមសន្និសីទ​មានកាន់តែច្រើនបើ​ប្រៀប​ធៀប​នឹង​សន្និសីទ​កាល​ពី​ខែ​សីហា ឆ្នាំមុន នៅទីក្រុងហ្ស៉ឺណេវដើម្បីទាមទារឲ្យមាន​វិធាន​ការ​កាត់​បន្ថយប្លាស្ទីក នៅ​ក្នុង​ការ​ចរចាជុំទី៥ នៃសន្ធិសញ្ញា អំពីប្លាស្ទីក។

លោកត្រេវ័រ ម៉ាណឺម៉ាហាហ្គា រដ្ឋមន្រ្តីក្រសួងបរិស្ថាននៃប្រជុំកោះសាឡូម៉ុង បានបញ្ចាក់ ខ្លាំងៗថា ៖ ”ប្លាស្ទីកគឺជាការបំពុលមហាសមុទ្រ និងជាបញ្ហាធំ។ សុខភាពរបស់កុមារ ក៏ជា បញ្ហាធំ ហើយអនាគតរបស់ភពផែនដីក៏ជាបញ្ហាធំដែរ”។ លោកបានសម្តែងអារម្មណ៍ខ្លាំងក្លា ឲ្យមានភាពបន្ទាន់ក្នុងការធ្វើប្រតិកម្មសម្រាប់បញ្ហាប្លាស្ទីក នៅក្នុង​សេចក្តី​អំពាវនាវពីទីក្រុង​នីស ប្រទេសបារាំង ដើម្បី​បបួលគ្នា​ឲ្យកាត់បន្ថយផលិតកម្មប្លាស្ទីក និងវត្ថុធាតុដើមប្លាស្ទីក ឬ​ក៏​សំណុំទាំងមូលនៃសម្ភារៈ​ដែល​ត្រូវបានប្រើបា្រស់ដំបូងសម្រាប់​គ្រប់គ្រង​ការប្រើប្រាស់​ប្លាស្ទីក។

ជាគុណប្រយោជន៍ពីសន្និសីទនៃអង្គការសហប្រជាជាតិអំពីមហាសមុទ្រនៅទីក្រុងនីស រដ្ឋ​ចំនួន ៩៥ បាននិយាយឡើងវិញអំពីឆន្ទៈរបស់ពួកគេ​ក្នុងការកាត់បន្ថយ​ផលិត​កម្ម​ប្លាស្ទីក​​ដែលបានហក់ឡើងដល់ ៤៦០ លានតោន ដែលប្លាស្ទីកត្រូវបានផលិតនៅឆ្នាំ២០២៤ និងអាច​ឈាន​ទៅដល់គុណជាបី ពីពេលនេះរហូតដល់ឆ្នាំ២០៦០។

លោកស្រីអាញ៉ែស ប៉ានីញ៉ែ រូណាជេ រដ្ឋមន្រ្តីបារាំងនៃការកំណែទម្រង់បរិស្ថាន បានទទួចថា ៖ “អ្វីដែលយើងចង់បាន គឺសន្ធិសញ្ញាមួយដែលកំណត់គោលដៅរយៈពេលវែង ជាមួយនឹង​ការធ្វើដំណើរកាត់បន្ថយប្លាស្ទីក ដែលតម្រូវឲ្យគេគោរព”។  ម្យ៉ាងវិញទៀតគោលដៅនេះតាម​សេចក្តី​អំពាវនាវក៏ទាមទារនូវការតម្រូវខាង​ផ្លូវច្បាប់​ដែលចាប់បង្ខំដើម្បី​លុបបំបាត់​ឲ្យ​កាន់​តែ​បាន​ច្រើននូវផលិតផលប្លាស្ទីក​ដែលមានបញ្ហាបំផុត និងសារធាតុគីមីដែលគួរឲ្យ​ព្រួយ​បារម្ភ។ សេចក្តីអំពាវនាវក៏ការពារសម្រាប់ទស្សនទានខាងបរិស្ថាននៃរូបធាតុដើម្បីកាត់បន្ថយ​ឥទ្ធិពល​របស់ប្លាស្ទីកលើបរិស្ថាន។ ឯកសារនៃសេចក្តីអំពាវនាវក៏មិនភ្លេចនឹងផ្តល់ហិរញ្ញប្បទាន​សម្រាប់​វិធានការនានា​ក្នុង​កា​រគាំទ្រ​ការបង្កើតយន្តការហិរញ្ញវត្ថុដើម្បីជួយឲ្យដាក់ដំណើរការ​នូវ​សន្ធិសញ្ញា​នាពេល​អនាគត។

សេចក្តីអំពាវនាវនៅទីក្រុងនីសនេះ គឺជាដំណាក់កាលកណ្តាលផ្លូវនៅក្នុងកិច្ចចរចានាពេល​សព្វថ្ងៃ​​ដើម្បីសន្ធិសញ្ញាពិភពលោកមួយ​ ដែលបានសម្រេចចិត្តរៀបចំនៅអំឡុង​សមាជ​ទូទៅ​នៃ​អង្គការសហប្រជាជាតិនៅឆ្នាំ២០២២។

ពី​ថ្ងៃ​ទី៦ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងហ្ស៉ឺណេវ ប្រទេសស្វីស នឹង​មាន​សម័យ​​ប្រជុំ​​លើក​ទី​៥ នៃអង្គការសហប្រជាជាតិ​ដែលរៀបចំឡើង​សម្រាប់​បញ្ហាប្លាស្ទីក។ មក​ទល់​សព្វថ្ងៃនេះ ប្រទេសចំនួន ១១៧ បានថ្លែងគាំទ្រ​សម្រាប់​​ការកាត់បន្ថយនៃ​ផលិតកម្ម​ប្លាស្ទីក ប៉ុន្តែជាមួយនឹងការរៀបចំឡើងវិញ និងការព្រួយ​បារម្ភខុសៗគ្នា។   

ក្រុមអ្នកស្រាវជ្រាវអាម៉េរិកពីអង្គការ Pew Charitable Trust បាន​បញ្ចេញលទ្ធផលស្រាវជ្រាវ​​វិទ្យាសាស្រ្តដែល​ត្រូវ​​បានផ្សព្វផ្សាយនៅឆ្នាំ២០២០ ថា ទោះបីជាគេធ្វើឲ្យល្អប្រសើរ​ឡើង​នូវ​អត្រា​កែច្នៃ ក៏ការកើនឡើងនៃការប្រើប្រាស់ប្លាស្ទីកនឹងបង្កើតប្លាស្ទីក ៧២០លាន​តោន​​​បន្ថែម​នៅ​ក្នុងសមុទ្រពីពេលនេះរហូតដល់ឆ្នាំ២០៤០។ ជាសេចក្តីសន្និដ្ឋាន​របស់អ្នក​សិក្សា​ស្រាវជ្រាវ គឺ​មានតែការកាត់បន្ថយផលិតកម្មប្លាស្ទីកទេ ទើបអាចកាត់បន្ថយការ​បំពុល​បាន។

 

 

Daily Program

Livesteam thumbnail