ការបាត់បង់យ៉ាងរហ័សនូវស្ថានជីវចម្រុះទាមទារនូវសកម្មភាពពិភពលោកបន្ទាន់

អគ្គលេខាអង្គការសហប្រជាជាតិ លោកអន់តូនីញ៉ូ ហ៊្គូទែរ៉េស បានអំពាវនាវឲ្យប្រទេសនានា​មើលឡើងវិញជាដាច់ខាតនូវទំនាក់ទំនងរបស់ខ្លួនជាមួយនិងធម្មជាតិ និងព្រមានថា ការ​បាត់បង់​ស្ថានជីវចម្រុះគឺជាវិបត្តិពិភពលោកដែលមិនមានប្រទេសណាអាចធ្វើមិនដឹងមិនឮ​បាន​ឡើយ។

នៅក្នុងសារមួយនៅទិវាអន្តរជាតិនៃស្ថានជីវចម្រុះជីវសាស្រ្ត ប្រមុខនៃអង្គការ​ប្រជាជាតិ បាន​ប្រកាសអាសន្នអំពីចង្វាក់ដែលមិនមានហ្វ្រ៉ាំងទប់នៃការធ្លាក់អន់ថយនៃ​ពិភពធម្មជាតិ។

លោកហ្គូទែរ៉េស បានរំឭកថា ៖ “ស្ថានជីវចម្រុះគឺជាមូលដ្ឋានគ្រឹះនៃជិវិត និងជាសិលាទ្រទ្រង់​ការអភិវឌ្ឍដែលមានចីរភាព”។ ទោះបីជាមានការរីកចម្រើន​ខាង​បច្ចេកវិទ្យា យើងពឹងផ្អែកទាំង​ស្រុង​លើប្រព័ន្ធបរិស្ថានស្អាត ដើម្បីទឹក ចំណីអាហារ ថ្នាំសង្កូវ សម្លៀកបំពាក់ ឥន្ធនៈ និង​ថាមពល​​របស់យើង។ ”ប៉ុន្តែមនុស្សជាតិកំពុងបំផ្លាញស្ថានជីវចម្រុះក្នុងល្បឿន​ដ៏លឿន​ជាមួយ​និង​ធាតុផ្សំជាច្រើន មានការបំពុល វិបត្តិអាកាសធាតុ ការបំផ្លាញនៅកន្លែងនៃប្រព័ន្ធជីវចម្រុះ ហើយចុងក្រោយ​គឺដើម្បីតែស្វែងរកផលប្រយោជន៍រយៈពេលខ្លី ក៏មានការជំរុញឲ្យ​មាន​ការ​ទាញ​​យក​ធ្វើអាជីវកម្ម​ដែលមិនមានចីរភាពសម្រាប់បរិស្ថានធម្មជាតិ”។

ប្រមុខនៃអង្គការសហប្រជាជាតិបានបញ្ជាក់ថា មិនមានប្រទេសណា ទាំងមាន និងទាំងមាន អំណាច អាចប្រឈមមុខនឹងវិបត្តិតែឯងនោះទេ ឬក៏អាចរីកចម្រើនរុងរឿង​ដោយមិន​មានភាព សម្បូរ​ស្តុកស្តម្ភខាង ប្រព័ន្ធបរិស្ថាន ដែលវាគឺជាអ្នកកំណត់នៃជីវិតនៅលើផែនដីនោះ។

មានតួលេខនានានៃការប្រកាសអាសន្នជាច្រើន។ ប្រមាណ ៧៥% នៃបរិស្ថានលើដី និង៦៦% នៃមជ្ឈដ្ឋានសមុទ្រ បានប្រែប្រួលយ់ាងស៊ីជម្រៅដោយសកម្មភាពរបស់មនុស្ស។ ពួជរុក្ខ​ជាតិ និងសត្វមួយលានពូជ សព្វថ្ងៃនេះ កំពុងប្រឈមមុខនឹងការរលាយផុតពូជ ហើយ​តុល្យភាព​ដ៏ផុយស្រួលនៃប្រព័ន្ធបរិស្ថានដែលមនុស្សអាស្រ័យលើ កំពុងស្ថិតនៅក្នុងស្ថានភាព​គ្រោះថ្នាក់។ និន្នាការដ៏អវិជ្ជមាននេះនឹងផ្តល់ហានិភ័យដ៏មានសក្តានុពលសម្រាប់ ៨០% នៃ​គោលដៅ​អភិវឌ្ឍប្រកបដោយចីរភាព (ODD) នៃអង្គការសហប្រជាជាតិ។

លោកហ្គូទែរ៉េស បានអំពាវនាវឲ្យដាក់ដំណើរការជាបន្ទាន់នូវក្របខណ្ឌពិភពលោក​សម្រាប់ ស្ថាន​ជីវចម្រុះ គូមីង-ម៉ុងត្រេអាល់ ដែលជាកិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្តដែលអនុម័ត​ចេញ ដើម្បីទប់ស្កាត់ និងធ្វើឲ្យបកក្រោយនូវការបាត់បង់ធម្មជាតិពីពេលនេះរហូតដល់ឆ្នាំ២០៣០។

មានជាអាទិ៍ ផែនការសកម្មភាពជាតិក៏ត្រូវដាក់ឲ្យដំណើរការដើម្បីផ្តល់អនុគ្រោះដល់ស្ថានជីវ​ចម្រុះ បង្កើនហិរញ្ញប្បទានអនុគ្រោះសម្រាប់ការអភិរក្ស និងកំណត់ទិសឡើងវិញនូវឧបត្ថម្ភ​ធនដែលបំផ្លិចបំផ្លាញ និងត្រូវគាំទ្រសហគមន៍តំបន់ ប្រជាជនជនជាតិដើម ស្រ្តី និងយុវវ័យ។

ស្ថានជីវចម្រុះជីវសាស្រ្តគឺជាមូលដ្ឋានគ្រឹះនៃសុវត្ថិភាពចំណីអាហារ មធ្យោបាយទ្រទ្រង់ជីវិត សុខភាព និងភាពធន់ខាងអាកាសធាតុ។

មនុស្សប្រមាណ ៣ពាន់លាននាក់ បរិភោគត្រី​ដែលជាការស្រូបយក ២០% នៃប្រូតេអ៊ីន​របស់​ពួកគេ ហើយ ៨០% នៃប្រជាជនតំបន់ជនបទនៃប្រទេសកំពុងអភិវឌ្ឍប្រើប្រាស់ថ្នាំ ប្រពៃណី​ដែល​មានមូលដ្ឋានពីរុក្ខជាតិសម្រាប់តម្រូវការថ្នាំសង្កូវជាមូលដ្ឋាន។

ការបំផ្លាញជម្រកធម្មជាតិបង្កើនហានិភ័យនៃការឆ្លងជំងឺពីសត្វមកមនុស្សផងដែរ។ នេះធ្វើឲ្យ​ការ​អភិរក្ស​ស្ថានជីវចម្រុះក្លាយជាកត្តាគន្លឹះនៃសុខភាពពិភពលោក។

លោកហ្គូទែរ៉េស បានសន្និដ្ឋានថា ៖ “រស់នៅដោយសុខដុមរុមនីយកម្មជាមួយធម្មជាតិ និង ការអភិវឌ្ឍដោយចីរភាព គឺជាផ្លូវនៃមនុស្សជាតិឆ្ពោះទៅកាន់ពិភពលោកដែលប្រសើរ​​សម្រាប់ យើងទាំងអស់គ្នា”។ លោកទទួចថា មនុស្សម្នាក់ត្រូវតែប្រកាន់យកផ្លូវនេះ។

 

 

Daily Program

Livesteam thumbnail