ការការពារសមុទ្រ គម្រោងការរស់រវើកជាង ៥០០ បានចាប់ផ្តើម ២ឆ្នាំ មកហើយ

អគ្គនាយិកានៃអង្គការយូនេសស្កូ លោកស្រី អូដ្រី អាហ្ស៊ូឡៃ ដែលបានអបអរសាទរ​នៅ ពេល បើកសន្និសីទ ទសវត្សនៃសមុទ្រនៅឆ្នាំ២០២៤ នៅទីក្រុងបាសេឡូន ប្រទេសអេស្ប៉ាញ បាន ថ្លែងថា  ចាប់តាំងពីដើមទសវត្សនៃសមុទ្រនៅឆ្នាំ២០២១ គម្រោងជាង ៥០០ ត្រូវបានបង្កើត ឡើង​​នៅជុំវិញពិភពលោកដើម្បីធ្វើឲ្យប្រសើរឡើងនូវចំណេះដឹង និងការការពារសមុទ្រ។

ចាប់តាំងពីឆ្នាំ២០២១ គម្រោងជាច្រើនត្រូវបានបំពេញដោយឈលើមូលដ្ឋាន គោលការណ៍ យល់ បង្រៀន និងការពារ។ គម្រោងការជាង ៥០០ កំពុងត្រូវបានដាក់​ដំណើរ​ការ​នៅក្នុង​ប្រទេស​ប្រមាណ ៦០ និងមូលនិធិច្រើនជាង ១ពាន់លានដុល្លារ ត្រូវបាន​ប្រមូល​ផ្តុំ។ លោកស្រី​ក៏​បានស្វាគមន៍ចំពោះ​កិច្ចខិតខំប្រឹងប្រែងដ៏មានសារសំខាន់នេះ។

ប្រមុខនៃអង្គការសហប្រជាជាតិសម្រាប់ការអប់រំ វិទ្យាសាស្រ្ត និងវប្បធម៌ (UNESCO) បាន​បញ្ជាក់ថា ៖ ”វានៅសល់រឿងច្រើនដែលត្រូវធ្វើ។ នេះគឺជាហេតុផលដែលយើងត្រូវបន្ត​វិនិយោគ​​​នៅ​​ក្នុងវិទ្យាសាស្រ្ត ការបង្រៀន ការព្រមាន និងការធ្វើឲ្យសាធារណជន​ចាប់​អារម្មណ៍។ មានតែ​ការប្រមូលផ្តុំធនធានឲ្យបានជាអតិបរមាទេ ដែលនឹងអនុញ្ញាតឲ្យសមុទ្រ​អាច​សង្រ្គោះបាន។”

មនុស្សជាង​ ១៥០០នាក់ ដែលរួមមានប្រមុខរដ្ឋ និងរដ្ឋាភិបាល អ្នកជំនាញ អង្គការ​ក្រៅ​រដ្ឋាភិបាល និងអ្នកតំណាងនៃផ្នែកឯកជន បានចូលរួមសន្និសីទនេះ អំពី​សមុទ្រ ដែល​រៀបចំឡើងដោយអង្គការ UNESCO និងប្រទេសអេស្ប៉ាញ ពីថ្ងៃទី១០ មេសា ដល់ ថ្ងៃទី១២ មេសា នៅទីក្រុង បាសេឡូន។ នេះគឺជាព្រឹត្តិការណ៍ពិភពលោកដ៏មានសារសំខាន់បំផុតមួយ​ដែល​ឧទ្ទិសដល់សមុទ្រ​នៅឆ្នាំ នេះ។

សន្និសីទត្រូវចូលរួមវិភាគដើម្បីបង្កើតផែនដីបង្ហាញផ្លូវពិភពលោក សម្រាប់សមុទ្រ ក្នុង ៥ ឆ្នាំ​ទៅមុខ ដែលនឹងត្រូវគ្របដណ្តប់លើសំណុំនៃការប្រឈមសម្រាប់ទសវត្សនៃសមុទ្រ រួមទាំង អ្វី​ដែលមានសារសំខាន់បំផុតជាអាយុជីវិត មានដូចជា អាកាសធាតុ ស្ថានជីវចម្រុះ​សមុទ្រ គ្រោះមហន្តរាយធម្មជាតិ ការបំពុល ធនធានសមុទ្រ និងចំណី អាហារ។

សន្និសីទ​ក៏នឹងចាក់គ្រឹះ​ការគ្រប់គ្រងដោយចីរភាពនៃសមុទ្រ ដោយលើកកម្ពស់ ការបង្កើតថ្មី ដែលមានមូលដ្ឋានលើវិទ្យាសាស្រ្ត និងការអភិវឌ្ឍសេដ្ឋកិច្ចខៀវ នៅក្នុងកម្រិតតំបន់ ក៏ដូច ជា​ពិភពលោក។

នៅអំឡុងសន្និសីទ អង្គការយូនេស្កូ និង ទីក្រុង ១៣ ក៏បានប្រកាសអំពីការបង្កើត​គ្រោងការ ទីក្រុង​ជាមួយសមុទ្រ ដែលជាសម្ព័ន្ធមិត្តមួយ រវាងទីភ្នាក់ងារអង្គការសហប្រជាជាតិ ទីក្រុង​នានា​តាមឆ្នេរ និងកំពង់ផែ។ ប្រមាណ ៧៥% នៃបណ្តុំទីក្រុងធំនៅលើពិភពលោក ស្ថិត​នៅតាមឆ្នេរ ហើយប្រជាជន​គឺរងផលប៉ះពាល់បំផុត​ដោយសារមហន្តរាយ ធម្មជាតិ ឬ បង្ក​ឡើង​​ដោយសកម្មភាពរបស់មនុស្ស ដូចជា ស៊ូណាមី ការបំពុល ឬ​ឥទ្ធិពលនៃការធ្លាក់ អន់ថយ​ខាង​អាកាសធាតុ។ ប៉ុន្តែបណ្តុំទីក្រុងធំៗ ទាំងនេះ ក៏មានភាពសកម្ម និងដាក់ចេញនូវដំណោះ​ស្រាយ​បានយ៉ាងប្រសើរ​នៅកម្រិតតំបន់។

UNESCO នឹងគាំទ្រទីក្រុងទាំងនេះ ជាមួយនឹងកម្មវិធី​ដែលសមស្របទៅនឹង​តម្រូវការ​របស់​ពួក​គេ មានដូចជា ការពង្រឹង កម្មវិធីត្រៀមបង្ការស៊ូណាមី ការបង្កើតក្រុមអ្នកទីក្រុង​ដើម្បី​ព្យាករណ៍​ជាមុននូវ​ហានិភ័យ ដែល​ទាក់ទងទៅនឹង​ការសឹកបាក់ឆ្នេរ ឬក៏ប្រមូល​ទិន្នន័យ​វិទ្យាសាស្រ្តពីឧបករណ៍ ដែលអភិវឌ្ឍពីអង្គការយូណេស្កូ ដូចជា ប្រព័ន្ធពិភពលោក នៃការ​អង្កេត​សមុទ្រ (GOOS)។

នៅអំឡុងជំនួបជាមួយលោកស្រី អូដ្រី អាហ្ស៊ូឡៃ ចៅហ្វាយក្រុងបាសេឡូន លោក ហ្ស៉ូម កូលបូនី បានបង្ហាញនូវបេក្ខភាពទីក្រុងរបស់លោកដើម្បី​ទទួល​មជ្ឈមណ្ឌលថ្មីដែលសហការ​សម្រាប់​​​ទសវត្ស​​នៃ​សមុទ្រ ដែលផ្តោចអារម្មណ៍លើការអភិវឌ្ឍ​ពីសេដ្ឋកិច្ចខៀវដែលមាន​ស្ថិរភាព។

 

Daily Program

Livesteam thumbnail