កម្ពុជាប្រារព្ធទិវាសត្វស្លាបទេសន្តរប្រវេសន៍

ទិវាសត្វស្លាបទេសន្តរប្រវេសន៍នេះ ត្រូវបានផ្តួចផ្តើមធ្វើឡើងចាប់តាំងពីឆ្នាំ២០០៦មក​ ហើយក៏ជាយុទ្ធនាការអប់រំផ្សព្វផ្សាយប្រចាំឆ្នាំ ដែលធ្វើឡើងដើម្បីអភិរក្ស ប្រភេទសត្វស្លាប ទេសន្តរប្រ​វេ​សន៍ និងទីជម្រករបស់វា។

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ជារៀងរាល់ឆ្នាំនៅសប្តាហ៍ទីពីរ នៃខែឧសភា នៅជុំវិញពិភពលោក បានរៀបចំព្រិត្តិការណ៍នេះ ជាសាធារណៈដូចជា វេទិកាសត្វស្លាប កម្មវិធីអប់រំទាក់ទងនឹងសត្វស្លាប ការតាំងពិពណ៍រូបភាពសត្វស្លាប ការចុះអង្កេតសត្វស្លាបផ្ទាល់ និងសកម្មភាពផ្សេងៗទៀត។

លោកបានបន្តថា ឆ្នាំនេះ ទិវាសត្វស្លាបទេសន្តរប្រវេសន៍ ផ្តោតលើសារៈសំខាន់សត្វល្អិត ដែលជាចំណីអាហារដ៏សំខាន់របស់ពពួកសត្វស្លាបទេសន្តរប្រវេសន៍។

តាមការឱ្យដឹងពីអ្នកនាំពាក្យរូបនេះ កម្ពុជាមានតំបន់ដីសើមគ្របដណ្តប់ប្រមាណ៣០% នៃផ្ទៃប្រ​ទេស ហើយតំបន់​ដីសើមដ៏ធំល្វឹងល្វើយនេះ គឺជាកន្លែងដ៏សំខាន់សម្រាប់រស់នៅស្នាក់អា​ស្រ័​យរកចំណីយ៉ាងសំខាន់សម្រាប់​សត្វស្លាបទេសន្តរប្រវេសន៍ និងជាប្រព័ន្ធអេកូឡូស៊ីសម្បូរបែប ដែលទ្រទ្រង់ សោភ័ណភាពធម្មជាតិ បរិស្ថាន ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម វប្បធម៌ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅជនបទ។

លោក ខ្វៃ អាទិត្យា បានបញ្ជាក់ថា ៖ «ដូចនេះ សត្វល្អិត ជាអាហារថាមពលដ៏សំខាន់សម្រាប់ស​ត្វស្លាបទេសន្តរប្រវេសន៍ ជាច្រើនប្រភេទ មិនត្រឹមតែនៅរដូវបន្តពូជប៉ុន្នោះទេថែមទាំង នៅអំឡុងពេលធ្វើដំណើដ៏វែងឆ្ងាយរបស់វា»។

ការរំខាន និងការបាត់បង់នូវចំនួនសត្វល្អិត នៅកន្លែងបន្តពូជ ពងកូន និងកន្លែងធ្វើបំលាស់ទីបា​នគំរាមកំហែងដល់សុខុមាលភាព និងការរស់រានមានជីវិតរបស់ សត្វស្លាប។ មូលហេតុមួយចំនួ​ន ដែលបានគំរាមកំហែងដល់ការធ្វើទេសន្តរប្រវេសន៍ និងការបន្តពូជរបស់សត្វស្លាប របស់ប្រ​ភេ​ទសត្វស្លាបទាំងនោះ គឺការបាត់បង់ជម្រកសត្វល្អិត ដូចជាវាលស្មៅជាដើម ការប្រើប្រាស់ថ្នាំពុលកសិកម្ម សម្រាប់ការពារដំណាំពីសត្វល្អិតជាដើម។

​​លោក ហុង ចំណាន ប្រធាននាយកដ្ឋានអភិរក្សដីសើមទឹកសាប នៃអគ្គនាយកដ្ឋានតំបន់កា​រពារធម្មជាតិ ក្រសួងបរិស្ថាន បានលើកឡើងដែរថា ប្រភេទសត្វស្លាបទេសន្តរប្រវេសន៍ គឺជាប្រ​ភេ​ទសត្វស្លាប ដែលផ្លាស់ទី​ឆ្លងតំបន់ ឆ្លងដែន ដែលប្រភេទមួយចំនួនអាចហើរបានរាប់រយ និងរាប់ពាន់គីឡូម៉ែត្រដើម្បី​ស្វែងរកលក្ខខណ្ឌអេកូឡូស៊ីនិងជម្រកសមស្របដើម្បី រស់នៅ បន្តពូជ និ​ងចិញ្ចឹមកូនរបស់វា។

​នៅពេល​ដែលលក្ខខណ្ឌនៅកន្លែង បន្តពូជមិនសមស្រប គឺដល់ពេលដែលពួកវាទាំងអស់ ត្រូវហើ​រស្វែងរកទីតាំង ដែលមានលក្ខខ័ណប្រសើរ។ លោកប្រធាននាយកដ្ឋាន បានបញ្ជាក់ថា តំ​ប​ន់ដីសើមទឹកសាប និងឆ្នេរសមុទ្រ ទន្លេ បឹង អូរ វាលស្មៅ វាលភក់ ត្រពាំង និងស្រះ ជាដើម សុ​ទ្ធតែមានសារៈសំខាន់សម្រាប់ការរស់នៅ រកចំណី ធ្វើសំបុកពងកូន និងក៏ជាកន្លែងសម្រាប់ សម្រាក និងបំពេញថាមពលឡើងវិញ ក្នុងអំឡុងពេលធ្វើដំណើរដ៏វែងឆ្ងាយ របស់សត្វស្លាបទេសសន្តរប្រវេសន៍៕

Daily Program

Livesteam thumbnail