អត្ថាធិប្បាយព្រះគម្ពីរដំណឹងល្អ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣

អត្ថាធិប្បាយព្រះគម្ពីរដំណឹងល្អ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ តាមលូកា ,៣១-៣៥អត្ថាធិប្បាយដោយលោកបូជាចារ្យរ៉ាជេត ហាសាពូទី

បងប្អូនជាទីគោរពថ្ងៃនេះជាបុណ្យសន្តអេនឌ្រូ គីម​ នៃបរណសាក្សីនៅប្រទេសគូរ៉េ​។នៅក្នុងអត្ថបទព្រះគម្ពីរដំណឹងល្អនៅថ្ងៃនេះ​តាមលោកលូកា ​៧,៣១-៣៥ ព្រះយេស៊ូមានព្រះបន្ទូលអំពីពួកគណៈផារ៉ាស៊ី និងជនជាតិយូដាដែលមិនព្រមទទួលស្គាល់ព្រះយេស៊ូជាព្រះបុត្រារបស់ព្រះអម្ចាស់។ ព្រះយេស៊ូមានព្រះបន្ទូលថា មនុស្សជំនាន់នេះដូចជាក្មេងដែលខុសប្លែកពីក្មេងធម្មតា  ជាធម្មតាកូនក្មេងមានចិត្តគមនិតជ្រះថ្លា ចិត្តគំនិតទូលំទូលាយ ដើម្បីទទួលស្វាគមន៍គំនិតថ្មីៗ ស្តាប់បង្គាប់ឪពុកម្តាយ ហើយនឹងផ្ញើជីវិតទាំងស្រុងទៅលើព្រះជាអម្ចាស់។កូនក្មេងនៅក្នុងអត្ថបទថ្ងៃនេះ ជាកូនក្មេងដែលមិនមែនជាកូនក្មេងធម្មតាទេ ពួកគេចេះតែនិយាយអាក្រក់ពីអ្នកដទៃ ពួកគេចេះតែមើលចំណុចទន់ខ្សោយរបស់អ្នកដទៃដូចកូនក្មេង។ព្រះយេស៊ូប្រៀបធៀបជនជាតិយូដាជាមួយកូនក្មេងមិនធម្មតា ជនជាតិយូដាទោះបីខឹងពួកគណៈផារ៉ាស៊ី និងធម្មាចារ្យ លោកបូជាចារ្យដែលចេះគម្ពីរ ចេះច្បាស់មិនយល់ព្រមស្តាប់ព្រះបន្ទូលរបស់ព្រះយេស៊ូទេ ពួកគេអាងលើចំណេះដឹងរបស់ពួកគេ ពួកគេមានក្បាលរឹងនិងចិត្តគំនិតចង្អៀត ពួកគេមិនព្រមទទួលស្គាលថា ព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាអម្ចាស់ទេ ។ព្រះយេស៊ូមានព្រះបន្ទូលនៅក្នុងធម្មសាលា ព្រះយេស៊ូប្រោសអ្នកខ្វាក់ឱ្យមើលឃើញ មនុស្សមានជំងឹនានាឱ្យជាសះស្បើយ និងមនុស្សស្លាប់ឱ្យរស់ឡើងវិញ ព្រះយេស៊ូបានប្រព្រឹត្តការងារអស្ចារ្យជាច្រើនបានបញ្ជាក់ថា ព្រះជាអម្ចាស់បានចាត់ព្រះយេស៊ូ ដើម្បីសង្គ្រោះមនុស្សលោក ប៉ុន្តែជនជាតិយូដាមិនជឿលើព្រះអង្គ ដូច្នេះពួគគេអត់បានទទួលការសង្គ្រោះពីព្រះអង្គ។បងប្អូនជាទីគោរព ព្រះយេស៊ូមានព្រះបន្ទូលអំពីលោកយ៉ូហាន  និងព្រះអង្គផ្ទាល់ លោកយ៉ូហានមកតាមអាហារ តាមសុរ៉ា ព្រះយេស៊ូបានយាងមកដែលបរិភោគអាហារ និងពិសារសុរ៉ារាក់ទាក់ជាមួយពួកទារព័ន្ធ និងមនុស្សបាប ពួកគេមិនព្រមទទួលទាំងពីរទេ ពួកគេនិយាយថាលោកយ៉ូហានមានខ្មោចចូល ហើយព្រះយេស៊ូកាន់តែស៊ីផឹក​។បងប្អូនជាទីគោរពតាមរយៈអត្ថបទថ្ងៃនេះ ព្រះយេស៊ូមានព្រះបន្ទូលថា ពួកយើងមិនធ្វើឱ្យមនុស្សទាំងអស់ពេញចិត្តទេ ទោះបីយើងនិយាយអំពីព្រះបន្ទូលរបស់ព្រះជាអម្ចាស់មានមនុស្សតិចណាស់ដែលស្តាប់យើង ដែលសរសើរយើង និងអនុវត្តតាមការប្រៀមប្រដៅរបស់យើង​  មនុស្សភាគច្រើនបែបមុខទៅឆ្ងាយពីយើង និយាយអាក្រក់ពីយើង ក៏ប៉ុន្តែព្រះយេស៊ូក៏រំលឹកយើងថា មានមនុស្សភាគតិចដែលមានចិត្តគំនិតទន់ភ្លន់ ទូលំទូលាយស្តាប់ព្រះបន្ទូលរបស់ព្រះអង្គ និងអនុវត្តតាម ព្រះជាអម្ចាស់ប្រោសប្រទានព្រះអំណោយទាន ដល់មនស្សដែលមានចិត្តគំនិតទូលំទូលាយ។បងប្អូនជាទីគោរពអត្ថបទថ្ងៃនេះអញ្ចើញពួកយើងរិះគិតពិចារណាបន្តិច តើពួកយើងជាមនុស្សប្រភេទណា?តើពួកយើងប្រៀបបីដូចជាមនុស្សដែលមិនព្រមទទួលព្រះជាអម្ចាស់ជាព្រះបិតារបស់យើងឬទេ ?ព្រោះពួកយើងជាមនុស្សដែលមានទឹកចិត្តទូលំទូលាយគោរពព្រះជាអម្ចាស់ជាព្រះបិតារបស់យើង ហើយយើងគោរពព្រះជាអម្ចាសជាព្រះសង្គ្រោះ។សូមព្រះជាអម្ចាស់ប្រទានពរយើង៕

 

Daily Program

Livesteam thumbnail