អត្ថាធិប្បាយព្រះគម្ពីរដំណឹងល្អ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២៣ តាមលូកា ២,៣៣-៣៥អត្ថាធិប្បាយដោយលោកបូជាចារ្យផាន បូរី
បងប្អូនជាទីគោរពរាប់អាន បងប្អូនរួមជំនឿជាទីស្រលាញ់ តើបងប្អូនសុខសប្បាយជាតិទេ នៅក្នុងខណៈនេះខ្ញុំលោកឪពុក បូរី ពិតជាមានសេចក្ដីសោមនោសសារជាថ្មីម្ដងទៀត ក្នុងការចែករំលែកអត្ថបទព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន ជំពូក១៩ ខ២៥ដល់២៧ឬបងប្អូនអាចអានបានគម្ពីរដំណឹងល្អរបស់សន្តលូកា ជំពូក២ ខ៣៣ដល់៣៥ ត្រូវជាបុណ្យនាងម៉ារីមានទុក្ខលំបាកដោយសារព្រះយេស៊ូបានជាប់នៅលើឈើឆ្កាង។
ក្នុងថ្ងៃនេះយើងឃើញថា ពេលព្រះយេស៊ូជាប់នៅលើឈើឆ្កាងមានក្រុមសាវ័កនិងមានអ្នកឯទៀតៗបានហែហមព្រះយេស៊ូ ហើយនាងម៉ារីដែលជាម្ដាយនៅជិតឈើឆ្កាងរបស់ព្រះអង្គ ដោយព្រះយេស៊ូមើលឃើញម្ដាយនៅជាមួយកូនរបៀបនេះព្រះយេស៊ូមានព្រះបន្ទូលទៅនាងម៉ារីថា«អ្នកអើយ! នេះហើយកូនរបស់អ្នក អ្នកអើយ!នេះហើយកូនរបស់អ្នក។ ព្រះយេស៊ូមានបន្ទូលតាមរបៀបនេះនាំឱ្យនាងម៉ារីឈឺចុកចាប់ នាំឱ្យនាងម៉ារីក្ដុកក្ដួលនៅក្នុងអារម្មណ៍ ដោយសារនាងម៉ារីបានស្រលាញ់ព្រះយេស៊ូយ៉ាងខ្លាំង ដោយសារបង្កើតព្រះអង្គ នាងម៉ារីពិបាកទប់ចិត្ត ពិបាកទប់អារម្មណ៍ ដោយសារសេចក្ដីស្រលាញ់រវាងម្ដាយនឹងកូន ទឹកចិត្តរបស់ម្ដាយមិនចង់ឃើញគេធ្វើបាបកូនរបស់គាត់ទេ ក៍ប៉ុន្តែកូនរបស់គាត់សុខចិត្ត សុខចិត្តថ្វាយខ្លួនទៅព្រះជាម្ចាស់ក្នុងឋានៈជាព្រះគ្រីស្តដែលសោយរាជ្យនៅលើឈើឆ្កាង សុខចិត្តថ្វាយជីវិតរបស់ព្រះអង្គដោយសារតែសេចក្ដីស្រលាញ់ ហេតុនេះចុងក្រោយព្រះយេស៊ូបានផ្ញើជីវិតរបស់ព្រះអង្គទៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ហើយតាមរយៈព្រះនាងម៉ារី ពួកគាត់ពិតជាមានទំនាក់ទំនងដ៍ល្អរវាងម្ដាយនឹងកូន នេះហើយកូនរបស់អ្នក នេះហើយកូនរបស់អ្នក ដែលជាព្រះសង្គ្រោះនៅលើឈើឆ្កាងហើយនេះទឹកចិត្តរបស់ម្ដាយពិតជាឆេះឆួល ពិតជាក្ដុកក្ដួល ពិតជាទុក្ខលំបាកមែន ហើយយើងឃើញតាំងពីពេលនោះព្រះយេស៊ូបានប្រគល់នាថម៉ារីជាមួយនឹងក្រុមគ្រីស្តទូត នេះហើយម្ដាយរបស់អ្នក ។ ព្រះយេស៊ូបានប្រគល់ម្ដាយរបស់ទ្រង់ ទៅឱ្យក្រុមគ្រីស្តទូតថែរក្សា ខណៈជាក្រុមគ្រួសារ ជាព្រះសហគមន៍ដោយស្ដាប់គ្នាទៅវិញទៅមក។ ព្រះយេស៊ូបានប្រគល់អ្វីៗទាំងអស់ដែលព្រះអង្គស្រលាញ់ ជាពិសេសម្ដាយរបស់ព្រះអង្គទៅក្នុងក្រុមគ្រីស្តហើយព្យាយាមរស់នៅជាក្រុមគ្រួសារ។
បងប្អូនជាទីស្រលាញ់ បងប្អូនជាទីគោរពរាប់អាន នៅក្នុងថ្ងៃនេះយើងឃើញថា នាងម៉ារីមិនបានបោះចោលព្រះអង្គនោះទេហើយព្រះយេស៊ូនៅតែសម្លឹងមើលនាងម៉ារី ព្រះយេស៊ូនៅតែសម្លេងមើលព្រះសហគមន៍ ព្រះយេស៊ូនៅតែបន្តឱ្យព្រះសហគមន៍ចេញទៅប្រកាសដំណឹងល្អ មើលថែទាំគ្នាទៅវិញទៅមកជាម្ដាយនឹងកូន ជាបងជាប្អូន ជាសាច់ញាតិ ដោយសារយើងមានព្រះសហគមន៍តែមួយ យើងជាបងប្អូនគ្នា យើងជាមហាក្រុមគ្រួសារ ក្រុមគ្រួសារដ៍ល្អ គ្រួសារដែលចេះលើកលែងទោសឱ្យគ្នា។
បងប្អូនជាទីស្រលាញ់យើងជាមនុស្សជាតិ ចូរឱ្យយើងខិតខំកសាងទំនាក់ទំនងល្អជាមួយគ្នានឹងគ្នា ឱ្យយើងនឹកដល់ក្រុមគ្រួសារមួយចំនួនដែលពេលខ្លះរស់នៅមានរកាំ រកុសជាមួយគ្នា មានអំពើហិង្សា មិនចេះលើកលែងទោសឱ្យគ្នា អត់មានការងារធ្វើ ខ្វះម្ហូបអាហារ ខ្វះសំលៀកបំពាក់ អត់មានផ្ទះសម្បែងនៅត្រឹមត្រូវ យើងនឹកដល់ក្រុមគ្រួសារមួយចំនួនដែលឃ្លាតឆ្ងាយពីគ្នាដោយសារសង្គ្រាម ដោយសារអំពើហិង្សា ហេតុនេះសូមឱ្យយើងយកនាងម៉ារី យកព្រះយេស៊ូ ធ្វើជាគម្រូរបស់យើង ធ្វើជាគម្រូដ៍ល្អ គម្រូនៃសន្តិភាព ដែលជាគម្រូដោយចេះលើកលែងទោសឱ្យគ្នាទៅវិញទៅមក ហើយនេះសេចក្ដីស្រលាញ់ដែលព្រះយេស៊ូមាន សេចក្ដីស្រលាញ់ដែលហ៊ានបូជាជីវិតទាំងស្រុងរបស់ព្រះអង្គដោយលះបង់ជីវិត លះបង់ម្ដាយ លះបង់បងប្អូន លះបង់ក្រុមគ្រីស្តទូត ដោយសារតែព្រះអង្គស្រលាញ់ពិភពលោកយើងនេះខ្លាំងណាស់ រហូតដល់ព្រះអង្គហ៊ានធ្វើ ហ៊ានលះបង់នឹងសុខចិត្តធ្វើតាមព្រះហឬទ័យរបស់ព្រះជាម្ចាស់ដោយថ្វាយខ្លួនទាំងស្រុងរបស់ព្រះអង្គក្នុងព្រះហស្តរបស់ព្រះអង្គ ហើយនេះសំខាន់ណាស់សូមឱ្យបងប្អូនមានសេចក្ដីសុខសាន្ត សូមឱ្យក្រុមគ្រួសារទាំងអស់រស់នៅដោយចេះលើកលែងទោសឱ្យគ្នានឹងរស់នៅដោយមានសុភមង្គល វិបុលសុខក្នុងក្រុមគ្រួសារនីមួយៗ។ អាម៉ែន៕