អត្ថាធិប្បាយព្រះគម្ពីរដំណឹងល្អ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣
អត្ថាធិប្បាយព្រះគម្ពីរដំណឹងល្អ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ តាមលូកា ៦,២០-២៦អត្ថាធិប្បាយដោយលោកបូជាចារ្យរ៉ាជេត ហាសាពូទី
បងប្អូនជាទីគោរពថ្ងៃនេះ ព្រះសហគមន៍កាតូលិករំលឹកបុណ្យសន្តយ៉ូហានគ្រីស្តស្កូមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍។អត្ថបទព្រះគម្ពីរតាមលោកលូកា ជំពូក៦,២០-២៦ និយាយអំពីសុភមង្គម និងអមង្គល។នៅក្នុងអត្ថបទនេះព្រះយេស៊ូមានព្រះបន្ទូលថា អ្នករាល់គ្នាដែលជាក្រក្សត់អើយ អ្នកមានសុភមង្គលហើយ អ្នករាល់គ្នាដែលកំពុងតែស្រេចឃ្លានអើយ អ្នកមានសុភមង្គលហើយ ។ព្រះយេស៊ូមានព្រះបន្ទូលពាក្យសរសើរសម្រាប់អ្នកដែលជាក្រក្សត់ និងអ្នកដែលកំពុងតែស្រេចឃ្លាន។អ្នកក្រក្សត់ និងអ្នកស្រេចឃ្លានគ្មានទ្រព្យសម្បត្តិទេ ពួកគេក្រក្សត់នៅមុខមនុស្សលោកនេះមែន ព៉ុន្តែពួកគេមានតម្លៃនៅមុខព្រះភ័ក្ត្រព្រះអង្គពួកគេក្រក្សត់កំសត់មែន ប៉ុន្តែពួកគេចេះទុកចិត្តលើព្រះអង្គទាំងស្រុង ពួកគេចេះកោតខ្លាចព្រះជាអម្ចាស់ ពួកគេជឿលើព្រះអង្គជានិច្ច ពួកគេទទួលស្គាល់ថា ពួកគេត្រូវការព្រះជាអម្ចាស់ប្រោសឱ្យគេរួចពីបាបនានា ពួកគេស្រេចឃ្លានព្រះជាអម្ចាស់ក្នុងជីវិតប្រចាំថ្ងៃ ពួកគេមានបំណងប្រាថ្នាជួបព្រះអង្គ និងទទួលការប្រណីសន្តោសរបស់ព្រះអង្គ ដើម្បីចូលក្នុងព្រះរាជ្យនៃស្ថានបរមសុខ។ផ្ទុយទៅវិញព្រះយេស៊ូមានព្រះបន្ទូលទៅកាន់អ្នកមាន និងអ្នកដែលឆ្អែតនៅពេលនេះអ្នកនឹងត្រូវវេទនាជាមិនខាន ព្រះយេស៊ូមានព្រះបន្ទូលបន្តាសារចំពោះអ្នកមាន និងអ្នកដែលឆ្អែតនៅពេលនេះ ព្រោះពួកគាត់ជាអ្នកមាន ពួកគេមានទ្រព្យសម្បត្តិស្តុកស្តម្ភ ពួកគេមិនចេះបន្ទោបខ្លួន នៅមុខព្រះភ័ក្ត្រព្រះអង្គ ពួកគេមិនចេះគោរពនឹងកោតខ្លាចព្រះជាអម្ចាស់ ពួកគេមិនផ្ញើជីវិតទាំងសុ្រងទៅលើព្រះអង្គ ពួកគេមិនទុកចិត្តលើព្រះអង្គ ទ្រព្យសម្បត្តិរបស់ពួកគេនាំអ្នកមានឃ្លាតទៅឆ្ងាយពីព្រះអង្គ ពួកគេមិនខ្វល់ខ្វាយពិអ្នកដទៃទេ ពួកគេប្រៀតបៀនអ្នកក្រីក្រ ពួកគេមិនស្វែងរកប្រណីសន្តោសរបស់ព្រះអង្គ ដូច្នេះពួកគេមិនអាចទទួលការសង្គ្រោះពីព្រះអង្គបានទេ ។បងប្អូនជាទៅគោរព អត្ថបទថ្ងៃនេះដែរ រំលឹកពួកយើងថា មនុស្សទាំងអស់ជាបុត្រធីតារបស់ព្រះជាអម្ចាស់ ព្រះអង្គបានបង្កើតមនុស្សយើងមានរូបរាង និងលក្ខណៈដូចព្រះជាអម្ចាស់ ដូច្នេះមនុស្សគ្រប់ៗគ្នា ជាបងប្អូននឹងគ្នាទៅវិញទៅមក ។ព្រះយេស៊ូក៏រំលឹកយើងថា អស់អ្នកដែលជួបប្រទះការបៀតបៀន ទុក្ខលំបាក ការស្អប់ ការត្មិះដៀល ការបង្ខូចឈ្មោះព្រៅតែព្រះយេស៊ូ និងព្រះបន្ទូលរបស់ព្រះអង្គ និងទទួលរង្វាន់នៅស្ថានបរមសុខ ។ ផ្ទុយទៅវិញអ្នកដែលទទួលការកោតសរសើរ និងអំណរសប្បាយក្នុងជីវិតសព្វថ្ងៃ និងកាន់ទុក្ខលំបាក ហើយយំសោកជាពុំខាន ។ថ្ងៃនេះអត្ថបទព្រះគម្ពីរ រំលឹកយើងថា ពួកយើងត្រូវការបន្ទោបខ្លួន កោតខ្លាចព្រះជាអម្ចាស់ ហើយនឹងបំរើព្រះជាអម្ចាស់ និងបំរើបងប្អូន ដោយសុភាពរាបសា សុំសន្តយ៉ូហាន គ្រីស្តស្គូបជួយអធិដ្ឋានដល់យើង ដើម្បីយើងចេះបន្ទោបខ្លួន ហើយនឹងកោចសរសើរព្រះជាអម្ចាស់ជានិច្ចុំសូមព្រះជាអម្ចាស់ប្រទានពរយើង៕