អត្ថាធិប្បាយគម្ពីរថ្ងៃទី០១ ខែសីហាឆ្នាំ២០២៤បកស្រាយដោយលោកបូជាចារ្យ ហ្វ្រងស័រ អេមេល្សដាល

នៅក្នុងអត្ថបទដំណឹងល្អនៅថ្ងៃនេះ ព្រះយេស៊ូប្រៀបធៀបព្រះរាជ្យរបស់ព្រះជាម្ចាស់ដូចជាអួនមួយ ដែលមានត្រីច្រើន គឺត្រីល្អ និងត្រីមិនសូវល្អ ហើយគេទុកត្រីល្អ និងគេចោលត្រីមិនសូវល្អ។ ការប្រៀបធៀបនេះ ដូចអវសានកាលនៃពិភពលោក គឺព្រះយេស៊ូនឹងយាងមក ព្រះអង្គនឹងវិនិច្ឆ័យទោសមនុស្សលោកដោយទុកមនុស្សសុចរិត និងចោលមនុស្សទុច្ចរិត ប៉ុន្តែតាមពិតយើងត្រូវតែទទួលស្គាល់ថា នៅក្នុងជីវិតរបស់យើងមានទាំងល្អ ទាំងអាក្រក់។ ពេលខ្លះ យើងជាមនុស្សសុចរិត និងពេលខ្លះយើងជាមនុស្សទុច្ចរិត ពេលខ្លះ យើងធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងពេលខ្លះយើងមិនធ្វើតាម។ ប្រសិនបើយើងរិះគិតពិចារណាមើលអត្ថបទទីមួយ គឺព្រះជាម្ចាស់ប្រៀបធៀបជនជាតិអ៊ីស្រាអែលដូចជាទូរមួយ ហើយព្រះអង្គដូចជាជាងដែលធ្វើទូរនេះ។ ព្រះជាម្ចាស់ណែនាំជនជាតិអ៊ីស្រាអែល ដូច្នេះនៅក្នុងអត្ថបទដំណឹងល្អ ជាឱកាសដើម្បីរិះគិតពិចារណាអំពីជីវិតរបស់យើង។
តើយើងណែនាំជីវិតរបស់យើងយ៉ាងដូចម្តេច?
ប្រហែលជាយើងត្រូវតែរិះគិតពិចារណា ឬចំណាយពេលវេលា ដើម្បីឱ្យមានសណ្តាប់ធ្នាប់នៅក្នុងជីវិតរបស់យើង ដើម្បីឱ្យយើងមានរបៀបរៀបរាយធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយនឹងទុកតែអ្វីដែលល្អ និងចោលនូវអ្វីដែលមិនសមនឹងឋានៈរបស់យើងដែលជាបុត្រធីតារបស់ព្រះជាម្ចាស់។ ប្រសិនជាយើងស្តាប់ព្រះបន្ទូលពីមួយថ្ងៃទៅមួយថ្ងៃ ព្រះជាម្ចាស់ពិតជាណែនាំយើង។ ប្រសិនបើយើងព្យាយាមធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ព្រះជាម្ចាស់ប្រោសយើងឱ្យបានវិសុទ្ធ យើងទៅជាមនុស្សល្អបន្តិចម្តងៗ។
ដូច្នេះប្រហែលជាយើងត្រូវតែចំណាយពេលវេលារិះគិតពិចារណាព្យាយាមកែខ្លួន ជាពិសេសយើងទុកឱ្យព្រះជាម្ចាស់ណែនាំយើង គឺជាព្រះជាម្ចាស់ប្រៀបដូចជាជាងស្មូន ដែលណែនាំឱ្យយើងទៅជាចានល្អ ដោយឱ្យយើងទៅជាបុត្រធីតារបស់ព្រះជាម្ចាស់ពិតប្រាកដមែន។ អាម៉ែន៕
Daily Program
