អត្ថាធិប្បាយគម្ពីរដំណឹងល្អ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ តាមសន្តលូកា ៤,៣១-៣៧ បកស្រាយដោយលោកបូជាចារ្យ រឿង ឆ័ត្រសិរី
បាទជំរាបសួរបងប្អូនជាទីស្រឡាញ់ នៅព្រះបន្ទូលថ្ងៃនេះជាបុណ្យសន្តីតេរេសា និងកុលកត្តាដែលជាសន្តីមួយនៅក្នុងអំឡុងពេលរបស់យើងដែលសន្តីព្យាយាមឈ្នះភាពថោកទាបមនុស្សនៅក្នុងសង្គមនោះកំពុងមានជាការមិនមើលតម្លៃរបស់អ្នកក្រីក្រ ឬអ្នកដែលអត់មានសង្គមរាប់រកបោះចោលតាមផ្លូវ ។ សន្តីតេរេសាបានឱ្យមនុស្សដែលគេបោះចោលនោះមករស់នៅកន្លែងមួយដើម្បីជួយព្យាបាលរហូតដល់ស្លាប់យ៉ាងមានតម្លៃ។បាទជីវិតរបស់សន្តីតេរេសាស្របតាមសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ដែលព្រះអង្គចង់ឱ្យមនុស្សយើងឱ្យឃ្លាតឆ្ងាយពីសេចក្តីអាក្រក់។ថ្ងៃនេះព្រះយេស៊ូបានដេញខ្មោចពីមនុស្សម្នាក់ មនុស្សនៅសម័យបុរាណដែលគេចាត់ទុកថាមានខ្មោចចូលគែមនុស្សដែលមានអាកប្បកិរិយាប្លែក ជាមនុស្សដែលសម័យយើងជាមនុស្សដែលអត់គ្រប់ទឹក ឬក៏ជាមនុស្សដែលមិនធំ មិនប្រក្រតី ដូច្នេះអត់មានអ្នកណាហ៊ានចូលចិត្តទេ ហើយពួកគាត់នឹងរស់នៅដាច់ដោយឡែកពីសង្គម ពីភូមិដូចជាពិបាកដែរ ជាមនុស្សដែលសង្គមមិនរាប់រកដែរ តែព្រះយេស៊ូបានទៅដេញខ្មោចពីអ្នកនឹង។អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺចំណុចទីមួយគឺព្រះបន្ទូលនិយាយថាមានខ្មោចមែន តែបើមានខ្មោចត្រូវតែមានព្រះដែរ ហើយមានព្រះត្រូវតែឈ្នះសេចក្តីអាក្រក់ ឬក៏ខ្មោចនឹង ។ដូច្នេះយើងឃើញថាព្រះយេស៊ូបានមានអំណាចទៅលើខ្មោចបីសាយទាំងអស់ថ្ងៃនេះព្រះយេស៊ូគំរាមវាឱ្យចេញពីមនុស្សម្នាក់ ហើយវាក៏ស្តាប់ និងធ្វើតាម ។ចំណុចទីពីរដែលយើងសង្កេតថាខ្មោចនឹងស្គាល់ព្រះយេស៊ូស្គាល់ថាព្រះយេស៊ូជានរណា វាប្រកាសតែម្តងដែល ប៉ុន្តែខ្មោចខុសពីមនុស្សដែលធម្មតាគឺថា វាអត់មានជំនឿទេ វាស្គាល់តែវាអត់ជឿ វាធ្វើខ្លួនដូចជាប្រឆាំងជាមួយព្រះអង្គ។បងប្អូនជាទីស្រឡាញ់ប្រសិនបើយើងនូវខាងព្រះយេស៊ូ យើងត្រូវតែគាំទ្រនូវអ្វីដែលព្រះយេស៊ូបានផ្តល់ឱ្យយើង ការបង្រៀន សេចក្តីស្រឡាញ់ ព្រះបន្ទូលដែលព្រះអង្គណែនាំយើង។តែប្រសិបបើយើងប្រឆាំងជាមួយអ្វីដែលព្រះយេស៊ូប្រទានឱ្យយើងនោះប្រយ័ត្នថាបងប្អូនអាចចូលនៅក្នុងលក្ខណៈខ្មោចដែរ អញ្ចឹងប្រសិបបើទោះបីយើងស្គាល់ព្រះអង្គតែសូមឱ្យទង្វើរបស់យើង កិច្ចការរបស់យើងឱ្យស្របទៅនឹងអ្វីដែលយើងជឿលើព្រះអង្គ។កុំដូចចខ្មោចស្គាល់ព្រះយេស៊ូរបៀបព្រះអង្គមកពីណា ប៉ុន្តែវាអត់ជឿលើព្រះអង្គទេ។បាទដូច្នេះសូមឱ្យព្រះបន្ទូលថ្ងៃនេះរំលឹកឱ្យបងប្អូនយកតម្លៃសម្រាប់ខ្លួនឯងឱ្យតាមព្រះយេស៊ូ ដើម្បីផ្តល់តម្លាំសម្រាប់យើង និងអ្នកដទៃគឺយកចិត្តទុកដាក់អ្នកដែលមានភាពថោកទាប ឬក៏មិនសូវមានអ្នកណារាប់រក ព្យាយាមលើកតម្លៃពួកគាត់តាមសមត្ថភាពដែលយើងអាចធ្វើបានតាមព្រះបន្ទូលថ្ងៃនេះ។សុំព្រះជាម្ចាស់្រទានពរឱ្យអស់បងប្អូន៕