អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០២៣

អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃ ថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០២៣ តាមម៉ាថាយ ១៣,៣១-៣៥អត្ថាធិប្បាយដោយលោកបូជា​ចារ្យ​ សែ សាត

ព្រះយេស៊ូមានពាក្យបន្ទូលទៅកាន់បណ្តារជនជាពាក្យប្រស្នា ហើយពាក្យប្រស្នារបស់ព្រះអង្គ នៅក្នុងពាក្យបន្ទួលដែលយើងស្តាប់នេះគឺព្រះអង្គប្រៀបធៀបព្រះរាជ្យនៅក្នុងស្ថានបរមសុខដូចជាគ្រាប់ពូជដ៏ល្អិតដែលបុរសម្នាក់យកទៅដាំនៅក្នុងស្រូវ ហើយជាគ្រាប់ដ៏ល្អិតជាងគ្រាប់ពូជឯទៀតៗ តែនៅពេលដែលវាដុះឡើងទៅជាដើមឈើដ៏ធំដែលធ្វើឱ្យបាសាបាសីមកធ្វើសំបុក ហើយស្នាក់អាស្រ័យបាន ។តែប្រស្នាទី២ នោះគឺព្រះអង្គប្រៀបធៀបព្រះរាជ្យនៃស្ថានបរមសុខដូចទៅនឹងមេម្សៅដែលស្រ្តីម្នាក់យកទៅលាយជាមួយម្សៅបីតៅដែលធ្វើឱ្យម្សៅនោះដោលឡើង។យើងដឹងថានៅពេលដែលព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នាគឺយើងពិបាកយល់ ប៉ុន្តែអ្នកដែលបើកដួងចិត្តទទួលព្រះពររបស់ជាម្ចាស់គេយល់ ហើយគេជឿ និងទទួលព្រះរាជ្យនោះ។ព្រះអង្គមានព្រះបន្ទូលនៅថ្ងៃនេះទាក់ទង នឹងគ្រាប់ពូជដ៏ល្អិត និងមេម្សៅនេះ គឺប្រៀបធៀបដូចនឹងជីវិតរបស់គ្រីស្តបរិស័ទដែលមានអ្វីនៅខាងក្នុងក៏ពិសេស។បើខ្ញុំសួរសំណួរទៅបងប្អូនដែលជាគ្រីស្តបរិស័ទ តើជីវិតរបស់បងប្អូនមានអ្វីដែលពិសេសជាងជីវិតបរិស័ទឯទៀតៗ?ពុកម៉ែបងប្អូនអានមានចម្លើយតាមជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់របស់ខ្លួន ទាំងខ្ញុំដូចគ្នាដែរ នៅពេលដែលយើងទទួលអគ្គសញ្ញាជ្រមុជទឹក ឬតាំងពីតូច ឬធំហើយ ។យើងទទួលអគ្គសញ្ញាជ្រមុជទឹកនេះដោយសារជំនឿ ហើយជំនឿនេះធ្វើឱ្យយើងម្នាក់ៗទទួលកាសង្គ្រោះ ហើយទទួលព្រះជន្មរបស់ព្រះជាម្ចាស់ យើងជ្រមុជទឹកដោយទទួលព្រះអំណោយទាននៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់។ហើយអំណោនទាននេះដោយយើងម្នាក់ៗមើលអត់ឃើញទេ ឬអ្នកខ្លះអាចមើលឃើញតាមភ្នែកនៃជំនឿរបស់ខ្លួន តែអ្នកផ្សេងគេមើលមិនឃើញទេ  មើលមិនឃើញថាជីវិតរបស់គ្រីស្តបរិស័ទមានមរតកនៃការសង្គ្រោះនេះ មរតកនៃវត្តមានផ្ទាល់របស់ព្រះជាម្ចាស់នេះ។កន្លែងនេះគឺយើងម្នាក់ៗជាគ្រីស្តបរិស័ទយើងដឹងខ្លួនឯង ដែលចំណុចសំខាន់តើធ្វើយ៉ាងម៉េចឱ្យគ្រាប់ពូជដែលល្អិតនេះដុះឡើងបាន មេម្សៅនេះលាយជាមួយម្សៅធ្វើឱ្យម្សៅដោលឡើងបាន?ឬបើខ្ញុំសួរថាពុកម៉ែបងប្អូនចិញ្ចឹមជំនឿជាគ្រីស្តបរិស័ទរបស់ខ្លួនដោយរស់នៅតាមរបៀបណា ដើម្បីឱ្យជីវិតជាគ្រីស្តបរិស័ទសកម្មខាងជំនឿ?ពុកម៉ែបងប្អូនមានចម្លើយរៀងៗខ្លួន ហើយអ្នកខ្លះថាទៅអធិដ្ឋានច្រើន ច្រើនជាង  អ្នកខ្លះថាទៅព្រះវិហារទៀងទាត់រៀងរាល់ថ្ងៃអាទិត្យទទួលព្រះកាយ នឹងព្រះបន្ទូលព្រះអង្គ អ្នកខ្លះថាទៅទទួលអគ្គសញ្ញាលើកលែងទោសរំដោះបាបដោយសារមានបាបច្រើន។លក្ខណៈនៃការដឹងរបស់ខ្លួនដោយសារព្រះវិញ្ញាណដ៏វិសុទ្ធបំភ្លឺតាមរយៈជីវិតរៀងខ្លួន។តែយើងក៏មានលក្ខណៈស្នូលនៃជីវិតជាគ្រីស្តបរិស័ទដែលព្រះអង្គប្រគល់កិច្ចការបី អធិដ្ឋាន តមអាហារ និងធ្វើទាន ហើយកិច្ចការបីនេះជាគ្រីស្តនៃជីវិតរបស់យើងជាគ្រីស្តបរិស័ទផងដែរ ។ជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់រីកដុះដាលបានដែលជាគ្រាប់ពូជដ៏ល្អិតនេះ ឬជាមេម្សៅនេះគឺតាមរយៈកិច្ចការដ៏សកម្មទាំងប៉ុន្មាននេះដែលធ្វើឱ្យព្រះអំណោយទានរបស់ព្រះជាម្ចាស់ដែលយើងទទួលតាមរយៈជំនឿរីកដុះដាលឡើង។យើងម្នាក់ៗអាចសញ្ចឹងគិតលើជីវិតរស់នៅរបស់ខ្លួនឡើងវិញ យើងដឹងថាព្រះជាម្ចាស់ប្រទានព្រះពរឱ្យយើងជាគ្រីស្តបរិស័ទដែលឱ្យយើងទទួលអំណោយទាននេះដូចជាគ្រាប់ពូជដ៏ល្អិតនេះ ដូចជាមេម្សៅនេះ។ដែលគ្រាប់ពូជល្អិតនេះអាចកសាងព្រះរាជ្យរបស់ព្រះជាម្ចាស់បាន មេម្សៅនេះក៏អាចកសាងព្រះរាជ្យព្រះជាម្ចាស់បាន គឺឱ្យមនុស្សដទែ ឬមនុស្សឯទៀតៗប៉ះសេចក្តីស្រឡាញ់ព្រះជាម្ចាស់តាមរយៈសក្ខីភាពរបស់យើងម្នាក់ៗតាមរយៈសកម្មភាពតូច ធំរបស់យើងម្នាក់ៗ។ ហើយសកម្មភាពរបស់យើងជាប់ជាមួយព្រះអំណោយទានរបស់ព្រះអង្គសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។ដូច្នេះចំណុចទាំងប៉ុន្មាននេះ តាមរយៈការអធិដ្ឋាន  ឬតាមរយៈការទទួលអគ្គសញ្ញាលើកលែងទោស ឬតាមរយៈការចូលរួមអភិបូជា តាមរយៈកិច្ចការសប្បុរសរបស់យើងយកចិត្តទុកដាក់កសាងសង្គមឱ្យប្រសើរឡើង ធ្វើខ្លួនឱ្យប្រសើរឡើងស្របតាមព្រះបន្ទូលរបស់ព្រះអង្គនេះជាកិច្ចការដែលយើងម្នាក់ៗកសាងព្រះរាជ្យរបស់ព្រះជាម្ចាស់នៅក្នុងលោកនេះ។ចឹងសូមព្រះជាម្ចាស់ប្រទានព្រះពរដល់យើងម្នាក់ៗឱ្យជីវិតរបស់យើងម្នាក់ៗរស់នៅតាមព្រះបន្ទូលរបស់ព្រះអង្គដែលធ្វើឱ្យគ្រាប់ពូជដ៏ល្អិត​​នៃព្រះបន្ទូលរប់ព្រះអង្គនេះ ឬមេម្សៅនៃព្រះបន្ទូលរបស់ព្រះអង្គនេះបង្កើតផលផ្លែនៃជីវិតអស់កល្បជានិច្ចតាមរយៈជីវិតរបស់យើងឱ្យបងប្អូនឯទៀតៗគេទទួលស្គាល់វត្តមានរបស់ព្រះជាម្ចាស់ ទទួលស្គាល់ព្រះជន្មរបស់ព្រះជាម្ចាស់ និងបើកចិត្តទទួលព្រះអង្គតាមរយៈកិច្ចការ និងជីវិតរស់នៅរបស់យើងម្នាក់ៗ។សូមព្រះអង្គប្រទានព្រះពរដល់យើង៕

Daily Program

Livesteam thumbnail