អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២៣ តាមលូកា ៨,១៦-១៨អត្ថាធិប្បាយដោយលោកបូជាចារ្យ ប្រាក់ ប៊ុនហុង
បងប្អូនជាទីស្រឡាញ់ព្រះយេស៊ូគ្រីស្តផ្ទាល់ជាប្រភពនៃពន្លឺរាល់ពេលដែលព្រះយេស៊ូប្រៀនប្រដៅ ហើយរាល់ពេលដែលយើងស្តាប់ព្រះបន្ទូលរបស់ព្រះអង្គដែលប្រៀនប្រដៅមកកាន់យើងមានន័យថាយើងយល់ខ្លះៗអំពីព្រះរាជ្យនៃស្ថានបរមសុខ។បងប្អួនជាទីស្រឡាញ់ព្រះយេស៊ូនៅក្នុងទីងងឹតនៅពេលណាដែលយើងស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអត់អនុវត្តតាម ហើយអត់បង្ហាញឱ្យគេស្គាល់តាមរយៈសកម្មភាពរបស់យើង តែយើងជាអ្នកស្តាប់ព្រះយេស៊ូប្រៀនប្រដៅមកកាន់យើងហើយ ហើយយើងបន្តប្រកាសព្រះបន្ទូលរបស់ព្រះយេស៊ូនេះ ពេលនោះហើយដែលពន្លឺនោះភ្លឺឡើង ភ្លឺឡើងតាមរបៀបរស់នៅរបស់យើង ភ្លឺឡើងតាមការបដិបត្តិរបស់យើង ។បងប្អូនជាទីស្រឡាញ់យើងជាអ្នកមានតួនាទីប្រកាសដំណឹងល្អមិនមែនអ្នកណាផ្សេងៗទេ យើងជាគ្រីស្តបរិស័ទយើងមានតួនាទីប្រកាសដំណឹងល្អ តាមរបៀបរស់នៅរបស់ខ្លួន យើងជាអ្នកធ្វើពន្លឺរបស់ព្រះគ្រីស្តនេះភ្លឺឡើង មានន័យថាពេលយើងស្តាប់ព្រះបន្ទូលរបស់ព្រះយេស៊ូគឺយើងស្តាប់ការប្រៀនប្រដៅរបស់ព្រះអង្គមកកាន់យើង ហើយយើងត្រូវតែអនុវត្តនៅក្នុងជីវិតប្រចាំថ្ងៃ ។ប្រសិនបើយើងអនុវត្តព្រះបន្ទូលរបស់ព្រះដែលនិយាយមកកាន់យើងទើបព្រះបន្ទូលដែលជាពន្លឺនេះភ្លឺឡើង តែបើយើងមិនបដិបត្តិទេ ពន្លឺនេះដូចជាយកធុងមកគ្របពីលើដែល ធ្វើឱ្យពន្លឺនេះមិនអាចភ្លឺទេ ។យើងផ្ទាល់ខ្លួនឯងបន្តិចម្តងៗយើងឃ្លាតចេញពីពន្លឺដែលជាពិសេសយូរៗទៅប្រសិនបើយើងអត់អុនវត្តនៅក្នុងជីវិតប្រចាំថ្ងៃទេ យើងក៏អាចឃ្លាតឆ្ងាយពីព្រះជាម្ចាស់ដែរ ។បងប្អូនជាទីស្រឡាញ់ព្រះសហគមន៍ប្រៀបដូចជាម្តាយឬ ឪពុកដែលតែងតែប្រៀនប្រដៅកូនៗរបស់ខ្លួនឱ្យស្គាល់ពន្លឺ ឱ្យស្គាល់ព្រហគ្រីស្តដែលជាពិភពនៃពន្លឺ ហើយព្រះសហគមន៍សូមឱ្យបងប្អូនដែលជាគ្រីស្តបរិស័ទដែលបានស្តាប់ព្រះបន្ទូលជារៀងរាល់ថ្ងៃ ឬជារៀងរាល់ថ្ងៃអាទិត្យឱ្យបងប្អូនបដិបត្តិតាមព្រះបន្ទូលនេះ បដិបត្តិតាមពន្លឺនេះ ហើយបង្ហាញពន្លឺនេះមានន័យថាបង្ហាញពន្លឺនេះដល់បងប្អូនឯទៀតៗបានស្គាល់ព្រះសហគមន៍ជាអ្នកសាបព្រោះព្រះបន្ទូលឱ្យយើងជាគ្រីស្តបរិស័ទ ហើយគ្រីស្តបរិស័ទជាអ្នកអនុវត្តតាមព្រះបន្ទូលនេះ ហើយបង្ហាញព្រះបន្ទូលនេះឱ្យបងប្អូនឯទៀតៗស្តាប់ពេលនោះមានន័យថា ពន្លឺរបស់ព្រះបន្ទូល ពន្លឺរបស់ព្រះយេស៊ូ ពន្លឺរបស់ព្រះគ្រីស្តបានលេចឡើង។ ប្រសិនជាយើងមិនអនុវត្តនៅក្នុងជីវិតប្រចាំថ្ងៃ មិនបង្ហាញអំពីពន្លឺនេះទៅដល់បងប្អូនឯទៀតៗដូចជាមានធុងមួយមកគាប់ពីលើពន្លឺនេះអញ្ចឹងដែរ ចឹងបើសិនជាយើងមិនបានអនុវត្តតាមព្រះបន្ទូលដែលព្រះអង្គបានប្រាប់យើងនោះយើងកំពុងតែយកធុងមកគាប់ព្រះបន្ទូលនេះមិនឱ្យព្រះបន្ទូលនេះភ្លឺ ។ដូច្នេះបងប្អូនជាទីស្រឡាញ់ បងប្អូនរួមទាំងខ្ញុំដែរជាបូជាចារ្យ សូមឱ្យយើងមានសេចក្តីក្លាហាន ដើម្បីបង្ហាញអំពីព្រះគ្រីស្តដែលជាពិភពនៃពន្លឺឱ្យបងប្អូនឯទៀតៗគេបានស្គាល់គេបានដឹង និងគេអាចបដិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គដូចយើងដែរ ។អាម៉ែន ៕