អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០២៣ តាមម៉ាថាយ ២០,១-១៦អត្ថាធិប្បាយដោយលោកលោកបូជាចារ្យ ជួរ ដាម៉ូ
បងប្អូនជាទីស្រឡាញ់! អ្វីដែលលោកពុកចាប់អារម្មណ៍ គឺសេចក្តីច្រណែនតែងតែនាំមកនូវការខ្វែងជើងគ្នា សេចក្តីច្រណែនតែងតែនាំមកនូវការមិនចុះសម្រុងគ្នា ហើយខ្លះអាចឈានដល់ការបំផ្លិចបំផ្លាញគ្នាដែរ។ ប្រសិនបើយើងមើលទៅក្នុងសម័យព្រះយេស៊ូ ព្រះអង្គត្រូវគេច្រណែនដោយសារពួកខាងគណៈផារ៉ាស៊ី និង សាឌូស៊ី ពួកខាងធម្មាចារ្យ និងផ្សេងៗ ដែលជាចាស់ទុំនៅក្នុងសាសនាយូដា គេបម្រើព្រះជាម្ចាស់ តែមិនមែនដោយសារស្រឡាញ់ គឺដោយសារគេចង់បានកិត្តិយស ចង់បានប្រជាប្រិយភាព ចង់បានការចាប់អារណ៍ពីមហាជន។ ដូចនេះហើយពេលគេឃើញព្រះយេស៊ូមកក្រោយគេ តែទទួលប្រជាប្រិយភាពជាងពួកគេ នាំឱ្យពួកគេមានចិត្តច្រណែន ដូច្នេះហើយបានព្រះយេស៊ូលើកឧទាហរណ៍ជាប្រស្នាអំពីព្រះជាម្ចាស់ប្រៀបដូចជាម្ចាស់ចំការ អ្នកមកធ្វើការទី១ បានប្រាក់ស្នើអ្នកមកចុងក្រោយដែរ នាំឱ្យអ្នកទី១ ទី២ ទី៣ ចាប់ផ្តើមច្រណែនជាមួយអ្នកចុងក្រោយ។
បងប្អូនជាទីស្រឡាញ់ សូមឱ្យយើងសួរខ្លួនឯងនៅក្នុងជីវិតរបស់យើង តើយើងស្រឡាញ់ព្រះជាម្ចាស់ដោយចិត្តស្រឡាញ់ដែលយើងមានចំពោះព្រះអង្គយ៉ាងពិតបប្រាកដ រឺក៏យើងស្រឡាញ់កិត្តយសក្នុងជីវិតរបស់យើង។ ថ្ងៃនេះសូមបងប្អូនរិះគិតសំនួរនេះឡើងវិញក្នុងជីវិតរបស់យើងជាគ្រីស្តបរិស័ទ ពិសេសក្នុងទំនាក់ទំនងរបស់យើងជាមួយអ្នកដទៃជុំវិញយើង និងទំនាក់ទំនងរបស់យើងក្នុងព្រះសហគមន៍ ព្រោះពេលខ្លះក្នុងព្រះសហគមន៍យើងច្រណែនគ្នាដែរ។ យើងអាចច្រណែនបាន ព្រោះពេលខ្លះសេចក្តីច្រណែនាំឱ្យយើងខិតខំប្រឹងប្រែង ប៉ុន្តែបើច្រណែននាំឱ្យយើងខ្វែងជើងគេ នាំឱ្យយើងក្តិចត្រួយមិនឱ្យលូតលាស ច្រណែនាំឱ្យយើងធ្វើបាបអ្នកដទៃច្រណែននាំឱ្យយើងបំផ្លិចបំផ្លាញអ្នកដទៃនេះមិនត្រឹមត្រូវទេ ដូចចនេះហើយព្រះយេស៊ូបានប្រាប់យើង ទោះបីយើងធ្វើកិច្ចការបម្រើព្រះជាម្ចាស់យូរយ៉ាងណា បើយើងអត់មានចិត្តស្រឡាញ់ និងទំនាក់ទំនងជាមួយព្រះអង្គយ៉ាងស្មោះត្រង់ទេ យើងបម្រើព្រះអង្គដោយសារតែចង់បានមុខមាត់ កិត្តិយស រឺអ្វីតបស្នងមកវិញ ច្បាស់ហើយការងារនោះបានផលផ្លែមកគឺ គ្រាន់តែជាក្តីច្រណែនចូលក្នុងជីវិតរបស់យើង ដោយសារយើងអត់មានព្រះជាម្ចាស់ មានតែខ្លួនឯងប៉ុណ្ណឹង។
សូមឱ្យយើងទូលអង្វរព្រះជាម្ចាស់សូមឱ្យយើងក្លាយជាអ្នកបម្រើដែលចេះដាក់ខ្លួន ស្រឡាញ់ព្រះជាម្ចាស់ដូចអត្ថបទទី១នៅថ្ងៃនេះ ថាយើងត្រូវលះបង់ចិត្តអាក្រក់ចិត្តអាក្រក់ចោល ហើយត្រូវបែបមករកព្រះអង្គវិញ ព្រះអង្គមុខជាមេត្តាករុណាដល់យើងមិនខាន។ សូមឱ្យយើងទូលអង្វរព្រះជាម្ចាស់ដើម្បីឱ្យយើងបែរមករកព្រះអង្គ ជាជាងបែរខ្នែងដាក់ព្រះអង្គ ហើយមុខរបស់យើងទៅរកកិត្តិយស មុខមាត់ ប្រជាប្រិយភាពតែប៉ុណ្ណឹង។