អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២៣ តាមលូកា ៨,១-៣អត្ថាធិប្បាយដោយលោកបូជាចារ្យផាន បូរី
មុននឹងបងប្អូនស្ដាប់សេចក្ដីអត្ថាធិប្បាយរបស់ខ្ញុំបាទក្នុងថ្ងៃនេះ ខ្ញុំចង់ឱ្យបងប្អូនអធិដ្ឋានជាមួយខ្ញុំរួមជាមួយគ្នា«បពិត្រព្រះបិតាជាព្រះម្ចាស់នៃស្ថានបរមសុខ ជាអម្ចាស់នៃផែនដី យើងខ្ញុំសូមសរសើរតម្កើងព្រះអង្គព្រោះទ្រង់បានសម្ដែងការអស្ចារ្យនៃព្រះរាជ្យឱ្យមនុស្សតូចតាចយល់»។
នៅក្នុងអត្ថបទព្រះគម្ពីរដំណឹងល្អក្នុងថ្ងៃនេះយើងបានឃើញថា ព្រះយេស៊ូចាប់ផ្ដើមបំពេញបេសកម្មរបស់ព្រះអង្គ បានចាប់ផ្ដើមបំពេញបេសកម្មរបស់ព្រះអង្គគឺព្រះអង្គយាងទៅតាមភូមិ តាមកន្លែងផ្សេងៗដើម្បីទៅជួបអស់អ្នកដែលត្រូវការព្រះអង្គ ជាពិសេសអស់អ្នកជំងឺ។ ហើយនៅក្នុងព្រះគម្ពីរដំណឹងល្អនេះ យើងលឺថាសាវ័កទាំង១២រូបទៅជាមួយព្រះអង្គហើយមានស្រ្តីខ្លះៗ មានស្រ្តីខ្លះទៀតព្រះអង្គប្រោសឱ្យជាពីជំងឺ និងបណ្ដេញខ្មោចឱ្យចេញហើយក៍ទៅតាមជាមួយព្រះអង្គដែរហើយនេះយើងឃើញថានៅក្នុងអត្ថបទព្រះគម្ពីរក្នុងថ្ងៃនេះដោយសារព្រះយេស៊ូធ្វើកិច្ចការអស្ចារ្យជាច្រើន ជាពិសេសគឺព្រះអង្គបានដេញខ្មោចចេញពីអ្នកជំងឺ ព្រះអង្គបានព្យាបាលអ្នកជំងឺ ព្រះអង្គបានយកចិត្តទុកដាក់ជាមួយអ្នកក្រីក្រ ព្រះអង្គស្រលាញ់អ្នកក្រីក្រ ព្រះអង្គហូបបាយជាមួយអ្នកក្រីក្រ ព្រះអង្គយកចិត្តទុកដាក់ជាមួយអ្នកក្រីក្រ ព្រះអង្គស្ដាប់តម្រូវការរបស់អ្នកក្រីក្រថាគេចង់បានអី ថាគេមានគោលបំណងអីក្នុងជីវិតរបស់ពួកគេផ្ទាល់។ នៅក្នុងនោះយើងឃើញថានាងម៉ារី ជាអ្នកស្រុកម៉ាដាឡាដែលព្រះអង្គបានដេញខ្មោច៧ចេញពីនាង។ នាងម៉ារីជាង្នកស្រុកម៉ាដាឡាបានដេញខ្មោច៧ចេញពីនាងហើយយើងឃើញថា ការអស្ចារ្យដែលព្រះយេស៊ូបានធ្វើនាំឱ្យយើងជាគ្រីស្តបរិស័ទនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ លើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គដូចខ្ញុំបានអធិដ្ឋានអំបាញ់ម៉ិញគឺយើងខ្ញុំសូមសរសើរតម្កើងព្រះអង្គព្រោះទ្រង់បានសម្ដែងការអស្ចារ្យនៃព្រះរាជ្យឱ្យមនុស្សតូចតាចយល់។ ព្រះអង្គបានសម្ដែងការអស្ចារ្យនៃព្រះរាជ្យឱ្យមនុស្សតូចតាចយល់ អ្នកក្រីក្រ អ្នកគ្មានទីពឹង ស្រ្តីមេម៉ាយ ក្មេងកំព្រា អ្នកដែលគ្មានម្ហូបអាហារ អ្នកជំងឺ។ យើងជាគ្រីស្តបរិស័ទក្នុងព្រះសហគមន៍របស់យើង យើងជាអ្នកជឿ យើងបានទទួលអគ្គសញ្ញាជ្រមុជទឹក យើងទទួលព្រះអំណោយទានផ្សេងៗពីគ្នា ចូរឱ្យយើងចេញទៅប្រកាសដំណឹងល្អ រួមនឹងព្រះសហគមន៍ រួមជាមួយព្រះយេស៊ូនឹងសហការគ្នាក្នុងការជួយកសាងព្រះរាជរបស់ព្រះជាម្ចាស់ ហើយនេះសូមឱ្យយើងចេះស្រលាញ់បងប្អូនរបស់យើងជាពិសេសអស់បងប្អូនដែលជាអ្នកជំងឺ អ្នកក្រីក្រដែលគេត្រូវការយើងជួយ យើងត្រូវបើកប្រអប់បេះដូងរបស់យើងដើម្បីជួយគេ ដើម្បីស្រលាញ់គេមិនមែនដើម្បីរិះគន់គេផ្ទុយទៅវិញត្រូវស្រលាញ់គេ យកគេទៅមន្ទីរពេទ្យឬធ្វើអ្វីមួយដើម្បីឱ្យគេមានអំណរសប្បាយ ព្យាបាលគេទាំងផ្លូវកាយនិងផ្លូវចិត្តដូចព្រះយេស៊ូបានព្យាបាលគេទាំងផ្លូវកាយនិងផ្លូវចិត្តហើយឱ្យគេបានជាសះស្បើយផងដែរ ហើយនៅក្នុងសង្គមរបស់យើង យើងមានខ្មោចច្រើន ខ្មោចដែលនាំឱ្យសង្គមវឹកវរ ជួនកាលយើងជាប់ច្រើន មានអបិយជំនឿ ពេលខ្លះយើងរវល់ជាមួយនឹងកិច្ចការរកលុយយើងភ្លេចព្រះជាម្ចាស់ឬយើងភ្លេចព្រះយេស៊ូ ភ្លេចព្រះសហគមន៍ ភ្លេចអធិដ្ឋាន ភ្លេចអរព្រះគុណព្រះជាម្ចាស់ ហើយនេះនៅក្នុងថ្ងៃនេះព្រះយេស៊ូរំលឹកយើងអំពីបេសកម្មរបស់ព្រះអង្គ ព្រះអង្គចង់ឱ្យចេញទៅប្រកាសដំណឹងល្អជាមួយព្រះអង្គ នឹងចេះស្រលាញ់បងប្អូនឯទៀតៗ នឹង សង្គ្រោះគេទាំងព្រលឹង ទាំងវិញ្ញាណរបស់គេឱ្យគេស្គាល់ព្រះនាមរបស់ព្រះយេស៊ូនេងឱ្យគេមានសេចក្ដីសង្ឃឹមនៅក្នុងជីវិតរបស់ពួកគេ ហើយប្រាប់គេថាជីវិតរបស់យើង ម្នាក់ៗគឺមានតម្លៃស្មើៗគ្នាទោះបីអ្នកមាន អ្នកក្រ អ្នកសរ អ្នកខ្មៅ ក៍ប៉ុន្តែយើងម្នាក់ៗ យើងមានតម្លៃដូចៗគ្នា។អាម៉ែន៕