អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០២៣ តាមម៉ាថាយ ៩,៩-១៣ អត្ថាធិប្បាយដោយលោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល
នៅពេលដែលខ្ញុំអានអត្ថបទដំណឹងល្អនៅថ្ងៃនេះ ខ្ញុំសួរខ្លួនឯងថា តើហេតុអ្វីបានជាព្រះយេស៊ូត្រាស់ហៅលោកលីវី ឬលោកម៉ាថាយ ជាអ្នកតែមួយ?ហេតុអ្វីព្រះយេស៊ូត្រាស់លោកលីវីនេះហើយ?ប្រហែលជាមូលហេតុទីមួយគឺលោកលីវីគាត់មានកេរិ៍ឈ្មោះអាក្រក់ គាត់ជាអ្នកបាប គាត់ជាអ្នកទារពន្ធ គាត់ទារលុយពីជនជាតិអ៊ីស្រាអែលជាបងប្អូនរបស់គាត់ ដើម្បីជាប្រយោជន៍ដល់ជនជាតិរ៉ូមាំងដែលដាក់អាណានិគមនៅប្រទេសអ៊ីស្រាអែល ។ជនជាតិរ៉ូមាំងដែលជាខ្មាំងសត្រូវរបស់ជនជាតិអ៊ីស្រាអែល ដូច្នេះលោកលីវីគ្មានអ្នកណាស្រឡាញ់ រាប់អានទេ គេស្អប់គ្រប់គ្នា ឥឡូវលោកលីវីមានកេរិ៍ឈ្មោះល្បីល្បាញជាអ្នកបាប ។បញ្ជាក់ប្រហែលជាព្រះយេស៊ូត្រាស់ហៅគាត់គឺជាគំរូវសម្រាប់អ្នកដទៃ ដើម្បីបង្ហាញថា ព្រះយេស៊ូមិនប្រកាន់អ្នកបាន ទោះបីជាអ្នកបាបខុសយ៉ាងណាក៏ដោយ ក៏ព្រះយេស៊ូមិនប្រកាន់គេ។មូលហេតុទីពីរគឺប្រហែលព្រះយេស៊ូស្គាល់ជម្រៅចិត្តរបស់មនុស្ស ហើយនឹងប្រហែលគាត់យល់ថា លោកលីវីលោកម៉ាថាយ គាត់អស់សង្ឃឹម ប្រហែលលោកម៉ាថាយគាត់អន់ចិត្តនឹងខ្លួនឯង ពីព្រោះគាត់ធ្វើអាក្រក់ ប្រហែលជាគាត់មានប្រព្រឹត្តអំពើពុករកួយដែរ ប៉ុន្តែលោកម៉ាថាយអន់ចិត្តនឹងខ្លួនឯង ហើយនឹងយល់ថាជីវិតរបស់គាត់គ្មានតម្លៃ ដូច្នេះព្រះយេស៊ូប្រហែលត្រាស់ហៅគាត់ ឱ្យគាត់មានអត្ថន័យថ្មីឱ្យគាត់ទោជាទូតរបស់ព្រះយេស៊ូ រួមជាមួយព្រះអង្គទៅប្រកាសដំណឹងល្អ ។មូលហេតុទីបី ប្រហែលជាលោកលីវីគាត់មានបំណងចង់ដើរតាមព្រះយេស៊ូ នៅក្នុងទីស្ងាត់កំបាំងនៃជម្រៅចិត្តរបស់លោកលីវីប្រហែលជាមានបំណងចង់ដើរតាមព្រះយេស៊ូគាត់សង្ឃឹម ប៉ុន្តែគាត់មិនហ៊ានដើរតាមព្រះយេស៊ូ ហើយនឹងព្រះយេស៊ូដែលស្គាល់ជម្រៅចិ្តរបស់គាត់ត្រាស់ហៅគាត់ បំពេញសេចក្តីសង្ឃឹមរបស់គាត់ បំពេញអំពីអ្វីដែលគាត់ចង់បាន ។ដូច្នេះសព្វថ្ងៃព្រះយេស៊ូត្រាស់ហៅយើង ទោះបីយើងជាអ្នកមានបាប ប្រហែលដោយសារយើងជាអ្នកមានបាប ព្រះយេស៊ូស្អប់អំពើបាន ប៉ុន្តែស្រឡាញ់អ្នកបាប ហើយនឹងលោកលូកាដែលជាអ្នកសរសេរអត្ថបទដំណឹងល្អនៅថ្ងៃនេះសរសេរថាអ្នកបាបទាំងអស់មករកព្រះយេស៊ូ ហើយនឹងព្រះយេស៊ូមិនប្រកាន់ពួកគេទេព្រះយេស៊ូរួមតុជាមួយគេ ព្រះយេស៊ូទទួលស្វាគមន៍គេ រាប់អានគេ បញ្ជាក់គេកែប្រែចិត្តគំនិត។អ្នកបាបគេកែប្រែចិត្តគំនិតមិនមែនមកពីគេខ្លាចធ្លាក់នរក ឬគេខ្លាចព្រះជាម្ចាស់មិនមែនទេ អ្នកបាបគេកែប្រែចិត្តគំនិតដោយសារគេធ្វើតាមវិន័យ ធ្វើតាមច្បាប់អ្វីដែលត្រឹមត្រូវ អ្នកបាបគេកែប្រែចិត្តគំនិត ព្រោះមូលហេតុតែមួយគឺដោយសារព្រះយេស៊ូស្រឡាញ់គេ ហើយនឹងគេយល់ថាព្រះជាម្ចាស់ស្រឡាញ់គេពោរពេញដោយធម្មមេត្តាករុណាបានជាគេកែប្រែចិត្តគំនិតដើម្បីគប់ព្រះហឫទ័យរបស់ព្រះយេស៊ូ។សម្រាប់យើងសព្វថ្ងៃយើងជាអ្នកមានបាប ឬយើងយល់ថាជីវិតរបស់យើងគ្មានតម្លៃ ឬយើងសង្ឃឹមដើរតាមព្រះយេស៊ូថ្ងៃនេះព្រះយេស៊ូត្រាស់ហៅយើង ហើយដោយសារយើងមានបាបបានជាព្រះយេស៊ូត្រស់ហៅយើងឱ្យយើងកែប្រែចិត្តគំនិត ឱ្យយើងយល់ថាព្រះជាម្ចាស់មិនប្រកាន់ព្រះជាម្ចាស់ស្រឡាញ់រាប់អាន ព្រះជាម្ចាស់លើកលែងទោសផ្តល់ជីវិតថ្មីឱ្យយើង ពិតជាអស្ចារ្យមែន ។អាម៉ែន ៕