អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២៣ តាមយ៉ូហាន ១៩,២៥-២៧ អត្ថាធិប្បាយដោយលោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល
នៅថ្ងៃនេះទី១៤ ខែកញ្ញាជាបុណ្យនៃព្រះឈើឆ្កាងពោរពេញដោយសិរីរុងរឿង។បងប្អូនឃើញខាងក្រោយខ្ញុំមានឈើឆ្កាង ហើយនឹងមានពន្លឺចេញពីឈើឆ្កាងនោះ។កាលពីមុនឈើឆ្កាងគឺជាឧបករណ៍ឆ្កាងចោរព្រៃ ឬឧក្រិដ្ឋជនដែលបានធ្វើបាប ហើយនៅទីក្រុងរ៉ូងឆ្កាងអ្នកទាំងនោះកុំឱ្យអ្នកដទៃធ្វើបែបនេះដែរ។ប៉ុន្តែសម្រាប់យើងជាគ្រីស្តបរិស័ទឈើឆ្កាងទៅជាសញ្ញានៃសេចក្តីស្រឡាញ់ព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់។ពេលយើងមើលឃើញឈើឆ្កាងអង្គុយ ហើយនឹងខងមុខឈើឆ្កាងរិះគិតពិចារណាស្មឹងស្មាត ទីមួយយើងឃើញអំពើអាក្រក់របស់យើង យើងជាអ្នកមានបាបពីព្រោះរាល់ពេលដែលយើងប្រព្រឹត្តអំពើអាក្រក់ ឬរាល់ពេលដែលយើងមិនប្រព្រឹត្តអំពើល្អ យើងដូចជាឆ្កាងព្រះយេស៊ូសារជាថ្មី ហើយនឹងនៅពេលជាមួយគ្នានេះ យើងមើលឃើញព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់ដែលចាតព្រះបុត្រាតែមួយរបស់ព្រះអង្គយាងមកបូជាចារ្យព្រះជន្មសម្រាប់យើងជាអ្នកមានបាប ដូច្នេះម្ខាងយើងជាអ្នកមានបាប ម្ខាងទៀតទោះបីជាយើងជាអ្នកមានបាបក៏ព្រះជាម្ចាស់ស្រឡាញ់យើងហួសពីការស្មាន ហួសកម្រឹត ហួសហេតុពិតប្រាកដមែន ។ឈើឆ្កាងពោរពេញដោយសិរីរុងរឿង ព្រោះព្រះយេស៊ូបូជាព្រះជន្មនៅលើឈើឆ្កាង ដើម្បីសង្គ្រោះយើងជាអ្នកមានបាបគឺពិតជាអស្ចារ្យមែនទែន អស្ចារ្យណាស់ ។នៅក្នុងអត្ថបទដំណឹងល្អ ថ្ងៃនេះព្រះជាម្ចាស់មានសរសេរថា ព្រះជាម្ចាស់បានស្រឡាញ់មនុស្សលោកខ្លាំងណាស់បញ្ជាក់ព្រះអង្គចាត់ព្រះបុត្រារបស់ព្រះអង្គឱ្យយាងមកបូជាព្រះជន្មនៅលើឈើឆ្កាង។ដូច្នេះបងប្អូនដែលចង់បានកិត្តិយស ចង់បានសិរីរុងរឿងដែរ យើងទាំងអស់គ្នា ចង់ឱ្យគេសរសើរ ចង់ឱ្យគេស្រឡាញ់ចូលធ្វើដូចព្រះយេស៊ូដែរ គឺបូជាជីវិតសម្រាប់អ្នកដទៃ ជួយបំរើគេ ដោយមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនដូចព្រះយេស៊ូនៅលើឈើឆ្កាង ពេលនោះព្រះជាម្ចាសនឹងលើកតម្កើងយើង ។បើយើងបន្ទាបខ្លួនជួយបំរើគេ រហូតដល់ពេលខ្លះបូជាជីវិតមែនពញរះជាម្ចាស់នឹងលើកតម្កើងយើង អត្ថន័យនៃជីវិតគឺអញ្ចឹង ។អ្នកណាចង់បានជីវិតអស់កល្បជានិច្ច អ្នកណាចង់សិរីររុងរឿង អ្នកនោះត្រូវតែបន្ទាបខ្លួនបំរើគេ ដូចព្រះយេស៊ូ ហើយនឹងពេលខ្លះត្រូវតែបូជាជីវិតសម្រាប់គេដែរ មានផ្លូវតែមួយគឺផ្លូវនៃឈើឆ្កាង ប៉ុន្តែផ្លូវនេះពោរពេញដោយអំណរសប្បាយ និងសិរីរុងរឿងពិតប្រាកដមែន ។ ដូច្នេះនៅថ្ងៃនេះសុំឱ្យយើងទុកពេលវេលា កន្លះម៉ោងចំពើមុខឈើឆ្កាង ស្មឹងស្មាត រិះគិតពិចារណាអំពីអំពើបាករបស់ខ្លួនឯងបន្តិច រិះគិតពិចារណាសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ធ្វើសាមាធិ ចំណាយពេលវេលាយូរបន្តិច ខាងមុខឈើឆ្កាង ដែលមានព្រះយេស៊ូជាប់ជាមួយ ពិតប្រាកដមែន ជារបៀបអធិដ្ឋានដែលល្អមែនទែន អស្ចារ្យមែនទែន ។ពេលដែលយលងអង្គុយមុខឈើឆ្កាង ហើយរិះគិតពិចារណាអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះយើង ហើយនៅខាងក្រោយឈើឆ្កាងមានព្រះពន្លា គឺព្រះកាយរបស់ព្រះគ្រីស្តដែលនៅសេសសល់តាំងពីថ្ងៃអាទិត្យ ។ព្រះកាយរបស់ព្រះគ្រីស្តគឺជាព្រះយេស៊ូដែលមានព្រះជន្មថ្មី មានព្រះជន្មរស់ឡើងវិញពោរពេញដោយសិរីរុងរឿង យើងមិនអាចបែងចែកអំពីព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញពីព្រះយេស៊ូដែលសោយទិវង្គតជាបុណ្យចម្លងដែលព្រះយេស៊ូសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ បង្ហាញពីឫទ្ធានុភាពរបស់ព្រះជាម្ចាស់។តាមពិតព្រះយេស៊ូនៅលើឈើឆ្កាងជាដំណឹងអស់អ្នកដែលរង់ទុក្ខលំបាក ហើយនឹងដំណឹងអំពីអ្នកបាបដែរ ព្រះយេស៊ូទទួលយកអំពើបាបរបស់មនុស្សទាំងអស់មកលើខ្លួនព្រះអង្គ ហើយនឹងជាតួឯក តួនៃអ្នកបាបដូចសន្តប៉ូលនិយាយ ។ដូច្នេះពេលដែលព្រះជាម្ចាស់ប្រោសឱ្យព្រះយេស៊ូឱ្យមានព្រះជន្មរស់ឡើងវិញទីមួយព្រះអង្គរកយុត្តិធម៌ឱ្យអ្នកដែលរង់ទុក្ខលំបាក អស់អ្នកក្រីក្រ អស់អ្នកដែលត្រូវគេសង្កត់សង្កិនជិះជាន់ ពិតប្រាកដមែន ។ដូច្នេះអនាគត យើងឃើញថាដោយសារព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ យើងជឿច្បាស់ យើងដឹងច្បាស់ អនាគតព្រះជាម្ចាស់នឹងរកយុត្តិធម៌ឱ្យអស់អ្នកដែលត្រូវគេសង្កត់ជិះជាន់ដូចព្រះយេស៊ូកាលពីមុន ។មួយទៀតព្រះយេស៊ូដំណឹងអំពីអ្នកបាបនៅលើឈើឆ្កាងដូច្នេះឫទ្ធានុភាពរបស់ព្រះជាម្ចាស់គឺព្រះជាម្ចាស់លើកលែងទោសឱ្យអ្នកបាបដោយសារតែព្រះយេស៊ូគ្រីស្ត ប្រហែលជាពិបាកយល់ ប៉ុន្តែដោយសារតែព្រះបុត្រារបស់ព្រះអង្គសោយទិវង្គតនៅលើឈើឆ្កាងព្រះជាម្ចាស់ស្រុះស្រួលមនុស្សលោកជាមួយព្រះអង្គ ហើយនឹងគ្មានឫទ្ធានុភាពខ្លាំងជាងនេះ ដោយសារពេលយើងលើកលែងទោសឱ្យពិតជាពិបាកមែនទែន ប៉ុន្តែព្រះជាម្ចាស់មានឫទ្ធានុភាពអាចលើកលែងទោសឱ្យមនុស្សទាំងអស់ឱ្យយើងជាអ្នកមានបាប។ឥឡូវនេះសុំឱ្យយើងស្ងៀមស្ងាត់សម្លឹងមើលព្រះឈើឆ្កាងពោរពេញដោយមានចិត្តស្រឡាញ់ហើយនឹងតុកឱ្យព្រះវិញ្ញាណដ័វិសុទ្ធណែនាំយើងឱ្យយល់កាន់តែជ្រៅ យល់កានត់តែស៊ីជម្រៅអំពីអាថ៌កំបាំង ពីកម្រោងការដ៏អស្ចារ្យនៃឈើឆ្កាង៕