អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ តាមសន្តលូកា ៦,១២-១៩ បកស្រាយដោយលោកបូជាចារ្យ រឿង ឆ័ត្រសិរី
បាទជំរាប់សួរបងប្អូនជាទីស្រឡាញ់! បងប្អូនយើងកំពុងនៅក្នុងបរិយាកាសត្រៀមអគ្គសញ្ញាតែងតាំងបូជាចារ្យរបស់ភូមិភាគភ្នំពេញនៅអាទិត្យក្រោយ។បាទនៅពេលការត្រៀបខ្លួនរបស់បងប្រុសយូរឆ្នាំនឹងមានពេលវេលាច្រើនដែល ដើម្បីឱ្យពួកគាត់រៀបចំ។ពេលព្រះយេស៊ូត្រាស់ហៅក្រុមសាវ័ក ក៏ព្រះអង្គត្រៀមខ្លួនដែរ ដើម្បីហៅសាវ័ក។សាវ័កដែលព្រះយេស៊ូហៅនោះគឺមកពីចំណោមក្រុមសាវ័កដែលដើរតាមព្រះអង្គ ខ្លះយូរហើយដែរ ដូច្នេះដល់ពេលវេលាកំណត់ដែលព្រះយេស៊ូនឹងត្រាស់ហៅពួកគាត់ធ្វើជាក្រុមគ្រីស្តទូត គឺមានន័យថាជាទូតរបស់ព្រះគ្រីស្ត។ បាទព្រះយេស៊ូមុនជ្រើសរើសព្រះយេស៊ូមើលពួកគាត់ ដើរជាមួយពួកគាត់ ស្គាល់ពួកគាត់ និងមួយយប់មុនជ្រើសរើសក៏ព្រះអង្គអធិដ្ឋានយ៉ាងច្រើនដែរ នៅយប់នឹងពេញមួយយប់ ដើម្បីឱ្យការសម្រេចចិត្តរបស់ព្រះអង្គបានបន្តនូវបេសកកម្មរបស់ព្រះបិតាទៀតនៅក្នុងលោកនេះ។ដោយសារទូតរបស់ព្រះអង្គគឺក្រុមគ្រីស្តទូតនេះ បន្ទាប់មកព្រះអង្គនឹងចាត់ពួកគាត់ដើម្បីទៅប្រកាសព្រះបន្ទូល ប្រកាសដំណឹងល្អអំពីព្រះអង្គ។បាទបងប្អូនការត្រៀមខ្លួនរបស់ការត្រាស់ហៅរបស់ព្រះជាម្ចាស់មួយមិនមែនជារឿងស្រួលទេ ទាំងអ្នកអប់រំ ទាំងអ្នកទទួលការអប់រំ ទាំងអ្នកត្រាស់ហៅ និងអ្នកដែលទទួលការត្រាស់ហៅសុទ្ធតែជាកត្តាសំខាន់។អាទិត្យក្រោយយើងនឹងមានបូជាចារ្យថ្មីដែលបងប្រុសទាំងបីនេះ ត្រៀបខ្លួនយ៉ាងយូរដែលយូរឆ្នាំមែនទែន គាត់ត្រូវការឆ្លើយតបជាមួយព្រះជាម្ចាស់យ៉ាងពិតប្រាកដថា អស់មួយជីវិតរបស់គាត់គឺមានតែព្រះអង្គទេដែលគាត់នឹងដើរតាម ហើយតាមរយៈអ្នកគ្រប់គ្រង តាមរយៈលោកអភិបាល តាមរយៈនាយកទេវវិទ្យាល័យ ឬក៏អ្នកដែលពាក់ព័ទ្ធទាំងអស់ក៏ព្យាយាមមើលពួកគាត់ដែរ មាន័យថាគ្រប់អ្វីដែលអាចបញ្ចាក់ថាពួកគាត់ស្មោះចិត្តដោយសិរីភាពធ្វើជាបូជាចារ្យ ។តើបូជាចារ្យជាអី?បូជាចារ្យគឺជាសហការីរបស់លោកអភិបាល និងលោកអភិបាលក៏មានឋានៈបន្តពីក្រុមគ្រីស្តទូតនោះដែរ។ដូច្នេះកិច្ចករដែលលោកអភិបាលជ្រើសរើសតែងតាំងលោកបូជាចារ្យ ជាកិច្ចការដែលក្រុមគ្រីស្តទូតពីដើមបន្តកិច្ចការរបស់ការងាររបស់ព្រះជាម្ចាស់របស់ព្រះអម្ចាស់យេស៊ូគ្រីស្តដែរ ។បាទបងប្អូនជូនអធិដ្ឋានសម្រាប់ការត្រាស់ហៅដែលយើងនឹងមានជាបន្តបន្តាប់ មិនគ្រាន់តែបីអង្គថ្មីដែលយើងនឹងមាននៅអាទិត្យក្រោយនេះតែប៉ុណ្ណោះទេ តែយើងត្រូវតែមើលអ្នកដែលក្នុងចំណោមគ្រីស្តបរិស័ទទាំងអស់ ឬក៏នៅក្នុងចំណោមយុវជនទាំងអស់ដែលយើងអាចរកឃើញអ្នកដែលសុខចិត្ត ស្មោះចិត្តដើរតាមព្រះអង្គ និងក្លាយទៅជាទូតរបស់ព្រះអម្ចាស់គ្រីស្តដូចគ្នាដែរ។សូមព្រះជាម្ចាស់ប្រទានពរឱ្យបងប្អូន ឱ្យបងប្អូនជួយជំរុញកសាងព្រះសហគមន៍ឱ្យមានការត្រាស់ហៅកាន់តែច្រើននៅក្នុងឱកាសព្រះបន្ទូលថ្ងៃនេះដែរ។សូមព្រះជាម្ចាស់ប្រទានពរឱ្តអស់បងប្អូន៕