អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី០៧ ខែកញ្ញាឆ្នាំ២០២៣

អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី០៧ ខែកញ្ញាឆ្នាំ២០២៣ តាមលូកា ៥,១-១១អត្ថាធិប្បាយដោយលោកបូជា​ចារ្យ​ ហ្វ្រង់ស័រ អេមេល្សដាល

នៅក្នុងសង្គមបច្ចុប្បន្នយើងក្លាយបរាជ័យ យើងក្លាយប្រឡងធ្លាក់ យើងក្លាយបរាជ័យក្នុងការរកស៊ី យើងក្លាយបរាជ័យក្នុងក្រុមគ្រួសារ តាមពិតខ្ញុំនិយាយថានៅក្នុងសង្គមទំនើប ប៉ុន្តែធម្មតា។តាមពិតមនុស្សយើងមិនចូលចិត្តបរាជ័យ មិនចង់បានជោគជ័យ យើងចង់បានកិត្តយស យើងចង់បានសុភមង្គល ចង់បានសេចក្តីស្រឡាញ់ ចង់ឱ្យគេសរសើរ ហើយនឹងពេលដែលយើងបរាជ័យមានពេលខ្លះយើងដូចជាអស់សង្ឃឹម ឬគេសើចចំអកគេប្រមាថមើលងាយម្យ៉ាង ដូច្នេះមនុស្សយើងក្លាយបរាជ័យពិតប្រាកដមែន ​ យើងក្លាយភាពទន់ខ្សោយរបស់យើង។ ប៉ុន្តែនៅថ្ងៃនេះនៅក្នុងអត្ថបទដំណឹងល្អ លោកសិលាគាត់បរាជ័យពិតប្រាកដមែន អស់មួយយប់គាត់ខិតខំរកត្រីតែគ្មានទេ គាត់បរាជ័យអត់មានត្រីទេ  រួចហើយពេលនោះគាត់មានអារម្មណ៍ថា គាត់ធ្លាប់តែជាមេគេ  ប៉ុន្តែដោយសារតែគាត់រកត្រីអត់កើត ប្រហែលគេនឹងរកមេផ្សេងទៀតមើលទៅ  គាត់ក្លាយថាប្រហែលគេលែងស្រឡាញ់គាត់ គេលែងទុកចិត្តគាត់ ប៉ុន្តែក្រោយមកគាត់ជួបព្រះយេស៊ូ ហើយនឹងប្រហែលជាដោយសារគាត់បានបរាជ័យ គាត់បានត្រៀមខ្លួន និងទទួលស្គាល់ថា គាត់ជាអ្នកដែលមានភាពទន់ខ្សោយដែលមិនសមនឹងព្រះជាម្ចាស់ម្យ៉ាង។ព្រះយេស៊ូធ្វើការអស្ចារ្យ ព្រះយេស៊ូបានធ្វើឱ្យគាត់បានត្រីច្រើន  ហើយនឹងពេលនោះគាត់ជោគជ័យមែន  ប៉ុន្តែពេលនោះគាត់លុតជង្គងក្រាបថ្វាយបង្គំព្រះយេស៊ូ ហើយទទួលស្គាល់ថា អូរ!ព្រះអម្ចាស់អើយសុំឃ្លាតឆ្ងាយពីខ្ញុំ ពីព្រោះទួលបង្គំជាអ្នកបាប គាត់យល់ឃើញថាគាត់ជាអ្នកបាប ភាពទន់ខ្សោយរបស់គាត់ តែគាត់ជោគជ័យដោយសារព្រះយេស៊ូ មានន័យថាកុំក្លាយបរាជ័យ ពីព្រោះពេលយើងបរាជ័យ យើងអាចបែរមុខទៅរកព្រះជាម្ចាស់ ប្រហែលយើងបរាជ័យបញ្ជាក់ យើងត្រៀមខ្លួនហើយ ដូចជាព្រះជាម្ចាស់បានរៀបចំចិត្តគមនិតរបស់ខ្ញុំ របស់យើងទុកជាមុខ ដើម្បីជួបនឹងព្រះពិតប្រាកដមែន ពីព្រោះពេលយើងបរាជ័យ ពេលយើងយល់អំពីភាពទន់ខ្សោយរបស់យើង ពេលយើងយល់ថាយើងគ្រាន់តែជាអ្នកបាបតែប៉ុណ្ណឹងពេលនោះយើងទៅរកព្រះជាម្ចាស់ជាទីពឹង ពេលនោះយើងទទួលការសង្គ្រោះហើយ ។ពេលយើងធ្លាក់ខ្លួនក្រ ពេលយើងធ្លាក់ខ្លួនឈឺ ពេលយើងជំពាក់លុយគេ ពេលគ្មានសុភមង្គលនៅក្នុងក្រុមគ្រួសារ ពេលនោះជាឱកាស ដើម្បីជួបព្រះជាម្ចាស់ ដើម្បីជោគជ័យពីព្រោះពីណាជោគជ័យក្នុងលោកនេះ គឺជាអស់អ្នកដែលជួបព្រះជាម្ចាស់ពិតប្រាកដមែន។ថ្ងៃណាខ្ញុំបានជួបព្រះជាម្ចាស់ថ្ងៃនោះខ្ញុំអាចស្លាប់ដោយសុខសាន្ត ហើយនឹងពេលជួបព្រះជាម្ចាស់ហើយ ខ្ញុំរៀបចំជីវិតឡើងវិញរបស់ខ្ញុំកែប្រែចិត្តគំនិត ដើម្បីទទួលជោគជ័យ មិនមែនជោគជ័យតាមលោកី តែជោគជ័យតាមព្រះជាម្ចាស់ពិតប្រាកដមែន ។ពេលដែលគេមករកខ្ញុំចង់ចូលនៅក្នុងគ្រីស្តសាសនា ដោយសារអស់លុយ សែនព្រេងអត់លទ្ធភាពគ្មានផ្លូវផ្សេង ឬមកពីគេធ្លាក់ខ្លួនឈឺ ហើយនឹងគ្មានផ្លូវផ្សេងក្រមែនទែនបានជាគេមករកយើង ពេលនោះប្រហែលជាគេទៅជាគ្រីស្តបរិស័ទពិតប្រាដកមែន ពីព្រោះក្រៅពីព្រះជាម្ចាស់គ្មានពីណាសង្គ្រោះគេ ដូច្នេះសុំកុំក្លាយបរាជ័យ តែបរាជ័យអាចក្លាយទៅជាឱកាសដើម្បីជោគជ័យ ។បរាជ័យក្នុងលោកកី ជោគជ័យតាមព្រះជាម្ចាស់។អាម៉ែន ៕

Daily Program

Livesteam thumbnail