អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី០៦ ខែកញ្ញាឆ្នាំ២០២៣
អត្ថាធិប្បាយព្រះគម្ពីរដំណឹងល្អ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ តាមលូកា ៤។៣៨-៤៤អត្ថាធិប្បាយដោយលោកបូជាចារ្យរ៉ាជេត ហាសាពូទី
បងប្អូនជាទីគោរព នៅក្នុងអត្ថបទថ្ងៃនេះ តាមលោកលូកា ៤,៣៨-៤៤ ព្រះយេស៊ូយាងចេញពីសាលាប្រជុំទៅផ្ទះលោកស៊ីមន ។ព្រះអង្គឃើញម្តាយក្មកលោកស៊ីមនសិលាគ្រុនយ៉ាងខ្លាំង លោកស៊ីមនសិលាទួលព្រះយេស៊ូមេត្តាប្រោសគាត់ឱ្យបានជា ព្រះយេស៊ូគំរាបជំងគ្រុន ជំងឺគ្រុនក៏ចេញបាត់ទៅម្តាយក្មេកបានជា រំពេចនោះគាត់ក្រោកឡើងបំរើភ្ញៀវ។បងប្អូនជាទីគោរពអត្ថបទនេះធ្វើឱ្យយើងសួរថា ប្រសិនបើស៊ីមនសិលាមិនទួលសុំព្រះអង្គមេត្តាប្រោសម្តាយក្មេកឱ្យបានជា តើព្រះអង្គប្រោសឱ្យគាត់ឱ្យបានជាឬអត់?ប្រហែលមិនប្រោសឱ្យគាត់ឱ្យបានជាទេ នៅក្នុងអត្ថបទស៊ីមនសិលាទួលសុំព្រះអង្គ ហើយព្រះអង្គព្រះសន្តាប់ការអធិដ្ឋានរបស់គាត់ ព្រះអង្គប្រោសម្តាយក្មេករបស់លោកស៊ីមនសិលាឱ្យបានជា។បងប្អូនជាទីគោរពការទួលសុំអង្វរដោយជឿលើព្រះអង្គមានសារៈសំខាន់ណាស់ គ្រីស្តបរិស័ទយើងតាំងចិត្តទួលសុំព្រះយេស៊ូប្រោសពួកយើង និងអ្នកជំងឺឯទៀតៗឱ្យបានជា គ្រីស្តបរិស័ទក៏ត្រូវតែអធិដ្ឋាន ទួលសុំអង្វរព្រះយេស៊ូបំភ្លឺចិត្តគំនិតរបស់បងប្អូនឱ្យស្គាល់ពីធម្មមេត្តាករុណា និងសេចក្តីស្រឡាញ់របស់ព្រះជាអម្ចាស់ ពួកយើងតែងតែអធិដ្ឋាន ព្រះអង្គទួលសន្តាប់ការទួលអង្វររបស់យើងជាមិនខាន ។នៅក្នុងអត្ថបទនេះព្រះយេស៊ូមានព្រះបន្ទូលទៅបណ្តាជនថា ខ្ញុំត្រូវនាំដំណឹងល្អអំពីព្រះរាជ្យរបស់ព្រះជាអម្ចាស់ទៅក្រុងឯទៀតៗដែល ត្បិតព្រះអង្គបានចាត់ខ្ញុំឱ្យមកបំពេញការនេះឯង ។បងប្អូនជាទីគោរពព្រះយេស៊ូមានព្រះបន្ទូលនេះ ទៅកាន់បណ្តាជនដោយសារបណ្តាជនឃាត់ព្រះយេស៊ូឱ្យនៅជាមួយមិនចង់ឱ្យយាងចាកចោលគេឡើយ។គ្រីស្តបរិស័ទត្រូវការអបអរសាទរ និងលើកស្ទួយកម្លាំងកាយចិត្តពេលលោកបូជាចារ្យ បងប្រុសបងស្រី ប្តូរទៅទទួលខុសត្រូវព្រះសហគមន៍ថ្មីពួកយើងមិនត្រូវការតវ៉ាក្នុងការសម្រេចចិត្តរបស់លោកអភិបាលទេ ផ្ទុយទៅវិញពួកយើងជួយអធិដ្ឋានសម្រាប់បេសកកម្មរប់ពួកគេ ពួកយើងត្រូវការទៅប្រកាសដំណឹងល្អនៅគ្រប់ទីកន្លែង ពួកយើងក្លាយជាអ្នកព្យាបាលដល់អ្នកជំងឺ ព្រមទាំងអនុវត្តតាមព្រះបន្ទូលរបស់ព្រះអង្គជានិច្ច។សូមព្រះជាអម្ចាស់ប្រទានពរយើង៕