អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី០៥ ខែតុលាឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី០៥ ខែតុលាឆ្នាំ២០២៣ តាមលូកា ១០,១-១២ អត្ថាធិប្បាយដោយលោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល
នៅក្នុងអត្ថបទដំណឹងល្អនៅថ្ងៃនេះព្រះយេស៊ូត្រាស់ហៅសាវ័កចិតសិបពីរនាក់ទៅប្រកាសដំណឹងល្អ។ សាវ័កចិតសិបពីរនាក់គឺគ្រីស្តបរិស័ទយើងទាំងអស់គ្នាសព្វថ្ងៃព្រះយេស៊ូត្រាស់ហៅយើងទៅប្រកាសដំណឹងល្អ។ យើងមានគ្រីស្តបរិស័ទពីរប្រភេទម្យ៉ាង មានគ្រីស្តបរិស័ទដែលជាលោកអភិបាល លោកបូជាចារ្យ បងស្រីដែលគ្រីស្តទូតជាអ្នកំរើរបស់ព្រះសហគមន៍ រួមហើយមានគ្រីស្តបរិស័ទធម្មតាដែលមានតួនាទីសំខាន់ គឺប្រកាសដំណឹងល្អនៅក្នុងសង្គមនៅកន្លែងដែលគេរស់នៅ។ គ្រីស្តបរិស័ទម្នាក់ៗត្រូវតែប្រកាសដំណឹងល្អនេះជាតួនាទីសំខាន់របស់យើងជាគ្រីស្តបរិស័ទ។ ព្រះយេស៊ូត្រាស់ហៅគេទៅប្រកាសដំណឹងល្អពីរនាក់ៗ មិនមែនតែម្នាក់ឯង ប៉ុន្តែពីរនាក់មានន័យថា យើងទៅប្រកាសដំណឹងល្អមិនមែនតែម្នាក់ឯងគឺរួមជាមួយព្រះសហគមន៍។ គ្រីស្តបរិស័ទម្នាក់ៗប្រកាសដំណឹងល្អនៅកន្លែងដែលគេរស់នៅយ៉ាងម៉េច?ដោយមានរបៀបរស់នៅដែលឱ្យគេសួរខ្លួនឯងថា តើអ្នកនេះគឺជានរណា?បញ្ជាក់យើងជួយគេ យើងចែកទ្រព្យសម្បត្តិដល់គេ បានជាយើងលើកលែងទោសឱ្យគេ របៀបរស់នៅរបស់យើងត្រូវធ្វើឱ្យគេឆ្ងល់ របៀបរស់នៅរបស់យើងត្រូវឱ្យប្លែងពីរបៀបរស់នៅរបស់គេដែរ ដូច្នេះធ្វើឱ្យគេឆ្ងល់ និងណែនាំអ្នកខ្លះដែលមានចិត្តទូលាយឱ្យគេស្គាល់ព្រះសហគមន៍ ចូលក្នុងព្រះសហគមន៍។ ដោយសារតែម្នាក់ៗឯងពិបាកបន្តិច ទើបព្រះយេស៊ូត្រាស់ហៅយើងឱ្យទៅប្រកាសដំណឹងល្អពីរនាក់ៗ គឺយើង និងព្រះសហគមន៍។ ចំណុចទី២គឺ ព្រះយេស៊ូមានព្រះបន្ទូលថាប្រយ័ត្នយើងប្រៀបដូចជាកូនចៀម នៅក្នុងចំណោមកូនចចកមានន័យថា ប្រយ័ត្នមែនទែនកុំឱ្យយើងល្ងង់ពេក។ យើងដឹងហើយថា គេធ្លាប់សើចចំអក ហើយនឹងដឺម្យ៉ាងគ្រីស្តបរិស័ទ ហើយគេលាបពណ៌គេមានគំនិតរបស់គេទុកជាមុនអំពីគ្រីស្តបរិស័ទ ដូច្នេះប្រយ័ត្នក្នុងការប្រកាសដំណឹងល្អ ហើយយើងត្រូវទែមានប្រាជ្ញាចេះថ្លែងពាក្យសម្តីត្រឹមត្រូវនូវពេលដែលត្រឹមត្រូវដែរ។ ដូច្នេះឱ្យយើងចេះរិះគិតពិចារណាដែរ កុំឱ្យយើងប្រកាសដំណឹងល្អផ្តេសផ្តាស ដូចជាយើងចេញទៅខាងក្រៅហើយនឹងស្រែកថាព្រះយេស៊ូស្រឡាញ់បងប្អូន ហើយត្រូវមានចិត្តក្លាហានដែរ ពីព្រោះកូនចៀមនៅក្នុងចំណោមហ្វូងចចកពិតជាពិបាកមែន ដូច្នេះសុំឱ្យយើងមានចិត្តក្លាហាន និងមានប្រាជ្ញាឈ្លាសវៃ។ ហើយនឹងចំណុចទី៣ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា កុំយកធុងប្រើ ឬរវីរវស់អំពីធ្វើយ៉ាងម៉េចដើម្បីប្រកាសដំណឹងល្អ ឬត្រូវការរៀបចំអ្វីខ្លះគឺព្រះវិញ្ញាណដ៏វិសុទ្ធជួយបំភ្លឺយើងម្នាក់ៗតាមពេលវេលា តាមអ្វីដែលយើងត្រូវការ ព្រះវិញ្ញាណដ៏វិសុទ្ធគង់នៅជាមួយយើង និងធ្វើឱ្យយើងដូចជាថ្លែងពាក្យសម្តីត្រឹមត្រូវគ្រប់ពេលវេលា បើសិនយើងប្រុងស្មារតី យើងអធិដ្ឋានជារៀងរាល់ថ្ងៃ យើងថ្លែពាក្យសម្តីតាមព្រះហឫទ័យរបស់ព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលថា ស្រូវមានច្រើនណាស់ ប៉ុន្តែអ្នកច្រូតមានតិចពេក គឺពីបីអាទិត្យមុនយើងបានទៅភ្នំពេញមានពិធីតែងតាំងបងប្រុសបីនាក់ឱ្យទោជាលោកពុក ពិតមែនហើយយើងត្រូវការលោកបូជាចារ្យ យើងត្រូវការបងស្រី ដើម្បីជួយបំរើសព្រះសហគមន៍ តែចំពោះខ្ញុំវិញខ្ញុំត្រូវការគ្រីស្តបរិស័ទត្រឹមត្រូវ គ្រីស្តបរិស័ទដែលមានជំនឿរឹងមាំពិតប្រាកដពិតប្រាកដមែន យើងត្រូវការក្រុមគ្រួសារប្តីប្រពន្ធ និងកូនដែលមានជំនឿរឹងមាំ។ ចំពោះខ្ញុំវិញពេលដែលខ្ញុំនៅមណ្ឌលគិរី ខ្ញុំចង់ប្រកាសដំណឹងល្អនៅកោះញែក ឬមេម៉ង ឬភ្លូលង និងនៅកន្លែងផ្សេងទៀត ប៉ុន្តែខ្ញុំតែម្នាក់ឯង ហើយនឹងពិបាករកគ្រីស្តបរិស័ទធម្មតាដែលយើងចង់នៅដូចកន្លែងដែលត្រូវការ ដើម្បីជួយខ្ញុំក្នុងការប្រកាសដំណឹងល្អ ពីព្រោះខ្ញុំឃើញថា អ្នកដទៃគេកែប្រែចិត្តគំនិត គេចង់ស្គាល់ព្រះសហគមន៍នៅពេលដែលគេឃើញគ្រីស្តបរិស័ទរស់នៅ មិនមែនលោកពុកតែប៉ុណ្ណឹងលោកពុកជាបរទេសទៀត ប៉ុន្តែឱ្យមានគ្រីស្តបរិស័ទដែលមានជំនឿរឹងមាំដែលមានចិត្តស្រឡាញ់ព្រះសហគមន៍ ដើម្បីជួយបំរើព្រះសហគមន៍ និងប្រកាសដំណឹងល្អនេះពិតប្រាកដមែន។ ដូច្នេះ សមព្រះវិញ្ញាណដ៏វិសុទ្ធជួយបំភ្លឺបងប្អូន តើបងប្អូនអាចធ្វើអ្វីខ្លះ ដើម្បីជួយព្រះសហគមន៍ក្នុងការប្រកាសដំណឹងល្អនៅថ្ងៃនេះ? តើបងប្អូនត្រូវតែលះបង់អ្វីខ្លះ ដើម្បីជាប្រយោជន៍ដល់ព្រះសហគមន៍?តើបងប្អូនត្រូវតែសុខចិត្តផ្លាស់ប្តូររបៀបរស់នៅយ៉ាងដូចម្តេច ដើម្បីជួយបំរើព្រះសហគមន៍?ពីព្រោះឥឡូវនេះនៅស្រុកខ្មែរយើងត្រូវការប្តីប្រពន្ធ ក្រុមគ្រួសារជាគ្រីស្តបរិស័ទពិតប្រាកដមែន មិនមែនគ្រីស្តបរិស័ទក្លែងក្លាយ មិនមែនគ្រីស្តបរិស័ទលេងៗដែលទៅអភិបូជាមួយខែម្តង ឬអធិដ្ឋានយូរៗម្តងមានធធិដ្ឋានតេសេមិនមែនទេ ត្រូវការគ្រីស្តបរិស័ទដែលមានជំនឿរឹងមាំដែលគួរសងជីវិតរបស់គេនៅលើព្រះយេស៊ូគ្រីស្តមែន គឺត្រូវទៅថ្វាយអភិបូជារាល់អាទិត្យ អធិដ្ឋាន និងធ្វើជាគំរូសម្រាប់អ្នកដទៃ។ ដូច្នេះ សុំបងប្អូនរិះគិតពិចារណា តើបងប្អូនអាចជួយប្រកាសដំណឹងល្អយ៉ាងដូចម្តេចសព្វថ្ងៃ ដោយលះបង់អ្វីមួយ ហើយលះបង់អ្វីខ្លះ ហើយធ្វើអ្វីខ្លះ?