អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី០៣ ខែសីហាឆ្នាំ២០២៣

អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី០៣ ខែសីហាឆ្នាំ២០២៣ តាមម៉ាថាយ ១៣,៤៧-៥៣អត្ថាធិប្បាយដោយលោកបូជា​ចារ្យ​ ហ្វ្រង់ស័រ អេមេល្សដាល

នៅក្នុងអត្ថបទដំណឹងល្អព្រះយេស៊ូប្រៀបធៀបជីវិតរបស់មនុស្សយើងដូចជាត្រីដែលព្រះជាម្ចាស់ចាប់ ហើយនឹងពេលអវសាន្តកាលនៃពិភពលោកមានការបែងចែកត្រីល្អ និងត្រីមិនល្អ ដូចជាមនុស្សសុច្ចរិត និងមនុស្សទុច្ចរិត​។តាមការពិតយើងដឹងថាយើងជាអមនុស្សសុច្ចរិតផង និងមនុស្សទុច្ចរិតផង យើងជាមនុស្សល្អផង និងមនុស្សមិនល្អផងលាយឡំនឹងគ្នា យើងព្យាយាមទៅជាមនុស្សល្អនេះសំខាន់។ប៉ុន្តែយើងនូវតែជាមនុស្សមិនល្អ តាមពិតព្រះជាម្ចាស់សុំឱ្យយើងព្យាយាមរីកចម្រើនទៅជាមនុស្សល្អ ប៉ុន្តែយើងដឹងថា ទោះបីយើងខិតខំយ៉ាងណាក៏ដោយក៏យើងនៅតែមានអំពើបាប និងនៅតែប្រព្រឹត្តអំពើបាប។ដូច្នេះយើងដូចជាអស់សង្ឃឹមម្យ៉ាង ប៉ុន្តែតាមពិតមិនមែនទេ ទោះបីយើងនូវតែមានអំពើបាបក៏ដោយក៏យើងអាចទៅជាមនុស្សដ៏វិសុទ្ធ ពីព្រោះព្រះវិញ្ញាណដ៏វិសុទ្អជួយណែនាំយើង ហើយនឹងគង់នៅក្នុងដួងចិត្តរបស់យើងណែនាំយើងឱ្យទៅជាបុត្រធីតារបស់ព្រះជាម្ចាស់ ទោះបីនូវតែមានអំព់បាបក៏ដោយ។សំខាន់ទុកឱ្យព្រះវិញ្ញាណដ៏វិសុទ្ធណែនាំយើងឱ្យយើងខិតខំបន្តិចម្តងៗ ហើយនឹងពេលអវសាន្តកាលនៃពិភពលោក គឺនៅពេលដែលព្រះជាម្ចាស់នឹងសម្រេចព្រះអង្គនឹងធ្វើឱ្យយើងទៅជាមនុស្សដែលវិសុទ្ធពេញលេញ។នៅលើផែនដីនេះព្រះជាម្ចាស់ប្រោសឱ្យយើងបានវិសុទ្ធបន្តិចម្តងៗ យើងអាចកែខ្លួនបន្តិចម្តងៗពិតប្រាកដមែន។ យើងមិនមែនជាប់នឹងអំពើបាបរហូត មិនមែនជាព្រំលិខិតដែលជាប់មែនទែន យើងមិនមែនជាឈ្លើយនៃបាបកម្មមិនមែនទេ។ព្រះវិញ្ញាណដ៏វិសុទ្ធគង់នៅក្នុងដួងចិត្តរបស់យើង បើសិនជាយើងខិតខំបន្តិចថ្វាយអភិបូជា ទទួលអគ្គសញ្ញាព្រះកាយ អគ្គសញ្ញាលើកលែងទោស ដូចជាយើងខិតខំអធិដ្ឋាន អានព្រះបន្ទូល ស្មឹងស្មាតស្ងៀមស្ងាត់ ។បើយើងខិតខំធ្វើអំពើល្អ យើងនឹងរួចខ្លួនពីអំពើបាបពិតប្រាកដមែន  ដូច្នេះកុំព្រួយបារម្ភខ្លាំងពេកអំពីអនាគត។យើងទទួលដំណឹងល្អតាមរបៀបរស់នៅថ្មី ប៉ុន្តែព្រះជាម្ចាស់នឹងសព្វព្រះហឫទ័យ​ឱ្យយើងបោះបង់ជីវិតចាស់ចោល ។ចុងបញ្ចប់នៃអត្ថបទដំណឹងល្អនៅថ្ងៃនេះព្រះយេស៊ូប្រៀបធៀបអ្នកប្រកាសដំណឹងល្អដូចជាទទួលអ្វីដែលថ្មី  និងរក្សាអ្វីដែលជាចាស់គឺនៅក្នុងជីវិតរបស់ព្រះជាម្ចាស់ពេលដែលយើងកែចិត្តគំនិតជាគ្រីស្តសាសនា ព្រះជាម្ចាស់នឹងសុំឱ្យយើងបោះបង់ជីវិតចាស់ចោលទាំងអស់មិនមែនទេ យើងមានវប្បធម៌ យើងមានប្រវត្តិសាស្រ្តដែលមានតម្លៃពិតប្រាកដមែន ។យើងមកពីក្រុមគ្រួសារ សូម្បីតែសាសនាដើមរបស់យើងក៏នៅតែមានតម្លៃណាស់នៅក្នុងសាសនាដើមរបស់យើង។ដូច្នេះកុំបោះបង់អ្វីៗទាំងអស់ចោល រក្សាទុកអ្វីដែលល្អ ដើម្បីជាមនុស្សដែលសព្បព្រះហឫទ័យព្រះជាម្ចស់ ទៅជាមនុស្សដែលល្អស្រមតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ដូច្នេះអ្នកដែលទទួលដំណឹងល្អគ្រីស្តបរិស័ទម្នាក់មិនមែនជាអ្នកដែលបដិសេធមិនព្រមទទួលអ្វីដែលមកពីសង្គមដើម មកពីវប្បធម៌ដើម មកពីប្រវត្តិសាស្រ្តដើម មានចំណុចខ្លះនៅក្នុងសង្គម នៅក្នុងវប្បធម៌ នៅក្នុងប្រវត្តិសាស្រ្តរបស់យើងដែលល្អ ដូចជាត្រូវតែរក្សាទុក ហើយនឹងពេលអវសាន្តកាលនៃពិភពលោកនៅក្នុងជីវិតរបស់យើងនឹងទៅជាបុត្រធីតាពិតប្រាកដមែន​។អាម៉ែន៕

 

Daily Program

Livesteam thumbnail