អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី០៣ ខែតុលាឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី០៣ខែតុលា ឆ្នាំ២០២៣ តាមសន្តលូកា ៩,៥១-៥៦ បកស្រាយដោយលោកបូជាចារ្យ រឿង ឆ័ត្រសិរី
បាទជម្រាបសួរបងប្អូន យើងទាំងអស់គ្នាដូចជាសាវ័ករបស់ព្រះយេស៊ូដែរ។ មួយថ្ងៃៗ យើងបានស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមរយៈការបើកមើលកម្មវិធីRVA ឬក៏យើងអាចទៅព្រះវិហារ។ ថ្ងៃនេះព្រះបន្ទូលរបស់ព្រះអង្គធ្វើឱ្យយើងមានអារម្មណ៍ថា យើងកំពុងរួមធ្វើដំណើរជាមួយព្រះយេស៊ូ ព្រះអង្គកំពុងទៅណា ព្រះអង្គកំពុងទៅក្រុងយេរ៉ូសាឡឹម ទៅធ្វើអី្វ?ទៅលើកនេះគឺដើម្បីសោយរាជ្យ មានន័យថា សោយទិវង្គត ហើយក្រោយមកដើម្បីបំពេញគម្រោងការរបស់ព្រះបិតា។
ការធ្វើដំណើរនឹងក៏មានអ្នកខ្លះស្គាល់ព្រះអង្គ មានអ្នកខ្លះអត់ស្គាល់ព្រះអង្គ ជាពិសេសនៅតំបន់មួយដែលពិបាកទទួលព្រះអង្គគឺសាម៉ារី។ ដូច្នេះព្រះយេស៊ូបានចាត់សាវ័កឱ្យទៅមុន ព្រះអង្គបានជ្រើសរើសមនុស្សខ្លះឱ្យទៅមុន ដើម្បីរៀបចំឱ្យព្រះអង្គចូលនៅក្នុងភូមិនឹង។ ប្រសិនបើបងប្អូនពិចារណាចំណុចនេះ ហាក់ដូចជាព្រះអង្គចាត់ឱ្យយើងដែរ ព្រះអង្គចាត់ឱ្យយើងទៅនៅគ្រប់ទីកន្លែងដែលបងប្អូនរស់នៅ ដើម្បីឱ្យ យើងជាសាវ័កម្នាក់ដែលត្រៀមចិត្តគំនិតដើម្បីអ្នកនៅជុំវិញយើង ជាពិសេសបងប្អូនដែលនៅក្នុងក្រុមគ្រួសារដែលមិនទាន់ស្គាល់ព្រះបន្ទូលជាបងប្អូនកាន់សាសនាផ្សេង ជាឱកាសមួយល្អដែរ ដើម្បីឱ្យបងប្អូនត្រៀមចិត្តរបស់គេទទួលព្រះយេស៊ូ។ ពិតមែនខ្លះយើងមិនអាចនិយាយបាន ឬក៏ខ្លះយើងអាចពិបាកនិយាយដូច្នេះ កុំអន់ចិត្តអី សាវ័កក៏ជួបបញ្ហានេះហើយដែរ រហូតដល់គាត់ចង់ដាក់បណ្តាសារ តែព្រះយេស៊ូស្តីបន្ទោសពួកគេខ្លាំងដែរ កុំធ្វើរបៀបនឹង របៀបនឹងគេហៅរបៀបសងសឹកដែលមិនមែនជាផ្លូវរបស់ព្រះជាម្ចាស់ទេ។ ព្រះអង្គក៏ទៅភូមិផ្សេង ទៅរហូតដល់អ្នកដែលអាចទទួលព្រះអង្គបាន ។
បាទបងប្អូននៅក្នុងជីវិតរបស់យើង យើងនាំផ្លូវរបស់ព្រះយេស៊ូដែរ យើងនាំជំនឿ យើងបង្ហាញសក្ខីភាពនៅពេលដែលសកម្មភាពរបស់យើងមិនល្អប្រសើរ កុំអន់ចិត្តអី ព្រះយេស៊ូគង់តែមានព្រះបញ្ជា ឱ្យយើងទៅកន្លែងផ្សេងទៀត ដើម្បីឱ្យយើងអាចផ្តល់សក្ខីភាពរបស់ព្រះអង្គយ៉ាងសមរម្យ។សូមព្រះជាម្ចាស់លើកទឹកចិត្តបងប្អូន បង្ហាញសក្ខីភាពនូវគ្រប់ទីកន្លែងដែលបងប្អូនរស់នៅ។ ព្រះយេស៊ូនឹងប្រទានពរឱ្យបងប្អូនជានិច្ច។សូមព្រះជាម្ចាស់ប្រទានពរឱ្យអស់បងប្អូនដែរ ៕