អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី០២ ខែកញ្ញាឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី១៣ ខែសីហាឆ្នាំ២០២៣ តាមម៉ាថាយ ១៦,២១-២៧អត្ថាធិប្បាយដោយលោកបូជាចារ្យ ជួរ ដាម៉ូ
បងប្អូនជាទីស្រឡាញ់!ថ្ងៃនេះអត្ថសចបទព្រះគម្ពីរដំណឹងល្អ និយាយអំពីព្រះយេស៊ូដែលបង្ហាញគម្រោងការណ៍ព្រះអង្គ ត្រូវសុគតទៅប្រាប់ដល់មហាជន ក្រោយមកលោកសិលាបានហៅព្រះយេស៊ូដាច់ឡែកពីគេ ហើយគម្រោមប្រាប់ព្រះយេស៊ូកុំឱ្យនិយាយបែបនេះ ដោយសារមិនពិរោះស្តាប់ប៉ុន្មាននោះទេ ពេលដែលយើងនិយាយអំពីយើងស្លាប់ថ្ងៃណាជាដើម។ ក្រោយមកព្រះយេស៊ូមានព្រះបន្ទូលប្រាប់លោកសិលា ឱ្យត្រឡប់ក្រោយវិញ កុំបាំងផ្លូវរបស់ព្រះយេស៊ូ ដោយតែនេះជាគម្រោងការណ៍របស់ព្រះជាម្ចាស់ មិនមែនគម្រោងការណ៍របស់មនុស្សលោកទេ ហើយគំនិតសរបស់លោកសិលានេះ ចេញពីមារសាតាំង នេះជារឿងទាំងមូលក្នុងអត្ថបទគម្ពីរដំណឹងល្អនៅថ្ងៃនេះ។
បងប្អូនជាទីស្រឡាញ់ អ្វីដែលខ្ញុំចង់ឱ្យបងប្អូនសាកស្រម៉ៃមើលថា ប្រសិនបើមាននរណាម្នាក់មកជួបបងប្អូន ហើយប្រាប់ថា ប្រហែលជាខ្ញុំអាចស្តាប់នៅថ្ងៃនេះ រឺថ្ងៃនោះ ប្រហែលខ្ញុំស្លាប់បែបនេះ រឺបែបនោះ តើបងប្អូនមានអារម្មណ៍យ៉ាងណាដែរ។ សម្រាប់ខ្ញុំ ខ្ញុំមានអារម្មណ័ថាប្រហែលជាបុគ្គលនោះចង់ធ្វើអត្ថឃាតខ្លួនឯងរឺយ៉ាងណា។ ខ្ញុំគិតថាលោកសិលា មានហេតុផលច្បាស់លាស់របស់លោក ដើម្បីឃាតព្រះយេស៊ូ កុំឱ្យនិយាយរឿងស្លាប់បែបនេះ បែបនោះ លោកសិលាប្រហែលជាអាចគិតថាពាក្យដែលព្រះយេស៊ូនិយាយ ជារឿងអត់ប្រយោជន៍។ ប៉ុន្តែប្រសិនបើយើងរិះគិតស៊ីជម្រៅក្នុងអត្ថបទគម្ពីរដំណឹងល្អថ្ងៃនេះ មូលហេតុលោកសិលារំលឹកព្រះយេស៊ូកុំឱ្យនិយាយអំពីសេចក្តីស្លាប់អាចមាន២ចំនុច៖ ទី១ លោកសិលាបារម្ភអំពីព្រះយេស៊ូ នេះជារឿងសំខាន់ក្នុងអត្ដបទព្រះគម្ពីរ ទី២ គាត់មិនមែនបារម្ភតែព្រះយេស៊ូប៉ុណ្ណឹងនោះទេ ដោយលោករំពឹងថា ព្រះយេស៊ូនឹងក្លាយជាមេដឹកនាំម្នាក់ ដែលនឹងដឹកនាំជនជាតិអ៊ីស្រាអែល ហើយក៏អាចនឹងជួយរំដោះជនជាតិអ៊ីស្រាអែលចេញពីអាណានិគមន៍របស់ជនជាតិរ៉ូម៉ាំងក្នុងសម័យនោះ។ សាកស្រម៉ៃមើល ចំពោះលោកសិលា លោកបារម្ភពីព្រះយេស៊ូ ខ្លាចព្រះយេស៊ូសុគត ប៉ុន្តែអ្វីសំខាន់គាត់ខ្លាចបាត់បង់ព្រះយេស៊ូ គឺបាត់បង់មេដឹកនាំ បាត់បងក្តីសង្ឃឹមរបស់គាត់។ អ្វីដែលយើងរៀនបានពីព្រះគម្ពីរថ្ងៃនេះ គឺមាន២ចំនុចដើម្បីឱ្យយើងទៅត្រិះរិះពិចារណា ដូចលោកសិលា បង្ហញក្តីបារម្ភចំពោះព្រះយេស៊ូ ប៉ុន្តែនៅពីក្រោយក្តីបារម្ភនេះ គឺលោកសិលាខ្លាចបាត់បងព្រះយេស៊ូ ដែលជាមេដឹកនាំ ដែលជួយរំដោះជនជាតិអ៊ីស្រាអែល។ ចុះចំពោះយើង តើយើងទាំងអស់គ្នា សព្វថ្ងៃនេះ តើយើងស្វែងរកព្រះយេស៊ូ ដោយសារយើងស្រឡាញ់ព្រះអង្គពិតប្រាកដមែន រឺយើងស្រឡាញ់អ្វីដែលព្រះយេស៊ូ រឺព្រះសហគមន៍បានផ្តល់ឱ្យពួកយើង នេះជាសំនួរទី១ដែលខ្ញុំចង់សួរពួកយើងទាំងអស់គ្នា ដើម្បីយកទៅពិចារណាក្នុងនាមជាគ្រីស្តបរិស័ទ។ សំនួរទី២ ក្នុងនាមយើង ជាក្រុមសង្គហៈ ជាគ្រីស្តបរិស័ទ ជាក្រុមយុវជន ក្រុមផ្សេងៗក្នុងពិធីបុណ្យ តើសព្វថ្ងៃនេះ យើងដឹកនាំព្រះសហគមន៍យ៉ាងដូចម្តេច? តើយើងដឹកនាំដៅការបារម្ភពិតប្រាកដអំពីព្រះរាជរបស់ព្រះជាម្ចាស់ អំពីបុត្រធីតារបស់ព្រះជាម្ចាស់ រឺក៏យើងដឹងនាំសារយើងខ្លាចបាក់មុខមាត់ បារម្ភពីកិត្តិយសរបស់ខ្លួន។ បងប្អូនអើយ យើងត្រូវការចូលជ្រៅទៅក្នុងអត្ថបទព្រះគម្ពីរនឹង ចូលជ្រៅទៅក្នុងសំនួរដែលទាក់ទងនឹងការបម្រើព្រះសហគមន៍ ទំនាក់ទំនងជាមួយព្រះគ្រីស្ត ដូច្នេះហើយ២សំនួរដែលខ្ញុំបានសួរបងប្អូន នាំឱ្យយើងគិតថា នៅពេលដែលព្យាយាមស្គាល់ព្រះយេស៊ូ ដោយសារយើងស្រឡាញ់ព្រះយេស៊ូពិតប្រាកដ រឺក៏យើងចង់ស្គាល់ព្រះយេស៊ូ ចង់តាមព្រះអង្គដោយសារតែ ព្រះអង្គផ្តល់អ្វីមួយឱ្យយើង រឺព្រះសហគមន៍ផ្តល់អ្វីឱ្យយើង សូមបងប្អូនសួរខ្លួនឯងបន្ថែមទៀត។ សូមបងប្អូនអធិដ្ឋានដើម្បីសូមព្រះជាម្ចាស់ប្រទានព្រះអំណោយទាន ដើម្បីឱ្យយើងប្រកដជាស្រឡាញ់ព្រះយេស៊ូយ៉ាងពិតប្រាកដមែន ដោយគ្មានបំណងអ្វីមួយលាក់ពីក្រោយ។ យើងស្រឡាញ់ព្រះយេស៊ូ ដោយសារតែយើងស្រឡាញ់ព្រះយេស៊ូ ហើយនាំឱ្យយើងចង់បម្រើអ្នកដទៃ មិនមែនដោយសារតែចង់បានមុខមាត់ ប្រាក់រង្វាន់ពីព្រះយេស៊ូ រឺព្រះសហគមន៍ទេ។