អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី០១ ខែតុលាឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី០១ ខែតុលាឆ្នាំ២០២៣ តាមម៉ាថាយ ២១,២៨-៣២អត្ថាធិប្បាយដោយលោកលោកបូជាចារ្យ ជួរ ដាម៉ូ
បងប្អូនជាទីស្រឡាញ់!មុនចាប់ផ្តើមធម្មទេសនានៅថ្ងៃនេះ លោកឪពុកចង់សួរពួកយើងថា ក្នុងជីវិតរបស់យើង តើយើងឱ្យតម្លៃទៅលើពាក្យសម្តី រឺទង្វីរបស់បុគ្គលម្នាក់? នៅថ្ងៃនេះ ព្រះយេស៊ូជំរុញពួកយើងដែលជាគ្រីស្តបរិស័ទ ឱ្យហ៊ានប្រកាសថាស្រឡាញ់ព្រះជាម្ចាស់ឱ្យអស់ពីចិត្ត ហើយយកព្រះអង្គជាទីពឹង យកព្រះបន្ទូលជាអាហារ ដោយសុខចិត្តចូលរួមជាមួយព្រះសហគមន៍។ តើយើងបានធ្វើតាមអ្វីដែលយើងបានប្រកាសរឺនៅ? តើទង្វើដែលយើងបានប្រព្រឹត្តប្រចាំថ្ងៃ វាបានបង្ហាញពីអ្វីដែលយើងបានប្រកាសហើយរឺនៅ? ដូច្នះហើយបងប្អូនអើយ! ប្រសិនថ្ងៃនេះបងប្អូនប្រាប់ថា ពាក្យសម្តីល្អជាងទង្វី ថ្ងៃក្រោយប្រសិនបើក្បត់ពាក្យសន្យារបស់បងប្អូន តើបងប្អូនត្រូវខឹងរឺទេ? មិនគួរទេ ព្រោះដោយសារនេះជាអ្វីដែលបងប្អូនជ្រើសរើសថា ពាក្យសម្តីសំខាន់ជាងទង្វី ប៉ុន្តែចំពោះខ្ញុំវិញ ទង្វីគឺសំខាន់ជាងពាក្យសម្តី ទង្វីនាំឱ្យពាក្យសម្តីដែលបានប្រកាសនោះបង្កើតបានជាខឹ្លមសារ។
ថ្ងៃនេះអត្ថបទគម្ពីរនិយាយអំពីចំណុចនេះ រវាងកូនទាំង២នាក់នៅក្នុងព្រះគម្ពីរ កូនច្បងដែលឪពុកសួរទៅចម្ការរឺអត់? គាត់ឆ្លើយថាអត់ទៅ តែក្រោយមកគាត់ទៅ រឺឯកូនពៅ ឆ្លើយថាទៅ បែរជាអត់ទៅ ដូចនេះមានតែការនិយាយតែអត់មានទង្វី នាំឱ្យអត់មានខឹ្លមសារ យើងឃើញថាអ្នកដែលធ្វើតាមព្រះហឫទ័យព្រះជាម្ចាស់គឺកូនច្បង ទោះមាត់ឆ្លើយថាអត់ ប៉ុន្តែទង្វើបានសម្តែងថាទៅ។ គាត់ចេញទៅ ដូច្នេះទង្វីសំខាន់ណាស់ក្នុងជីវិតរបស់យើងជាគ្រីស្តបរិស័ទ ហើយបើមានតែសម្តីអត់មានទង្វី ហើយគិតថាពាក្យសម្តីគ្រប់គ្រាន់ហើយ ថ្ងៃណាមួយប្រសិនបើមានបុគ្គលម្នាក់ក្បត់ពាក្យសម្តីរបស់ខ្លួន យើងមិនអាចខឹងគេបានទេ បើយើងគិតថាពាក្យសម្តីសំខាន់។ ដូចគ្នាដែរសូមសួរខ្លួនឯងប្រសិនបើយើងខ្លួនឯងជាគ្រីស្តបរិស័ទយើងមិនឱ្យតម្លៃលើទង្វីរបស់ខ្លួនក្នុងការប្រកាសជំនឿរបស់យើងម្នាក់ៗទេ យើងក៏ពិបាកបន្ទោសនរណាម្នាក់ដែលគេក្បត់ពាក្យសម្តីនឹងយើងដែរ។
បងប្អូននៅថ្ងៃនេះព្រះយេស៊ូរំលឹកយើងម្តងទៀត ហើយសូមឱ្យយើងទូលអង្វរព្រះជាម្ចាស់សូមឱ្យព្រះអង្គប្រោសប្រទានឱ្យយើងដែលជាគ្រីស្តបរិស័ទ ចេះបំពេញខ្លឹមសារ បំពេញនូវទម្ងន់ចំពោះពាក្យសម្តីដែលយើងបាននិយាយចេញទៅក្នុងជីវិតប្រចាំថ្ងៃ។ តាមរយៈពាក្យសម្តីរបស់យើង សូមឱ្យយើងក្លាយជាសក្ខីភាព ធ្វើជាបន្ទាល់អំពីព្រះជាម្ចាស់ ដើម្បីឱ្យខ្លួនយើងដែលប្រកាសថាជាបុត្រធីតារបស់ព្រះជាម្ចាស់ពិតមែន ជាបុត្រធីតារបស់ព្រះជាម្ចាស់តាមរយៈទង្វី តាមរយៈការពំពេញខ្លឹមសារពាក្យសម្តីដែលយើងបានប្រកាសក្នុងពេលយើងជ្រមុជទឹក ដើម្បីឱ្យខ្លឹមនឹងក្លាយជារូបកាយដ៏ពិតប្រាកដក្នុងជីវិតប្រចាំថ្ងៃរបស់យើង៕