ថ្ងៃទី0៧ ខែមករាឆ្នាំ២០២៥ អត្ថាធិប្បាយគម្ពីរម៉ាកុស ៦,៣៤-៤៤បកស្រាយដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី

ថ្ងៃនេះយើងស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ចំពោះការប្រោសប្រណី! ក្នុងព្រះបន្ទូលរបស់សន្តម៉ាកុស​នៅ​ក្នុង​ថ្ងៃ​នេះបាននិយាយអំពី​ ព្រះជាម្ចាស់យេស៊ូគ្រីស្ត​បាន​ចិញ្ចឹម​ប្រជាជនប្រាំពាន់នាក់។  បាទ​បង​ប្អូន! នៅក្នុ​ងការ​រស់នៅ​ជាមួយព្រះអង្គ នឹងដើរជាមួយព្រះអង្គ​យើងមានការប្រឈមជារឿយៗ ហើយ​កា​រ​ប្រឈមនឹងគឺការខ្វះខាតខាងផ្លូវកាយ ជាពិសេសរឿងម្ហូមអាហារ ជាកត្តាសំខាន់មួយ​ដែល​នាំព្រះយេស៊ូ និង​សាវ័កឲ្យដោះស្រាយ ប៉ុន្តែនៅក្នុងការចិញ្ចឹមប្រជាជនប្រាំពាន់នាក់នឹង​មិន​មែ​ន​គ្រាន់​តែ​បង្ហាញថា​ព្រះ​អង្គ​​មានអំណាចនៃការគ្រប់គ្រង ឬការចែករំលែកប្រជាជនបានតែប៉ុណ្ណោះទេ ប៉ុន្តែ​ព្រះអង្គ​ចង់​ឱ្យ​យើង​បាន​ស្គាល់ការប្រណីសន្តោសរបស់ព្រះជាម្ចាស់។

ការដឹងថា​ព្រះយេស៊ូ​មាន​សេចក្តី​មេត្តា​ករុណា​ចំពោះ​យើង​ ការអស្ចារ្យមិនគ្រាន់តែជាការបំពេញ​សេចក្តី​ត្រូវ​ការខាង​ផ្លូវកាយ​សម្រាប់ព្រះយេស៊ូគ្រីស្តគឺ​ជា​របៀប​​បង្រៀន ឬដាស់តឿន​យើង​ឱ្យដឹង​ថាព្រះ​យេស៊ូ​នៅ​ស្រឡាញ់ និងជួយយើងគ្រប់ពេលវេលា។ ដូច្នេះពេលព្រះអង្គធ្វើរបៀបនេះ ក៏ព្រះអង្គ​ត្រូវ​ការ​ទុកចិត្តទៅលើរបៀបរបស់ព្រះអង្គ ចំនែកក្រុមសាវ័កអាចមានរបៀប ដោះ​ស្រាយ​បញ្ហាពីហ្នឹង។

បើគិតតាមរបៀបធម្មតាត្រូវការលុយដើម្បីទិញនំបុ័ង និងម្ហូប​មក​ចែក​ប្រជាជន! ទោះយ៉ាងណា​ក៏តែ​មិន​គ្រប់គ្រាន់! ​ព្រះយេស៊ូ​បាន​ប្រាប់គាត់ថា ​ចូរទៅមើលថាមាននំបុ័ង ឬមានអ្វីខ្លះទៀតទេ! ចំណុចនេះ​ពួក​គាត់​​ត្រូ​វការ​រត់​ទៅ​រករបស់ ឬនឹករកវិធីផ្សេងពីនេះទៀត! ត្រង់នេះ​មាន​ន័យថានៅពេលដែលយើងជួបបញ្ហា សូមឲ្យយើងរកដំណោះស្រាយ និងរិះរកច្រកចេញឲ្យលទ្ធភាព ​ហើយទុកចិ​ត្តលើ​ព្រះអង្គ​ក្រោយ​ក្រុម​សាវ័ក​បានដឹង​និងយល់ពីអង្គហេតុនេះ ព្រះយេស៊ូបានឲ្យសាវ័កចាត់ចែងឱ្យប្រជាជនអង្គុយជាក្រុមៗ ហើយ​ក៏បា​ន​ឱ្យសាវ័ក​ទៅចែក​នំបុ័ង​ម្តងទៀត ពេលនោះឃើញថា នំបុ័ងមានរហូត​គ្រប់​គ្រាន់​សម្រាប់មនុស្ស​ទាំង​អស់។​មានន័យថាព្រះអង្គក៏ត្រូវការសាវ័កនឹងទៅចាត់ចែងកម្មវិធីនៃការអស្ចារ្យរបស់ព្រះអង្គចូលរួមចំណែកមួយនៃការអស្ចារ្យរបស់ព្រះអង្គ។ បាទបងប្អូន! យើងជាគ្រីស្តបរិស័ទយើងទាំង​អស់គ្នាជា​សាវ័ក​របស់​ព្រះយេ​ស៊ូ​ពិ​តមែនការងារ ឬបេសកកម្ម ឬអ្វីដែលយើងចង់ធ្វើ​ថ្វាយ​ទៅ​ព្រះជាម្ចាស់ជូន​កាល​យើង​ធ្វើ​អស់​ពី​លទ្ធភាព​ហើយ ហើយ​យើងដឹងថាយើងមិនអាចទៅរួចទេព្រោះលទ្ធភាពយើងមានកំរិត យើង​ខ្វះនេះខ្វះនោះ ប៉ុន្តែនៅពេលដែលយើងផ្ញើជីវិត ផ្ញើគម្រោងការណ៍របស់យើង ផ្ញើ​កិច្ច​ការរបស់យើងលើព្រះអង្គ យើង​នឹងឃើញថា ព្រះអង្គនឹងបំភ្លឺយើងដើម្បីធ្វើកិច្ចការនោះឱ្យសម្រេច។

ដូច្នេះពេលយើងចូលរួមការងារជាមួយព្រះអង្គក៏ដូចជាសហការណ៍ជាមួយអ្នកដឹកនាំព្រះសហគមន៍របស់យើង ជាមួយលោកអភិបាល ជាមួយលោកបូជាចារ្យ ឬជាមួយបងប្រុស​បងស្រីក្តី កិច្ច​ការដែល​យើង​ធ្វើ​ជា​មួយគ្នាមិនថាការសង្រ្គោះ ​នោះក៏អាច​សម្រេច​បាន​ដោយ​ជោគ​ជ័យ៕

 

Daily Program

Livesteam thumbnail