ថ្ងៃទី0២ ខែមករាឆ្នាំ២០២៥ អត្ថាធិប្បាយគម្ពីរយ៉ូហាន១,១៩-២៨ បកស្រាយដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល

បងប្អូនប្រហែលជាបងប្អូនឆ្ងល់ក្រោយពេលអានអត្ថបទដំណឹងល្អនៅថ្ងៃនេះ ដោយសារនិយាយអំពីលោក​យ៉ូ​ហាន​​​បាទីស្តមិននិយាយអំពីព្រះយេស៊ូដែលទើបតែប្រសូត្រ។ យើងទើបប្រារព្ធពិធីបុណ្យណូអែល​ស្រាប់​តែដល់រឿងលោកយ៉ូហានបាទីស្ត​នឹងបង្ហាញឱ្យក្រុមសាវ័កឃើញព្រះយេស៊ូ និងក្រុមសាវ័កដើរ​តាម​ព្រះ​អង្គ! តាមពិត​ព្រះសហគមន៍សុំ​ឱ្យយើងរិះគិតអំពីព្រះយេស៊ូមិន​មែននៅក្នុ​ងឋានៈជាទារក​ដែលទើប​តែ នឹង​កើត! តែក្នុងឋានៈជាអ្នកប្រកាសដំណឹងល្អ ព្រោះ​ព្រះយេស៊ូយាង​មកដើម្បី​ប្រកាស​ដំណឹង​ល្អ​។

ទោះបីយើងមិនសូវស្គាល់ពីកុមារភាពរបស់ព្រះយេស៊ូប៉ុន្តែមិនសំខាន់ទេ ព្រោះ​ព្រះយេស៊ូ​ជា​អ្នក​ប្រកាស​ដំណឹង​ល្អ! ដើម្បីយល់ច្បាស់អំពីព្រះយេស៊ូ! ​យើងត្រូវ​រិះ​គិតអំពីលោក​យ៉ូហានបាទីស្ត​​ជា​អ្នក​ដែល​ទទួល​ស្គាល់ថា លោកយេស៊ូជាព្រះគ្រីស្ត ជាព្រះមេស្ស៊ី។ ពេលលោកយ៉ូហាន​កំពុងតែ​ជ្រមុជ​ទឹកឲ្យ​ជន​ជាតិ​អ៊ីស្រាអែលដែលចង់កែប្រែចិត្តគំនិតមុននឹងព្រះមេស្ស៊ីនឹងយាងមក! យើងឃើញ​នៅក្នុងអត្ថបទ​ថ្ងៃនេះ​មេដឹក​នាំសាសនាគេសួរលោកយ៉ូហានគឺជានរណា? តើ​គាត់ជ្រមុជទឹកឱ្យជនជាតិអ៊ីស្រាអែល​ក្នុងនាម​នរណា? ហើយគាត់មានអំណាចមកពីណា? តើលោកជាព្រះគ្រីស្ត?

លោកយ៉ូហានថាលោកមិនមែនជាព្រះគ្រីស្តទេ! គឺម្នាក់ផ្សេងទៀត! ចម្លើយរបស់លោកយ៉ូហានសំដៅ​​លើ​ព្រះយេស៊ូ។ លោកយ៉ូហាននិយាយថាលោកជាសម្លេងលាន់​ឮ​នៅវាលរហោស្ថានដើម្បីរៀបចំ​ទុកជាមុខ​សម្រាប់ព្រះជាម្ចាស់ដែលកំពុងយាងមក។ សម្រាប់យើងនៅថ្ងៃនេះយើងមានបានគិតទេថា  តើយើង​ជាន​រ​ណា? យើងជានរណាមិនសំខាន់ទេ! ​សំខាន់យើងជាសាវ័ករបស់​ព្រះយេស៊ូ​ យើង​ជា​អ្នក​ប្រកាស​ដំណឹង​ល្អអំពីព្រះយេស៊ូ។ ដូច្នេះជីវិតរបស់យើងមានព្រះយេស៊ូជាស្នូលជាអ្វីដែលសំខាន់ជាងគេ៕ អាមែន

Daily Program

Livesteam thumbnail