ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥អត្ថបទព្រះគម្ពីរ៖ ម៉ាកុស ៤,២១-២៥ អត្ថាធិប្បាយគម្ពីរ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល

អត្ថបទនេះព្រះយេស៊ូមានព្រះបន្ទូលអំពីចង្គៀងពន្លឺ និងប្រៀបធៀបយើង​ពីសក្ខីភាពរបស់យើងនៅ​ក្នុង​កា​​រ​បញ្ចេញមតិអំពី​ព្រះយេស៊ូដោយមិនខ្លាចបង្ហាញជំនឿដល់អ្នកដទៃ ប្រសិន​បើយើងបាន​ទទួលពី​ព្រះ​យេ​ស៊ូគឺព្រះអំណោយទាននៃជំនឿ ឬការទទួលព្រះអំណោយទានឱ្យយើងចេះស្រ​ឡាញ់អ្នក​ដទៃ សុំ​ឱ្យ​យើង​ធ្វើ​តាមសុំកុំឱ្យយើងលាក់លៀម។

ព្រះយេស៊ូសុំឱ្យយើងរីកចម្រើនដូចជាផ្កាដែលកំពុងតែរីក​ក្រោម​ព្រះអាទិត្យ ដូច្នេះសុំកុំឱ្យយើងខ្លាច ប៉ុន្តែ​សុំ​ឱ្យយើងទទួលពន្លឺដែលមកពីព្រះយេស៊ូ ដើម្បីឱ្យទៅ​ជាមនុស្សពេញវ័យ និងពេញលក្ខណៈ។ ព្រះយេស៊ូ​មានព្រះបន្ទូលបន្ថែមចុងក្រោយថា អស់អ្នក​ដែលមានព្រះ​ជាម្ចាស់ អ្នកនោះ​នឹងទទួបានការប្រោស​ប្រទានអ្វី​ៗទាំងអស់តាមអ្វីដែលយើងមាន និងតាមជំនឿរបស់យើង! ។

ពិតមែន​! ប្រសិនបើយើងមានសេចក្តីស្រឡាញ់តិចតួចសម្រាប់អ្នកដទៃ យើងនឹងទទួលសេចក្តី​ស្រឡាញ់​ពី​ព្រះជាម្ចាស់តិចដូចគ្នា តែបើយើងព្យាយាមស្រឡាញ់អ្នកដទៃ​ឱ្យអស់ពីចិត្តអស់ពីកម្លាំង ព្រះជាម្ចាស់​នឹងស្រឡាញ់​យើង​កាន់តែខ្លាំងឡើងៗ ប្រសិនបើយើងមិនព្រមលើកលែងទោសឱ្យអ្នកដទៃព្រះ​ជាម្ចា​ស់​ក៏​មិនព្រមលើក​លែង​ទោសឱ្យយើងដែរ។

ព្រះជាម្ចាស់ទ្រង់នឹងប្រោសប្រទាននូវអ្វីដែលយើងចង់ផ្តល់ឱ្យអ្នកដទៃ ដូច្នេះកុំ​ឱ្យ​យើងមាន​ចិត្ត​ចង្អៀត​ចង្អល់ ផ្ទុយទៅវិញឱ្យយើងមានចិត្តទូលាយស្រឡាញ់អ្នកដទៃ ​លើក​​លែងទោសឱ្យគេ និងជួយអ្នកដទៃ​កាន់​តែខ្លាំងឡើងៗ ពេលនោះ​យើងនឹង​ទទួល​កាន់​តែ​ច្រើន​ពី​ព្រះជាម្ចាស់។

កុំឱ្យយើងទៅជាមនុស្សកំណាញ់ ប៉ុន្តែសូម​ឱ្យយើងទៅជាមនុស្សដែលពោរ​ពេញ​ដោយ​សម្បុរសធម៌។ អាម៉ែន៕

 

Daily Program

Livesteam thumbnail