ថ្ងៃទី២៧ខែមករាឆ្នាំ២០២៥ អត្ថបទគម្ពីរ៖ ម៉ាកុស ៣,២២-៣០អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ វី សំណាង

នៅក្នុងព្រះគម្ពីរដំណឹងល្អរបស់សន្តម៉ាកុសនៅថ្ងៃនេះយើងបានឃើញ ពីរៀបរាប់អំពីពួកធម្មាចារ្យដែល​បាន​​ចោទប្រកាន់ព្រះយេស៊ូថាមានខ្មោចចូល។ នេះជាអ្វីមួយដែលយើងបានឃើញព្រះយេស៊ូ​បានប្រោស​អ្នក​ជំងឺ​ជាច្រើនឱ្យបានជា ព្រះអង្គបានធ្វើការដ៏អស្ចារ្យជាច្រើន ដែលយើងបានឮនៅ​អាទិត្យមុនៗ។

ទាំង​នោះ​​ជា​មូល​ហេតុ​ដែលពួកធម្មាចារ្យអត់សប្បាយចិត្តនិងព្រះអង្គ  ដូច្នេះគេរកលេសដើម្បីចោត​ប្រកាន់​ទ្រង់។ នេះជាមេរៀនមួយសម្រាប់ជីវិតយើង ពេលខ្លះយើង​​​ធ្វើ​អ្វី​មួយខុសចំពោះអ្នកដទៃ ពេលខ្លះ​មានការ​និយាយ​កុហសគ្នាទៅវិញទៅមក ​បោកបញ្ឆោតគ្នាររស់នៅផ្ទុយនឹងសេចក្តីពិត ពេល​ឃើញ​​អ្នក​ដទៃធ្វើបែប​នេះ​យើងក៏ធ្វើតាម។

ចំពោះព្រះយេស៊ូព្រះអង្គមិនខ្លាចធ្វើអ្វីមួយដែល​ខុសគេ! ត្បិតព្រះអង្គធើ្វ​តាមសេចក្តី​ពិត​បានដោយ​សារ​ព្រះអង្គផ្ទាល់គឺ​ជាសេចក្តីពិត ព្រះអង្គមិនអាចធ្វើអ្វី​ផ្សេងក្រៅពីសេចក្តីពិតដែលប្រឆាំងនឹងខ្លួនឯង។ ដូច្នេះ​បង​ប្អូន! ជីវិតរបស់យើងជាគ្រីស្តបរិស័ទ​យើង​ប្រៀប​បីដូចជាការហែលទឹកបញ្ជ្រាសទិស។  ជាធម្មតាទឹក​ហូ​រពីលើចុះក្រោម ប៉ុន្តែជីវិត​ជា​គ្រីស្តបរិស័ទយើងត្រូវតែហែលបញ្ច្រាសទឹក គឺបញ្ច្រាសនឹងសង្គម​របស់​យើង។

ការ​ហែល​បញ្ជ្រាសនេះទាមទារឱ្យយើងមានការតស៊ូ ជន្នៈ បើថ្ងៃណាមួយ​យើង​បណ្តោយខ្លួន​ ​ភ្លេច​ខ្លួន ទឹកទន្លេនឹងហូរនាំយើងទៅបណ្តាលទឹផ្សេង ទីផ្សេងនោះគឺសង្គម​មិនពិត ការកុហសបោក​ប្រាស់​គ្នា​ទៅ​​វិញ​ទៅ​មក។ ហេតុនេះចូលថែ និងណែនាំជីវិតជាគ្រីស្តបរិស័ទ ឲ្យមានការតស៊ូជា ប្រកាន់​ភ្ជាប់​នូ​វ​សេចក្តីពិត ប្រកាន់​ភ្ជាប់នូវសេចក្តីស្រឡាញ់ដែលព្រះយេស៊ូបានបង្រៀនយើង។

ថ្ងៃនេះព្រះគម្ពីរ​ដំណឹងល្អ​របស់សន្តម៉ាកុសក៏បានលើកទឹកចិត្តយើងដែរ បើទោះបីព្រះយេស៊ូរងការចោទ​ប្រកាន់​ជាច្រើននៅក្នុង​ជីវិត​របស់​ព្រះអង្គ ប៉ុន្តែព្រះអង្គនៅតែមិន​ខ្លាចព្រះអង្គ​នៅតែប្រកាន់​ភ្ជាប់នៅអ្វី​ដែល​ព្រះអង្គបានធ្វើ ដោយ​សារ​ព្រះអង្គដឹងថានូវអ្វីដែលព្រះអង្គធ្វើគឺជាសេចក្តីពិត និង​គាប់ព្រះហឫទ័យ​ព្រះជាម្ចាស់។ អាម៉ែន៕

Daily Program

Livesteam thumbnail