ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ អត្ថបទគម្ពីរ៖ ម៉ាកុស ១៦,១៥-១៨អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន

ដំណឹងល្អថ្ងៃនេះ! ព្រះយេស៊ូចាត់សាវ័កទាំងអស់ឱ្យទៅប្រកាសដំណឹងល្អទូទាំងពិភពលោកដល់មនុស្សគ្រប់ជាតិសាសន៍ និងធ្វើពិធីជ្រមុជទឹក។ រៀងរាល់ឆ្នាំនៅថ្ងៃទី២៥ គឺជាថ្ងៃដែលព្រះសហគមន៍គោរពសន្តប៉ូលកែប្រែចិត្តគំនិត។ ពេញសប្តាហ៍ដែលព្រះសហគមន៍យើងបានមានទំនាក់គ្នា និងគ្នាជាមួយបងប្អូនគ្រីស្តបរិស័ទដែលនិកាយផ្សេងៗគ្នា។ នេះជាសេចក្តីមួយល្អ! តាមរយៈសន្តប៉ូល ឱ្យយើងសុំអង្វរព្រះជាម្ចាស់ដើម្បីឱ្យព្រះសហគមន៍យើងទាំងមូល និងគ្រីស្តបរិស័ទរួបរួមគ្នាជាធ្លុងតែមួយ។
ពីមុនលោកប៉ូលនិងបងប្អូនរបស់លោកម្នាក់ទៀតមានតួនាទីជាគ្រូ គឺជាអ្នកដែលយកចិត្តទុកដាក់គោរពប្រពៃណីសាសនាយូដាយ៉ាងភ្ជាប់ភ្ជួន និងជាអ្នកប្រឆាំងនឹងព្រះយេស៊ូផងដែរ។ ហេតុផលដែលសន្តប៉ូលបានកែប្រែចិត្តគំនិត នៅពេលដែលគាត់បានជួបព្រះយេស៊ូពេលធ្វើដំណើរទៅភូមិដាម៉ាស! ពេលធ្លាក់ពីលើខ្នងសេះ ក៏មានសម្លេងមួយប្រាប់ថា សល់ៗ ហេតុដូចម្តេចបានជាអ្នកធ្វើបាបខ្ញុំ! ចាប់ពីពេលនោះលោកសល់បានភ្ញាក់រំលឹកហើយបានប្រកាសជំនឿ និងកែប្រែចិត្តគំនិត។
សេចក្តីនេះសឱ្យឃើញថា ការដែលលោកសល់មាន និងប្រៀបធៀបនឹងការជួបជាមួយព្រះយេស៊ូដែលព្រះអង្គមករកគាត់ ទោះបីគាត់ជាសត្រូវជាមួយព្រះអង្គក៏ដោយក៏ព្រះយេស៊ូបានត្រាស់ហៅគាត់ និងបានជ្រើសរើសគាត់ធ្វើជាអ្នកប្រកាសដំណឹងល្អ។ ដូច្នេះលោកប៉ូលបានយកចិត្តទុកដាក់ប្រកាសដំណឹងល្អដល់គ្រប់ទីកន្លែង នេះជាគំរូមួយដ៏ល្អសម្រាប់យើងទាំងអស់គ្នា។
បាទ! បងប្អូនជាទីស្រឡាញ់ នៅថ្ងៃដែលព្រះសហគមន៍គោរពសន្តប៉ូលជាគ្រីស្តទូតបានកែប្រែចិត្តគំនិត លោកប៉ូលបានធ្វើការយ៉ាងសស្រាក់សស្រាំដើម្បីប្រកាសដំណឹងល្អទៅគ្រប់ទីកន្លែង ដើម្បីឱ្យមនុស្សលោកឃើញថា ព្រះយេស៊ូដែលមានព្រះជន្មថ្មីដ៏រុរងរឿងនោះពិតជាមករកយើង ពិតជាត្រាស់ហៅយើងដូចសន្តប៉ូល ទោះបីយើងជាមនុស្សទន់ខ្សោយបានប្រព្រឹត្តអំពើបាបយ៉ាងណាក៏ដោយ ប៉ុន្តែគ្រោងការណ៍របស់ព្រះជាម្ចាស់គឺមនុស្សគ្រប់រូមមានតម្លៃ មនុស្សគ្រប់រូបមានឱកាសដើម្បីកែប្រែចិត្តគំនិត នឹងមានឱកាសដើម្បីប្រកាសដំណឹងល្អដល់មនុស្ស្រគ្រប់ជាតិសាសន៍ថា យើងមានព្រះនៃសេចក្តីស្រឡាញ់។
តាមរយៈសន្តប៉ូលនៅថ្ងៃដែលលោកកែប្រែចិត្តគំនិតនិងជឿលើដំណឹងល្អនេះ! សូមឱ្យយើងទាំងអស់គ្នាយកគំរូតាមសន្តប៉ូលធ្វើជាសាក្សីអំពីព្រះគ្រីស្តដែលមានព្រះជន្មថ្មីដ៏រុងរឿង។ អាម៉ែន៕
Daily Program
