ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ អត្ថបទគម្ពីរ យ៉ូហាន (៨,៣១-៤២)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រ៉ាជេត ហាសាពូទី

បងប្អូនជាទីគោរពនៅក្នុងអត្ថបទថ្ងៃនេះតាមយ៉ូហាន (៨,៣១-៤២) ព្រះយេស៊ូមានព្រះបន្ទូលថា ប្រសិន​បើ​អ្នករាល់គ្នាស្ថិតនៅជាប់នឹងពាក្យរបស់ខ្ញុំអ្នករាល់គ្នាពិតជាសាវ័ករបស់ខ្ញុំមែន។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​បញ្ជាក់ថា កាលដែលស្ថិតនៅជាប់ព្រះអង្គធ្វើឱ្យមនុស្សយើងក្លាយជាសាវ័ករបស់ព្រះអង្គពិតប្រាកដ។ អត្ថ​បទនេះមានន័យថា ពួកយើងស្តាប់បង្គាប់ព្រះបន្ទូលរបស់ព្រះអង្គដើម្បីក្លាយជាសាវ័ករបស់ព្រះអង្គ បើពួក​យើងស្ថិតនៅជាប់នឹងព្រះបន្ទូលរបស់ព្រះអង្គ​ពួកយើងមិនឯកោទេ។

ផ្ទុយទៅវិញពួកយើងក្លាយទៅជាសាវ័ករបស់ព្រះអង្គពិតប្រាកដ។ ព្រះយេស៊ូមានព្រះបន្ទូលថា ប្រសិន​បើ​អ្នក​រាល់​គ្នាស្ថិតនៅជាប់នឹងពាក្យរបស់ខ្ញុំ អ្នករាល់គ្នានឹងស្គាល់សេចក្តីពិត ហើយ​សេចក្តី​ពិតរំដោះ​អ្នក​រាល់​គ្នា​ឱ្យមានសេរីភាពមានន័យថា ព្រះយេស៊ូពិតជាព្រះបុត្រារបស់ពជាអម្ចាស់​ ហើយព្រះអង្គ​រំដោះ​មនុស្ស​យើ​ង​​ឱ្យរួចពីអំពើបាប។ ព្រះអង្គមានព្រះបន្ទូលអញ្ចើញពួកយើងជឿលើព្រះអង្គ គឺស្ថិតនៅជាប់នឹង​ពាក្យ​របស់​ព្រះអង្គ ដើម្បីក្លាយជាសាវ័ករបស់ព្រះអង្គពិតប្រាកដ នឹងទទួលការសង្គ្រោះ។

កាលដែលជនជាតិយូដាដែលជឿលើព្រះយេស៊ូ ទ្រង់​មានព្រះបន្ទូលអំពីការរំដោះឱ្យមានសេរីភាព គេ​នាំ​គ្នា​ទូល​ព្រះអង្គថា យើងជាកូនចៅរបស់លោកអាប្រាហាំ ខ្ញុំមិនដែលធ្វើទាសាអ្នកណាឡើយ។ ព្រះយេស៊ូមា​ន​ព្រះបន្ទូលថា អ្នកណាប្រព្រឹត្តអំពើបាប អ្នកនោះជាខ្ញុំបម្រើរបស់អំពើបាប។ ជនជាតិយូដាគិត​ថាពួក​គេ​ជា​កូន​ចៅរបស់លោកអាប្រាហាំ ប៉ុន្តែពួកគេមិនធ្វើកិច្ចការដូចលោកអាប្រាហាំធ្លាប់ធ្វើទេ។ លោកអា​ប្រាហាំ​ធ្លាប់​ផ្ញើជីវិតទាំងស្រុងលើព្រះជាអម្ចាស់ ព្រះយេស៊ូមានព្រះបន្ទូលបញ្ជាក់ថា អ្នកណាជាកូនចៅរបស់​ព្រះជា​អម្ចាស់មែន អ្នកនោះនឹងស្រឡាញ់ព្រះយេស៊ូ ត្បិតព្រះអង្គចេញពីព្រះអម្ចាស់។

សូមអត្ថបទនេះជួយពួកយើងស្ថិតនៅជាប់នឹងពាក្យរបស់ព្រះអង្គជានិច្ច និងសូមពួកយើងជាគ្រីស្តបរិស័ទ​អនុវត្តន៍តាមព្រះបន្ទូល​របស់ព្រះអង្គជានិច្ច។ សូមព្រះជាអម្ចាស់ប្រទានពរយើង៕  

Daily Program

Livesteam thumbnail