ថ្ងៃទី០៦ ខែកុម្ភៈឆ្នាំ ២០២៥អត្ថបទគម្ពីរ៖ ម៉ាកុស ៦,៧-១៣អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល

នៅថ្ងៃនេះព្រះយេស៊ូចាត់សាវ័កទាំងដប់ពីរឱ្យទៅប្រកាសដំណឹងល្អ ព្រះអង្គប្រៀបដូចជាគ្រូបង្ហាត់ និងបានចាត់ឲ្យក្រុមសាវ័កដកពិសោធន៍ តាមរយៈការប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់។ ដូចពេលខ្ញុំនៅទេវវិទ្យាល័យខ្ញុំធ្លាប់រស់នៅក្នុងព្រះសហគមន៍ដើម្បីវឹកហាត់សកម្មភាពភាពខ្លួន។
កាលនោះខ្ញុំក៏បានសួរខ្លួនថា តើខ្ញុំចង់ធ្វើជាបូជាចារ្យពិតប្រាកដមែនឬទេ? ដើម្បីជួយដល់ការរិះគិតពិចារណាអំពីអនាគតរបស់យើង ព្រះសហគមន៍ជួយណែនាំគ្រីស្តបរិស័ទឱ្យសាកល្បង កុំឱ្យសម្រេចចិត្តលឿនពេកគឺសំដៅលើអស់អ្នកដែលចង់ធ្វើជាគ្រីស្តបរិស័ទគេត្រូវតែធ្វើជំហានទីមួយសិន ដើម្បីមើលឃើញសកម្មភាពព្រះសហគមន៍។
អ្វីដែលខ្ញុំចង់និយាយនោះ គឺអត្ថបទនេះព្រះយេស៊ូដូចជាជួយយើងនៅក្នុងការប្រកាសដំណឹងល្អ និងបង្រៀនក្រុមសាវ័ក ព្រះយេស៊ូលើកទឹកចិត្តឱ្យយើងត្រៀមទុកជាមុនកុំឱ្យយើងសម្រេចចិត្តលឿនពេក ជៀសវាងស្តាយក្រោយ។
ព្រះយេស៊ូផ្តែផ្តាំក្រុមសាវ័កកុំឱ្យយករបស់ទៅជាមួយគេត្រូវតែពឹងលើធម៌មេត្តាករុណា និងព្រះហឫទ័យប្រណីសន្តោស។ ជីវិតរបស់យើងក៏ចឹងដែរ ពេលយើងបានសម្រេចចិត្តហើយគឺយើងទៅមុខ ទៅមុខដោយយកព្រះជាម្ចាស់ជាទីពឹងពេលនោះប្រហែលជាយើងទទួលសុភមង្គលនៅក្នុងលោកនេះ៕
Daily Program
