ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥អត្ថបទគម្ពីរ៖លូកា ២,២២-៤០អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន

ថ្ងៃនេះលោកពុកមកបកស្រាយព្រះគម្ពីរទាក់ទង និងជំនឿ។ ជំនឿគឺជាកត្តាសំខាន់​សម្រាប់គ្រីស្តបរិស័ទ​គ្រប់រូប កត្តាសំខាន់នោះគឺព្រះយេស៊ូបានសោយទិវង្គត និងមានព្រះជន្មរស់​ឡើងវិញ​គង់​នៅ​កណ្តាល​យើង ហេតុនេះបានជាជំនឿគឺជាកត្តាសំខាន់សម្រាប់គ្រីស្តបរិស័ទគ្រប់ៗរូប។ លោកយ៉ូហានបាន​បញ្ជាក់​ថា បើព្រះយេស៊ូមិនសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញទេ នោះជំនឿ​របស់​យើងក៏អត់មាន​ន័យ​ដែរ។

ព្រះយេស៊ូបានគង់នៅកណ្តាលយើងគឺ ដើម្បីណែនាំយើងឱ្យនៅ​ជាមួយ​ព្រះជាម្ចាស់ជាធ្លុងតែមួយ។ ជំនឿ​នាំ​ឱ្យយើងទទួលការសង្គ្រោះ ជំនឿនាំឱ្យយើងទុកចិត្ត និង​ផ្ញើ​ជីវិត​ទាំងស្រុងលើព្រះជាម្ចាស់ ហើយ​ជំនឿ​ដែល​នឹងផ្តល់ការសង្គ្រោះដល់យើង ដល់មនុស្សលោកគ្រប់ៗរូប។ បងប្អូន​ជ្រាបទេថា តើជំនឿ​ពិតប្រា​កដ​នោះគឺជាអ្វី? ជំនឿពិត​ប្រាកដនោះ​ គឺ​ជឿថាព្រះយេស៊ូ​ដែល​បានសោយទិវង្គត​លើឈើឆ្កាងជា​មួយអ្នក​ទោស​​ និងមានព្រះជន្ម​រស់​ឡើងវិញ នឹងធ្វើឲ្យពិភពលោកមានជីវិតថ្មី! ហើយបងប្អូននឹងខ្ញុំក៏​ទទួល​ជីវិត​ថ្មី​ដែរ។

បងប្អូនបានដឹងហើយថា! ជីវិតថ្មីដែលបងប្អូនបានទទួលនោះគឺជាព្រះអំណោយទានដោយសារពិធី​ជ្រមុជទឹក។ នៅថ្ងៃនេះដោយសារជំនឿយើងក្លាយជាគ្រួសារតែមួយ ជឿ និងគោរពលើព្រះជាម្ចាស់តែមួយ សេចក្តីសង្ឃឹម​តែ​មួយ និងអំណរសប្បាយតែមួយលើព្រះជាម្ចាស់។ សូមព្រះយេស៊ូជាព្រះគ្រីស្តជាព្រះ​អម្ចាស់នៃ​យើង​បង្រូប​បង្រួលយើងដោយជំនឿ។ រាល់ពេលដែលព្រះយេស៊ូធ្វើការអស្ចារ្យ ព្រះយេស៊ូតែង​តែ​សួរថា តើអ្នក​ជឿ​លើ​ខ្ញុំ ឬអត់? សូមជឿ និងសូមកែប្រែចិត្តគំនិត។

បាទ! ខ្ញុំសូមជូនពរបងប្អូន ហើយសុំសេចក្តីសុខសាន្ត​ដល់​បង​ប្អូន សូមឱ្យយើងមានជំនឿ​បើកចិត្តទទួល​ព្រះយេស៊ូនៅក្នុងជីវិតរបស់យើង។ អាម៉ែន៕

Daily Program

Livesteam thumbnail