កិច្ចការរបស់គ្រីស្តបរិស័ទជាភ័ស្តុតាងបញ្ជាក់ពីការរស់ឡើងវិញរបស់ព្រះយេស៊ូ!

បកស្រាយដោយ៖ លោកបូជាចារ្យ អេមេល្សដាល​ ហ្វ្រង់ស្វ័រ(ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ)

បូ. ហ្វ្រង់ស្វ័រ៖ ពេលយើងអានអត្ថបទព្រះគម្ពីរដំណឹងល្អ យើងបានដឹងពីហេតុការណ៍មួយដែលបានកើតឡើងពិតប្រាកដ គឺហេតុការណ៍ដែលក្រុមគ្រីស្ទូតបានរត់ចោលព្រះយេស៊ូ ពេលព្រះអង្គត្រូវបានគេឆ្កាង។ កន្លែងនេះបញ្ជាក់ថា ក្រុមគ្រីស្ទូតជាមនុស្សកំសាក ខ្លាចស្លាប់ ឯជនជាតិយូដា ក៏ខ្លាចជនជាតិរ៉ូមាំងដែរ។ ក្រោយមកអ្នកទាំងអស់នោះបានក្រែប្រែចិត្តគំនិត ប្រែជាក្លាហានចេញមុខទៅប្រកាសអំពីការរស់ឡើងវិញរបស់ព្រះយេស៊ូ ដែលជាដំណឹងល្អនៅក្នុងប្រវត្តិសាស្រ្ត រហូតដល់ពួកគេបានបូជាជីវិតរបស់គេគ្រប់គ្នា។

ដូច្នេះយើងឃើញថាគ្រីស្តបរិស័ទដើមដំបូងបានផ្លាស់ប្តូរក្រោមហេតុការណ៍មួយដ៏អស្ចារ្យ ទាំងសកម្ម​ភាពប្រចាំថ្ងៃ និងជីវិតរស់នៅទាំងស្រុង។ ពីមុនគេជាមនុស្សកំសាក បដិសេតមិនស្គាល់ព្រះយេស៊ូ តែឥឡូវគេមានចិត្តក្លាហានប្រកាសពីព្រះយេស៊ូ នឹងបានដើរតាមព្រះមាគ៌ារបស់ព្រះជាម្ចាស់ដែលមានព្រះយេស៊ូ ជាអ្នកដឹកនាំមហាគ្រួសាររបស់ព្រះជាម្ចាស់ ឲ្យរស់នៅប្រកបដោយក្តីស្រឡាញ់ចេះចែករំលែកទ្រព្យសម្បត្តិដែល​ខ្លួនមានទៅអស់អ្នកដែលក្រីក្រលំបាកក្នុងជីវិត។

ព្យាយាមសាបព្រោះយុទ្ធតិ្តធម៌ក្នុងសង្គមដែលបានបញ្ជាក់ពីវត្តមានរបស់ព្រះយេស៊ូ ឲ្យបងប្អូនបានស្គាល់តាមរយៈកិច្ចការដែលបានជាប្រចាំក្នុងជីវិត។ បងប្អូនជាទីស្រឡាញ់! គ្រីស្តបរិស័ទយើងបានរស់នៅក្នុងសហគមន៍ គេបានបង្ហាញពីការស់ឡើងវិញរបស់ព្រះយេស៊ូពិតមែន ដោយការចែកទ្រព្យសម្បត្តិ ការផ្តល់ស្រឡាញ់ ការលើកលែងទោសឲ្យគ្នាទៅវិញទៅមក ដោយប្រកាន់ភ្ជាប់នៅការអធិដ្ឋាន ការថ្វាយបង្គំជារៀងរាល់ថ្ងៃអាទិត្យ។  បង្ហាញឲ្យគេបានឃើញថា ពិតមែន! គ្រីស្តបរិស័ទពិតជាមានអ្វីមួយពិសេស ដែលធ្វើឲ្យជីវិតរបស់គេម្នាក់ៗប្លែកពីបងប្អូនទូរទៅ។

ទោះបីគ្មានភ័ស្តុតាងតាមបែបវិទ្យាសាស្រ្ត ប៉ុន្តែមានទីសម្គាល់ «គឺព្រះសហគមន៍» ជីវិតរស់នៅរបស់គ្រីស្តបរិស័ទ និងប្រវត្តិព្រះសហគមន៍ និងមានទីសម្គាល់ផ្សេងៗជាច្រើនទៀតដែលកើតមានឡើងនៅក្នុងជីវិតរបស់យើងរៀងៗខ្លួន ដែលជាអំណោយទានពីព្រះជាម្ចាស់បានប្រទានឲ្យយើង តែអ្វីដែលសំខាន់ជាងគេ គឺយើងម្នាក់ៗត្រូវបើកចិត្តទទួល និងនិយាយ។

ក្នុងព្រះគម្ពីរបានរៀបរាប់ថាពួកគណៈផារីស៊ីមានចិត្តរឹងរ៉ូសមិនព្រមជឿលើព្រះយេស៊ូ ទោះបីព្រះយេស៊ូបានប្រព្រឹតការណ៍អស្ចារ្យចំពោះមុខរបស់ពួកគេក៏ដោយ។ ប៉ុន្តែអស់អ្នកដែលមានចិត្តជឿ ឬអស់អ្នកដែលបើកចិត្តទូលាយជឿលើព្រះយេស៊ូ ពិតប្រាកដណាស់! គេនិងបានឃើញពីការរស់ឡើងវិញរបស់ព្រះយេស៊ូជាក់ជាពុំខានឡើយ។ មិនត្រឹមតែប៉ុណ្ណោះគេក៏បានរួមរស់ជាមួយព្រះអង្គយេស៊ូគ្រីស្ត រួមជាមួយគ្រីស្តបរិស័ទដើមដំបូងផងដែរ។

អាស្រ័យហេតុនេះសូមកុំរងចាំឲ្យមានភ័ស្តុតាង សូមបងប្អូនទូលអង្វរព្រះជាម្ចាស់ ឲ្យព្រះអង្គជួយបំភ្លឺចិត្តយើងម្នាក់ៗ ដើម្បីមើលឃើញទីសម្គាល់នៃវត្តមានរបស់ព្រះយេស៊ូនៅក្នុងជីវិតរបស់គេរៀងៗខ្លួន ជាពិសេសតាមរយះព្រះសហគមន៍។ អាមែន

ដោយ ឆាក លាំង

Daily Program

Livesteam thumbnail