លោកឡយ អូស្ទីន រដ្ឋមន្រ្តីការពារជាតិអាម៉េរិកដំបូងជាជនជាតិស្បែកខ្មៅ

លោកឡយ អូស្ទីន គឺជាទាហាន និងជាអ្នកនយោបាយអាម៉េរិក។ លោកកើតនៅថ្ងៃទី៨ ខែ សីហា ឆ្នាំ១៩៥៣ នៅទីក្រុងម៉ូប៊ីល រដ្ឋអាឡាបាម៉ា។

លោកឡយ អូស្ទីន គឺជាអនុអគ្គមេបញ្ជាការកងទ័ពអាម៉េរិកទី៣៣ ពីថ្ងៃទី៣១ ខែមករា ឆ្នាំ ២០១២ ដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៣។ បន្ទាប់មកលោកត្រូវបានតែងតាំងជាប្រមុខ​មេបញ្ជាការកណ្តាលអាម៉េរិក។ លោកចាកចេញពីតំណែងនេះ​នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ និងឡើងតំណែងជាឧត្តមសេនីយ៍ផ្កាយបួន។

ចាប់តាំងពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ លោកឡយ អូស្ទីន គឺជារដ្ឋមន្រ្តីក្រសួងការពារជាតិ​ក្រោមអណត្តិប្រធានាធិបតីចូ បាយឌិន ដែលធ្វើឲ្យលោកក្លាយជាជនជាតិអាម៉េរិកស្បែកខ្មៅ​ដំបូង​​ដែលឡើងកាន់តំណែងនេះ។

លោកឡយ អូស្ទីន បានសិក្សានៅសាលាបណ្ឌិតសភាយោធាវេសភ័ន (West Point)។

លោកឡយ អូស្ទីន ចូលរួមចំណែកនៃការលុកលុយអ៊ីរ៉ាក់​នៅខែមីនា ឆ្នាំ២០០៣។ គឺ​នៅ​ក្នុង​ការ​វាយប្រហារ​របស់កងទ័ពថ្មើជើងទី៣ ទៅលើទីក្រុងបាដាដ នៅខែមេសា ឆ្នាំ២០០៣ ដែល​លោក​អូស្ទីន ទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ។ សមរភូមិនេះបានទទួលជោគជ័យដ៏សម្បើម ហើយ​មេបញ្ជាការជាន់ខ្ពស់ត្រូវបានទទួលការកត់សម្គាល់។

លោកឡយ អូស្ទីន ក៏បានចូលរួមសង្រ្គាម អាហ្គាហ្វនីស្ថានពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៥។ នៅឆ្នាំ២០១០ លោកក្លាយជាមេបញ្ជការនៃកងកម្លាំងគ្រប់គ្រងរបស់អាម៉េរិកនៅអ៊ីរ៉ាក និងត្រូវ​ទទួល​ត្រួតពិនិត្យ​ការដកទ័ព។

លោកឡយ អូស្ទីន មានទំនាក់ទំនងមិត្តភក្តិជាមួយកូនប្រុសច្បងរបស់លោកចូ បាយឌិន។ នៅ​អ៊ីរ៉ាក លោកចូលជួយជាទៀងទាត់ដល់សេវាកម្មកាតូលិក។ លោកបានធ្វើឲ្យលោកអនុ​ប្រធានាធិបតីលោកចូ បាយឌិនពេលនោះ ស្គាល់លោក តាមរយៈភាពស្ងប់ស្ងាត់របស់លោក។

នៅឆ្នាំ២០១៣ លោកឡយ អូស្ទីន ក្លាយជាប្រមុខមេបញ្ជាការកណ្តាលនៃកងទ័ពជើងគោក ដែល​លោកជាអ្នកដឹកនាំសកម្មភាព​សម្ព័ន្ធមិត្តប្រឆាំងនឹងរដ្ឋឥស្លាម។ ​ប៉ុន្តែ​លោកត្រូវបាន​គេ​រិះគន់​ដោយការនិយាយពន្លើស​ការជោគជ័យពីការវាយប្រហារផ្លូវ​អាកាស​​ប្រឆាំងនឹងក្រុម​ចលនាឥស្លាម។

លោកឡយ អូស្ទីន ត្រូវបានគេស្គាល់នៅ​ក្នុងយោធាថាជា ឧត្តមសេនីយ៍ស្ងៀមស្ងាត់។ លោក​ប្រឆាំង​យ៉ាងខ្លាំងក្លាសម្រាប់អន្តរាគមន៍នៅអារ៉ាប៊ីសាអ៊ូឌីតនៅក្នុងសង្រ្គាមស៊ីវិលយេមេន នៅ​ខណៈ​ដែលអាម៉េរិកគាំទ្រយ៉ាងអាថ៌កំបាំងនូវការប្រយុទ្ធរបស់ក្រុមហ៊ូធីប្រឆាំងនឹងក្រុម​អាល់កេដា នៅជ្រោយអារ៉ាប៊ី និងដែលជាការបង្ការនូវការលំបាកដែលទាហានអារ៉ាប៊ី​សាអ៊ូឌីត នឹងប្រឈមមុខ។  

អន្តរាគមន៍នៅអារ៉ាប៊ី សាអ៊ូឌីត កត់សម្គាល់ជាលើកដំបូង​ដែលលោកឡយ អូស្ទីន ប្រឆាំង​នឹង​ប្រធានគណកម្មការនៃសេវាកម្មយោធានៅព្រឹទ្ធសភា លោកចន ម៉ាកខេន ដែលបានរិះគន់​ទាហាន​អាម៉េរិកចំពោះអសមត្ថភាព​ដើម្បីគាំទ្រឲ្យបានពេញលេញការខិតខំប្រឹងប្រែង​របស់​អារ៉ាប៊ី សាអ៊ូឌីត។

លោកឡយ អូស្ទីន ប្រឆាំងសាជាថ្មី​ជាសាធារណៈចំពោះលោក ម៉ាកខេន ជាច្រើនខែ បន្ទាប់​ពី​អន្តរាគមន៍សាអ៊ូឌីត នៅខណៈដែលព្រឹទ្ធសមាជិក អារីហ្ស៉ូណា រិះគន់លោក​ចំពោះការខ្វះ​ខាតថាមពល​ដើម្បីធ្វើអន្តរាគមន៍ឲ្យបានខ្លាំងក្លា​ប្រឆាំងនឹងរដ្ឋឥស្លាម​នៅប្រទេសស៊ីរី។

សម្រាប់នយោបាយការបរទេស លោកចូ បាយឌិន និងឡយ អូស្ទីន មានជំនឿរួម រួមមាន ការ​សង្ស័យ​ច្បាស់ៗ ដែលពាក់ព័ន្ធនឹងអន្តរាគមន៍ជាបន្តបន្ទាប់របស់អាម៉េរិក​នៅមជ្ឈិមបូព៌ា។ នេះ​ជា​ជំនឿ​ដែលចាក់គ្រឹះលើប្រសិទ្ធភាព​នៃការទូត និង​ការសន្យាស្ថាបនាសម្ព័ន្ធមិត្តអាម៉េរិក។  

 

 

Daily Program

Livesteam thumbnail