លោករ៉ូហ្ស៉េ រ៉ាមូស ហ័រតា រដ្ឋបុរស និងម្ចាស់ពានរង្វាន់ណូបែល នៅប្រទេសទីម័រ ខាងកើត
លោករ៉ូហ្ស៉េ ម៉ានូអេល រ៉ាមូស ហ័រតា កើតនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៤៩ នៅរដ្ឋធានី ឌីលី ប្រទេសទីម័រ ខាងកើត។ លោកគឺជាបុរសរដ្ឋរបស់ទីម័រខាងកើត។ លោកធ្វើជានាយករដ្ឋមន្រ្តី ពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៦ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០០៧។ លោករ៉ូហ្ស៉េ រ៉ាមូស ហ័រតា គឺជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០៧ ទៅដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១២ និងចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២។
លោករ៉ូហ្ស៉េ រ៉ាមូស ហ័រតា ក៏ជាសមាជិកនៃគណៈកម្មាធិការអន្តរជាតិ ១៧-តុលា ដែលលើកកម្ពស់ទិវាពិភពលោកនៃការបដិសេធចោលគ្រោះទុរគត។
នៅឆ្នាំ១៩៩៣ លោករ៉ូហ្ស៉េ រ៉ាមូស ហ័រតា បានទទួលបានរង្វាន់ រ៉ាហ្វតូ សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់លោកសម្រាប់សន្តិភាពនៅទីម័រខាងកើត។ បន្ទាប់មក លោកទទួលបានពានរង្វាន់ណូបែលសន្តិភាព រួមជាមួយលោក កាឡូស ហ្វ៊ីលីប ស៊ីម៉េណេស បឺឡូ សម្រាប់កិច្ចការរបស់លោកទាំងពីរក្នុងអំឡុងពេលស្វែងរកដំណោះស្រាយសន្តិភាព និងសមធម៌សម្រាប់សង្រ្គាមនៅប្រទេសទីម័រខាងកើត។
លោករ៉ូហ្ស៉េ រ៉ាមូស ហ័រតា មានប្រភពពីគ្រួសារដែលមានម្តាយជាជនជាតិទីម័រ និងឪពុក ជា ជនជាតិព័រទុយហ្គាល់ដែលត្រូវនិរទេសមកកាន់ទីម័រពីព័រទុយហ្គាល់នៅក្រោមអំណាច ផ្តាច់ការនៃសាឡាហ្ស៉ា។ លោកបានធ្វើការសិក្សានៅក្នុងបេសកកម្មកាតូលិកនៅក្នុងភូមិតូច មួយ ភូម ស័របាដា ដែលក្រោយមកត្រូវបានគណបក្សហ្វ្រ៉េទីលីន ដែលជាគណបក្ស នយោបាយសំខាន់មួយនៅទីម័រខាងកើត កើតចេញពីចលនាប្រឆាំងអាណានិគម និងការ ឈ្លានពានរបស់ឥណ្ឌូណេស៊ី បានជ្រើសរើសភូមិ ស័របាដា ធ្វើជាការិយាល័យកណ្តាល បន្ទាប់ពី ការឈ្លានពានរបស់ឥណ្ឌូណេស៊ី។
ក្នុងចំណោម បងប្អូនប្រុសស្រីទាំង ១១នាក់ របស់លោក មាន ៤នាក់ ត្រូវបានសម្លាប់ដោយ ទាហានឥណ្ឌូនេស៊ី។ លោករ៉ូហ្ស៉េ រ៉ាមូស ហ័រតា បានសិក្សាច្បាប់សាធារណៈអន្តរជាតិជាផ្លូវ ការនៅវិទ្យាស្ថានអន្តរជាតិនៃទីក្រុងឡាអេ នៅឆ្នាំ១៩៨៣។ លោកអាចនិយាយបានយ៉ាង ស្ទាត់ ៥ភាសា មានភាសា ព័រទុយហ្គាល់ អង់គ្លេស បារាំង អេស្ប៉ាញ និងភាសាដែលគេ និយាយច្រើនបំផុតនៅប្រទេសទីម័រខាងកើត គឺភាសា តេទុម។
លោករ៉ូហ្ស៉េ រ៉ាមូស ហ័រតា បានកាន់តំណែងសំខាន់ៗ ជាច្រើននៅក្នុងជួររដ្ឋាភិបាល ដូចជា ជា រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការពីឆ្នាំ២០០២ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០០៦។ រដ្ឋមន្រ្តីក្រសួងការពារជាតិស្តីទីពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០០៥ ដល់ ថ្ងៃ ទី២៥ ខែមិថុនា ឆ្នាំ២០០៦ ហើយនៅថ្ងៃទី១០ កក្កដា ឆ្នាំ២០០៦ លោករ៉ូហ្ស៉េ រ៉ាមូស ហ័រតា ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តី។
លោករ៉ូហ្ស៉េ រ៉ាមូស ហ័រតា បានជាប់ឆ្នោតជាប្រធានាធិបតីនៃសាធារណៈរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត អណត្តិទី១ ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១២។
នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០០៨ ប្រធានាធិបតី លោករ៉ូហ្ស៉េ រ៉ាមូស ហ័រតា និងនាយក រដ្ឋមន្រ្តី របស់លោកក្លាយជាផ្ទាំងស៊ីបនៃការវាយប្រហារទ្វេដង។ ប្រធានាធិបតីត្រូវបានគេបាញ់របួស ខណៈដែលនាយករដ្ឋមន្ត្រីបានរួចផុតពីអន្ទាក់។
លោករ៉ូហ្ស៉េ រ៉ាមូស ហ័រតា បានជាប់ឆ្នោតជាប្រធានាធិបតីប្រទេសទីម័រខាងកើត នៅអណត្តិទី ២ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២។
ក្រៅពីការងារនយោបាយ លោករ៉ូហ្ស៉េ រ៉ាមូស ហ័រតា ក៏ជាសមាជិកនៃមូលនិធិភីសជេម (PeaceJam) និងជាសមជិកនៃគណៈកម្មាធិការសកលនៃនយោបាយដែលពាក់ព័ន្ធនឹង គ្រឿងញៀន ផងដែរ។