មើលទៅហាក់ដូចជាហ៊ឺហា និងមានជីវភាពធូរធារ ប៉ុន្តែផ្ទៃក្នុងពោរពេញទៅដោយបំណុល
កុំទាន់អាលវាយតម្លៃមនុស្សលើភាពហ៊ឺហារខាងក្រៅ ព្រោះធាតុពិតអាចជាបំណុលក៏ថាបាន។ បំណុលមានទាំងប្រភេទល្អនិងអាក្រក់ ហើយវាក៏បង្កប់នូវឱកាសព្រមទាំងហានិភ័យទន្ទឹមគ្នាដែរ។ ប្រសិនបើជំពាក់បំណុលដោយសារតែការចង់អួតហ៊ឺហារ នោះច្បាស់ជាជួបក្តីហិនហោចមិនខាន តែបើខ្ចីដើម្បីយកមកវិនិយោគ វាអាចជាការច្បាមយកឱកាសទៅវិញ។ ជាក់ស្តែង គិតមកទល់ពេលនេះ ពលរដ្ឋខ្មែរប្រមាណ ៥.១៣លាននាក់ជាប់ជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ។
បំណុលដែលជាឱកាសគឺជាប្រភេទបំណុលដែលយើងខ្ចីពីគេដើម្បីច្បាមយកឱកាសនៅក្នុង អាជីរវកម្ម ឬក៏ជាប្រភេទបំណុលដែលយើងខ្ចីគេនៅក្នុងគោលបំណងយកទៅធ្វើនេះធ្វើនោះនៅក្នុងគោលបំណងគឺដើម្បីយកលុយទៅទាក់លុយតាមការបង្កើតជាមុខរបរនេះមុខរបរនោះ ដែលអាចរកចំណូលចូលគ្រួសារបានហើយគឺនៅអាចទូទាត់ជាមួយនឹងបំណុលបានថែមទៀត ផង។
គិតត្រឹមចុងឆ្នាំ២០២៥ ពលរដ្ឋខ្មែរប្រមាណ ៥.១៣លាននាក់ជាប់ជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ដោយគិតជាទំហំកម្ចីសរុបជាង ៦២ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២៥ របស់ការិយាល័យឥណទានកម្ពុជា ហៅកាត់ថា CBC ។
បើតាមរបាយការណ៍ដដែល ពលរដ្ឋនៅទីក្រុងភ្នំពេញជំពាក់បំណុលធនាគារច្រើនជាងគេ។ ចំនួនអ្នកជំពាក់បំណុលកើនឡើង ទំហំកម្ចីក៏បានកើនឡើងដូចគ្នា ពោលគឺកើនប្រមាណ ៥.៣% ឬជាង ៣ពាន់លានដុល្លារ។ ក្នុងចំណោមពលរដ្ឋដែលជំពាក់បំណុលគ្រឹះស្ថានហិរញ្ញវត្ថុ ទាំងជាង ៥លាននាក់នេះ ពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញជាប់បំណុលខ្ពស់ជាងគេបំផុត ប្រមាណ ៥១% នៃទំហំបំណុលសរុប។ បើតាមតួលេខរបស់ការិយាល័យឥណទានកម្ពុជា នៅរាជធានីភ្នំពេញមានពលរដ្ឋសរុបជាង ៧២ម៉ឺននាក់ជាប់បំណុលគ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងទំហំទឹកប្រាក់ជិត៣២ពាន់លានដុល្លារ។ ចំណែកខេត្តដែលមានបរិមាណឥណទានទាបជាងគេគឺ ខេត្តមណ្ឌលគីរី ខេត្តប៉ៃលិន និងខេត្តកែប។
របាយការណ៍របស់ការិយាល័យឥណទានកម្ពុជាក៏បានបង្ហាញទៀតថា ពលរដ្ឋខ្មែរដែលជាអតិថិជនខ្ចីបំណុលពីគ្រឹះស្ថានហិរញ្ញវត្ថុ ប្រមាណ៧៦% បានខ្ចីប្រាក់ក្នុងរយៈពេលតែ១ស្ថាប័ន។ ចំណែក២០%នៃអតិថិជនទូទាំងប្រទេស ខ្ចីប្រាក់ចំនួន ២ស្ថាប័ន និងអតិថិជន៤%ទៀតជាប់បំណុល ៣ស្ថាប័នក្នុងពេលតែមួយ។
ជាការពិតនៅក្នុងករណីយើងសម្លឹងឃើញមុខរបរមួយ ហើយមុខរបរនោះគឺវាសក្តិសមនឹង ចំណេះជំនាញរបស់យើង ប៉ុន្តែយើងខ្វះលទ្ធភាព ពោលគឺខ្វះដើមទុន ដូច្នេះប្រសិនបើយើងយក ខ្លួនដើម្បីទៅធ្វើជាកូនបំណុលឲ្យគេនៅក្នុងហេតុផលបែបនោះ គឺវាគឺជាឱកាស។ តែបើផ្ទុយមកវិញ ក្នុងករណីយើងយកបំណុលទាំងនោះមកចាយវាយសម្រាប់ជាការហ៊ឺហារវិញ ដូចជាទិញរថយន្ត ម៉ូតូ ទូរស័ព្ទទំនើបៗ និងរបស់របរផ្សេងៗទៀតនោះ វានឹងជះឥទ្ធិពលអាក្រក់ចំពោះខ្លួន។
ម្យ៉ាងវិញទៀតនោះ បុរស ឬស្រ្តីមុននឹងចាប់ដៃគ្នាកសាងអនាគតគ្រួសារមួយ សូមប្រុងប្រយ័ត្ននិងស្វែងយល់ពីបញ្ហាបំណុលរៀងៗខ្លួនជាមុនសិន ដោយសារតែបច្ចុប្បន្នសង្គមមានការប្រែប្រួល បូកផ្សំនិងភាពហ៊ឺហារបន្ថែមទៀតនោះ វារឹតតែធ្វើអោយអនាគតធ្លាក់ទៅលើបំណុលវ័ណ្ឌករ។
នៅក្នុងសង្គម ប្រសិនបើយើងនឹកឃើញមុខរបរមួយ តែយើងខ្វះដើមទុនគឺបានត្រឹមតែនឹងទេ ប៉ុន្តែគ្មានឱកាសនឹងគេឡើយដូច្នេគួរតែស្វែងរកម្ចាស់គ្រឹះស្ថានហិរញ្ញវត្ថុដែលសក្តិសមសម្រាប់យើង។
ជាទូទៅកាលណាយើងជំពាក់បំណុលគេយកមករកស៊ី យើងកម្រនឹងភ្លេចភ្លាំងណាស់ ហើយតែងតែដាក់ចិត្តដាក់កាយដោយយកបំណុលនេះគឺជាកម្លាំងចលករជំរុញការខិតខំរកកាន់តែខ្លាំងដើម្បីមានដើមមានទុនទុកសងគេ ប៉ុន្តែសម្រាប់ក្រុមអ្នកដែលខ្ចីគេយកមកហ៊ឺហា ទិញម៉ូតូ ទិញឡាន ធ្វើផ្ទះ ហ៊ឺហារ អត់យកលុយទៅវិនិយោគ ច្រើនតែធ្លាក់នៅក្នុងស្ថានភាព វ័ណ្ឌករ ហើយអាចនឹងអោយគេរឹបអូសយកដីយកធ្លី យកទ្រព្យសម្បត្តិ។
នៅក្នុងសង្គមសូមកុំឲ្យតម្លៃនៅលើសំភារៈនិយមពេក។ នរណាថាអីក៏ថាទៅ សំខាន់យើងអាចរស់នៅប្រកបដោយសុភមង្គលនៅក្នុងគ្រួសារ ប៉ុន្តែប្រសិនបើយើងយកសំភារៈនិងការភ្លើតភ្លើនធ្វើជាត្រីមុខហើយនោះ ជាទូទៅអ្នកនោះនឹងធ្លាក់ខ្លួននៅក្នុងស្ថានភាពបំណុលវ័ណ្ឌករនេះឯង។
យកបំណុលទៅបង្កើតមុខរបរយើងអាចនឹងបានប្រាក់ដើម្បីសន្សំសងគេ ប៉ុន្តែប្រសិនបើយយក បំណុលមកហ៊ឺហារ ឡូយផងសប្បាយផង ភ្លេចខ្លួននឹងអស់ដី អស់ផ្ទះ អស់ភូមិ អស់ស្រែបង្កបង្កើនផល ។ ពេលបានលុយពីបំណុលគឺហ៊ឺហារឌឺដងដាក់គេ ប៉ុន្តែយ៉ាងយូរ៦ខែលទ្ធផលនឹងឃើញ។ ខ្ចីគេទិញម៉ូតូទិញឡាននិងភាពហ៊ឺហារ ប្រសិនបើមិនមានលទ្ធផលគ្រប់គ្រាន់ទេ កុំល្អជាង ជំពាក់គេដើម្បីហ៊ឺហានដាក់អីនឹងបាត់ហ្នឹងភេ្លបៗតែម្តង។