ការទូទាត់ប្រាក់តាម«អេឡិចត្រូនិក»នៅកម្ពុជាកើនជិត៨០ភាគរយ
ទំហំទឹកប្រាក់ទូទាត់តាមអេឡិចត្រូនិកបានកើនឡើង ៧៨% ស្មើនឹងជាង ៧ដងនៃផ.ស.ស ដែលក្នុងនោះការទូទាត់តាមប្រព័ន្ធបាគងជារៀលបានកើនឡើង ៣,៤ដង និង ជាដុល្លារអាមេរិកកើនឡើង ២,៤ដង។នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា។ការទូទាត់នេះ ត្រូវបានតភ្ជាប់យ៉ាងទូលាយជាមួយបណ្ដាប្រទេសជាច្រើនដូចជា ថៃ ឡាវ ម៉ាឡេស៊ី និងវៀតណាមជាដើម។
យោងតាមធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា ការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុរួមចំណែកគាំទ្រដល់ឌីជីថលូបនីយកម្មសេដ្ឋកិច្ច-សង្គមកម្ពុជា ប្រព័ន្ធទូទាត់ត្រូវបានធ្វើទំនើបកម្ម និង បានតាមរយៈការលើកកម្ពស់ប្រសិទ្ធភាពសុវត្ថិភាព និង សមាហរណកម្មទៅក្នុងតំបន់និងពិភពលោក ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម ការវិនិយោគ និង ទេសចរណ៍។
បើតាមធនាគារជាតិ ទំហំទឹកប្រាក់ទូទាត់ជាអេឡិចត្រូនិកសរុបបានកើនឡើង ៧៨% ស្មើនឹងជាង ៧ដងនៃផ.ស.ស ដែលក្នុងនោះការទូទាត់តាមប្រព័ន្ធបាគងជារៀលបានកើនឡើង ៣,៤ដង និងជាដុល្លារអាមេរិកកើនឡើង ២,៤ដង។ ប្រព័ន្ធទូទាត់ត្រូវបានតភ្ជាប់ជាមួយប្រទេសនិងបណ្តាញទូទាត់អន្តរជាតិដូចជា ថៃ ម៉ាឡេស៊ី ឡាវ វៀតណាម និងក្រុមហ៊ុនផ្តល់សេវាទូទាត់អន្តរជាតិមួយចំនួន ហើយបាននិងកំពុងតភ្ជាប់ជាមួយប្រទេសចិន ឥណ្ឌា ជប៉ុន សិង្ហបុរី និង ប្រទេសផ្សេងទៀតក្នុងតំបន់៕