Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
យុវវ័យកំពុងយល់ច្រឡំលើផលិតផលផ្តាច់បារី
បច្ចុប្បន្នយុវវ័យកំពុងយល់ច្រឡំ លើផលិតផល បារីអេឡិចត្រូនិក ជាផលិតផលដែលគេផលិតឡើងដើម្បីជំនួសផលិតផលថ្នាំជក់ធម្មតា ជាពិសេសគឺដើម្បីទាក់ទាញឲ្យមានការប្រើប្រាស់ក្នុងចំណោម យុវវ័យនៅពេលនេះក្លាយជាផលិតផលខុសច្បាប់ហើយ ។
កាលពីខែមីនាកន្លងទៅ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក កែ គឹមយាន បានដាក់ចេញនូវសេចក្តីណែនាំស្ដីពីការចាត់វិធានការបង្ការ ទប់ស្កាត់ការនាំចូល ការជួញដូរ ការធ្វើអាជីវកម្មនិងការប្រើប្រាស់ផលិតផល ទាំងនេះជាផ្លូវការ។
លោកវេជ្ជបណ្ឌិត មុំ គង់ ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជា បានថ្លែងថា ៖«ការប្រើប្រាស់ផលិតផលទាំងនេះ ដូចលោកលោកស្រី ដឹងច្បាស់ហើយថា បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងសេដ្ឋកិច្ចជាតិ។ បើយោងទៅតាមការសិក្សារបស់អង្គការសហប្រជាជាតិ មានអង្គការសុខភាពពិភពលោក អង្គការUNDP ការប្រើប្រាស់ផលិតផលនេះបានបណ្តាលឱ្យមានអ្នកស្លាប់ ៣៣ភាគរយកើតឡើងលើប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប។ ប្រទេសកម្ពុជា ខាតបង់ថវិការ៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប ដែលបណ្តាលមកពីផលិតផលទាំងនេះ»។
អង្គធាតុទាំងនោះអាចជា វត្ថុរាវស្អិតមានសារធាតុនីកូទិន ហើយខ្លះទៀតមានក្លិនក្រអូប ជាក្លិនផ្លែឈើ ឫក្លិនផ្កា ដែល អ្នកប្រើប្រាស់អាចហឺត បឺត ឫជក់តាមចិត្តចង់ ។ វាត្រូវបានជនខិលខូចផ្សព្វផ្សាយលក់តាមបណ្តាញ សង្គមដោយពន្យល់បោកបញ្ឆោតថា ជាឧបករណ៍ផ្តាច់បារី ជាផលិតផលមានសុវត្ថិភាពជាង បារីធម្មតា ហើយមិនប៉ះពាល់បរិស្ថាន ប៉ុន្តែផ្ទុយទៅវិញ នេះគឺជាការអះអាងដែលផ្ទុយនឹង អង្គការសុខភាពពិភពលោក ដែលបានអះអាងថា ឧបករណ៍នេះ អាចបណ្តាលឲ្យញៀន កើតជំងឺសួតធ្ងន់ធ្ងរ រហូតដល់បាត់បង់ជីវិត និង ជាកត្តាអាចលើកទឹកចិត្តនិងជំរុញឲ្យឈានទៅប្រើប្រាស់គ្រឿងញៀនខុសច្បាប់ផ្សេងៗ។
ផលិតផលបារីអេឡិចត្រូនិក ជាផលិតផលថ្នាំជក់ថ្មី ដែលគេប្រើប្រាស់ឧបករណ៍ម្យ៉ាងដែលប្រើថ្មពិល បង្កើតជាថាមពលកំដៅដើម្បីបំប្លែងអង្គធាតុ ដែលគេដាក់ចួលតាមរយៈឧបករណ៍នោះឲ្យទៅជាចំហាយ ៕
Add new comment