ខណៈពេលដែលអ៊ីស្រាអែលប្រកាសពីវិធានការដែលអាចរឹតត្បិតការចែកចាយជំនួយមនុស្សធម៌របស់អង្គការ ការីតាសយេរូសាឡឹម (Caritas Jerusalem ) អនុប្រធានអង្គការការីតាសអ៊ីតាលីបានប្រកាសជួយដល់កម្មវិធីសង្គ្រោះជីវិតដែលអនុវត្តដោយបណ្តាញការីតាសនៅតំបន់ហ្គាហ្សា និងតំបន់វេសបេង ។ នេះបើតាមវ៉ាទីកង់ញូវ។