បងប្អូនជាទីស្រឡាញ់! នៅថ្ងៃនេះគឺជាបុណ្យពិសេសនៅក្នុងព្រះសហគមន៍កាតូលិក យើងរំលឹកបុណ្យសន្តទេវទូតទាំងឡាយពិសេសទេវទូតដែលការពារ គឺព្រះជាម្ចាស់បានប្រទានឲ្យយើងម្នាក់ៗបានទេវទូតមួយរូបដើម្បីជួយការពារ ណែនាំយើង ដើរតាមនឹងសង្គ្រោះ។ ប្រហែលជាបងប្អូនឆ្ងល់ ពីព្រោះគ្មាននរណាម្នាក់បានឃើញ ឬជួបទេវទូតទេ ប៉ុន្តែនៅក្នុងព្រះគម្ពីរយើងឃើញមានទាំងទេវទូត និងអគ្គទេវទូត។