ទីក្រុងប៉េកាំង និងវ៉ាស៊ីនតុនបានវាយតម្លៃថាមានភាពស្មោះត្រង់ និងសំខាន់ក្នុងការពិភាក្សាដែលបានធ្វើឡើងនៅក្នុងរាជធានីនៅប្រទេសថៃ រវាងប្រមុខការទូតចិន លោកវ៉ាង យី និងទីប្រឹក្សាសន្តិសុខជាតិនៃសេតវិមានសហរដ្ឋអាម៉េរិក លោកជែក ស៊ូលីវ៉ាន។ ឥស្សរជនទាំងពីរ បានលើកយកប្រធានបទជាច្រើនមកជជែកគ្នា មានជាអាទិ៍ ស្ថានភាពនៅតៃវ៉ាន់ ដែលបង្កើតជាភាពតានតឹងរវាងមហាអំណាចទាំងពីរ។