ក្រសួងសុខាភិបាល បានប្រកាសរកឃើញមានអ្នកជំងឺផ្តាសាយបក្សី ចំនួន ១ករណីទៀត កើតលើក្មេងប្រុសអាយុ៣ឆ្នាំ ក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទH5N1 ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។