បច្ចេកវិទ្យាព័ត៌មានដូចជាទូរសព្ទស្មាតហ្វូន (Smart Phone) ឧបករណ៍ទំនើបដទៃទៀតគឺជាអាវុធមុខពីរ។ ការអប់រំនិងការគ្រប់គ្រងពីជ្រុង ពីសំណាក់ឪពុកម្តាយ អាណាព្យាបាល គួរកុំទាន់ប្រញាប់ប្រញាល់ឲ្យកូនប្រើទូរសព្ទ ក្នុងករណីដែលចាំបាច់ឲ្យប្រើត្រូវមានកំណត់ និងចំហនៅចំពោះមុខឪពុកម្តាយ។ ជាការពិត ឪពុកម្តាយ គួរអប់រំបន្ថែមពីផលប៉ះពាល់នៃការប្រើប្រាស់ស្មាតហ្វូន អាចទទួលបានព័ត៌មានក្លែងក្លាយ ឬការបោកបញ្ឆោត ការលួងរបស់ជនខិលខូច។